ព័ត៌មានទាន់ហេតុការណ៍៖

​ចាប់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀន​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នគរបាល​ក្រុង​ព្រះ​ សីហ​នុ​បាន​ចាប់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ គ្រឿងញៀន​ម្នាក់​បញ្ជូន​ទៅ​តុលាការ​។​ ជន​ជា​មុខសញ្ញា​ជក់​ថ្នាំ​ញៀន​នេះ​ត្រូវ​ បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​២២​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១៤​ ភូមិ​១​ សង្កាត់​លេខ​ ៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នគរបាល​ក្រុងព្រះសីហនុ​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ ឡុ​ង​ រតនា​ ហៅរ​ក្ស័​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​សន្ដិសុខ​ឯកជន​ក្រុមហ៊ុន​ ស៊ី​.​ជី​.​អេស​ មាន​ទីលំនៅ​ក្រុម​ទី​៤​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ជាមួយ​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដកហូត​ បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​៣​កញ្ចប់​តូច​,​ កាំបិត​ចុង​ស្រួច​២​ និង​ដំបង​ដែក​១​ផង​ ដែរ​ ។​

​តាម​ចម្លើយ​ជនសង្ស័យ​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​រូបគេ​ បាន​ដើរទៅ​មុខ​ផ្ទះសំណាក់​អូរ​គី​ន​ណា​វ៉ា​ ដើម្បី​រក​ម៉ូតូឌុប​ឱ្យ​ជួយ​ទិញ​គ្រឿងញៀន​។​ ពេល​នោះ​រក​ម៉ូតូឌុប​មិន​បាន​ រូបគេ​ក៏​ ដើរទៅ​ក្រោយ​អូរ​គី​ន​ណា​វ៉ា​ដើម្បី​រក​ទិញ​ គ្រឿងញៀន​ដោយ​ខ្លួនឯង​ ហើយ​ពេល​ដើរ​ ទៅ​ដល់​ក្រោយ​ផ្ទះសំណាក់​ក៏​ជួបនឹង​ក្មេង​ ជំទង់​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ​ ក៏​បាន​ ទិញ​ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​ពី​ក្មេង​ជំទង់​ ម្នាក់​នោះ​ចំនួន​៣​កញ្ចប់​តូច​ ក្នុង​១​កញ្ចប់​ តម្លៃ​៤​ម៉ឺន​រៀល​ ដើម្បី​ជក់​ ក៏​ត្រូវ​សមត្ថ​ កិច្ច​ចាប់ខ្លួន​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​មុខសញ្ញា​ជក់​ ថ្នាំ​ញៀន​ជាក់ស្ដែង​ខាងលើ​នេះ​ នៅ​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ បញ្ជូន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​ សីហ​នុ​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដើម្បី​ ចោទប្រកាន់​និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ឆ្លាម​សមុទ្រ​

res (1)

res


ចែករំលែក៖