ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ចាប់ខ្លួន​មុខសញ្ញា​២​នាក់​ពាក់ព័ន្ធ​បទល្មើស​២​ផ្សេង​គ្នា​

ចែករំលែក៖

res (1)

​​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​បទល្មើស​ ២​ករណី​ផ្សេង​គ្នា​ ។​

​ករណី​ទី​១​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​បាន​ សម្រេច​តែ​គេច​មិន​រួច​កាលពី​វេលា​ ម៉ោង​៧​្ប​២០​នាទី​យប់​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំនុច​ផ្លូវ​៣៦៩​ ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​។​ ជនសង្ស័យ​មានឈ្មោះ​យ៉​ម​ សុវណ្ណ​ន​ន្ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ព្រូរ​ ថយ​ន្ដ​ មាន​ទីលំនៅ​ភូមិ​តា​ងូវ​ សង្កាត់​ និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ម៉ូតូ​ដែល​ជន​ សង្ស័យ​លួច​បាន​សម្រេច​តែ​ជិះ​គេច​មិន​រួច​ម៉ាក​ហុងដា​ស្គូ​ពី​ ពណ៌​សលាយ​ផ្កា​ ឈូក​ គ្មាន​ស្លាក​លេខ​ ។​

res

​មន្ដ្រី​អាវុធហត្ថ​ខណ្ឌ​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៩​ ភូមិ​ព្រះ​ពន្លា​ សង្កាត់​ ព្រែក​ប្រា​ ហើយ​ជិះ​គេច​ចូល​មក​សង្កាត់​ ច្បារ​អំពៅ​ទី​១​ ពេល​នោះ​កម្លាំង​ល្បាត​ បាន​ជួប​មុខសញ្ញា​ជនសង្ស័យ​ហើយ​បើក​ម៉ូតូ​ដេញ​តាម​ទើប​ចាប់ខ្លួន​ជនសង្ស័យ​ បាន​ដកហូត​ម៉ូតូ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ ដោយឡែក​ជនសង្ស័យ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​ករណី​ទី​២​ ៖​ មុខសញ្ញា​លេង​ដាវ​ សា​មូ​រ៉ៃ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​២០​ នាទី​យប់​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ ក្នុង​បរិវេណ​វត្ដ​កម្សាន្ដ​ ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ដក​ ហូត​បាន​ដាវ​សា​មូ​រ៉ៃ​២​ដើម​ដែល​ជន​ សង្ស័យ​លាក់​ទុក​ក្នុង​ខ្លួន​សម្រាប់​ធ្វើ​សកម្មភាព​ខុសច្បាប់​ ។​ ជនសង្ស័យ​មានឈ្មោះ​ សេង​ វិសាល​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​កម្មករ​សំណង់​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ​បានឱ្យ​ ដឹង​ថា​ ជា​រៀង​រាល់​យប់​កម្លាំង​អាវុធ​ ហត្ថ​ខណ្ឌ​បាន​ធ្វើការ​បែងចែក​គោលដៅ​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌ​ដើម្បី​ការ​ ពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​។​ ពេល​ល្បាត​ ទៅ​ដល់​ក្នុង​បរិវេណ​វត្ដ​កម្សាន្ដ​ក៏​ជួប​ យុវជន​មួយ​ក្រុម​មាន​គ្នា​ពី​៤​ទៅ​៥​នាក់​ គ្រានោះ​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់​នៅ​សល់​តែ​ជនសង្ស័យ​ម្នាក់​ត្រូវ​ បាន​ចាប់ខ្លួន​ឆែកឆេរ​ក​ឃើញ​ដាវ​សា​មូ​ រ៉ៃ​២​ដើម​ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ អាវ​សម្រាប់​ធ្វើ​សកម្មភាព​ខុសច្បាប់​ ។​

​បន្ទាប់​ពី​ឆែក​រក​ឃើញ​វត្ថុ​តាង​សម្រាប់​ប្រព្រឹត្ដ​បទល្មើស​រួច​មក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ដាវ​២​ ដើម​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សណ្ដោស​

res (2)


ចែករំលែក៖