ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​លាក​ថ្នាំ​ញៀន​ក្នុង​កញ្ឆេ​ដឹក​ត្រី​មក​ចែក​ ចាយ​នៅផ្ទះ​សំណាក់​យីហោ​ពេ​ជ​ហ៊ុន​

ចែករំលែក៖

​ខេត្ដរតនគិរី​ ៖​ ជនសង្ស័យ​ចែកចាយ​ គ្រឿងញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក​ ចាប់ខ្លួន​នៅផ្ទះ​សំណាក់​យីហោ​ ពេ​ជ​ ហ៊ុន​ ស្ថិត​នៅ​ភូមិ​ទេស​អន្លង់​ សង្កាត់​បឹង​ កន្សែង​ ក្រុង​បាន​លុង​កាលពី​វេលា​ម៉ោង​ ៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​។​

​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ឡា​បាន​សៀ​ក​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​ចាប់​ ខ្លួន​ទី​១-​ឈ្មោះ​ វ​ណ្ណា​ ឡូយ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំ​ ឃុំ​ទន្លេ​ បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​ មុខរបរ​ មិន​ពិតប្រាកដ​ និង​ទី​២-​ឈ្មោះ​ ហុង​ ង​ន់​សេង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខ​ របរ​លក់​ត្រី​ មាន​ទីលំនៅ​ភូមិ​ស្លាបក្ដោង​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​។​ សម្ភារ​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១០​កញ្ចប់​ធំ​ម៉ូតូ​ហុងដា​វ៉េវ​ ឆ្លាម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់​ ចាម​1D3922​ មួយ​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​ មួយ​គ្រឿង​ ។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ មុន​ ចាប់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​តាមដាន​ជនសង្ស័យ​បី​យប់​បី​ថ្ងៃ​មក​ហើយ​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​គ្រឿងញៀន​ នេះ​ជនសង្ស័យ​បង្កប់​ក្នុង​កញ្ឆេ​រលក់​ត្រី​ ដឹក​ពី​ខេត្ដ​ត្បូងឃ្មុំ​មក​ខេត្ដរតនគិរី​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ ច្បាប់​ជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​ ៕​ សា​វុ​ទ្ធ​

ratnak


ចែករំលែក៖