ព័ត៌មានទាន់ហេតុការណ៍៖

​ដឹក​លុយរាយ​ពេញ​មួយ​ឡាន​ទៅ​ទិញ​ផ្ទះ​

ចែករំលែក៖

​បុរស​ម្នាក់​រស់នៅ​ក្នុង​ខេត្ដ​ shangdong​ ប្រទេស​ចិន​បាន​ដឹក​ប្រាក់សុទ្ធ​ រហូត​ដល់​ទៅ​៤​សែន​យ័ន​ស្មើនឹង​៦៣,៥០០​ ដុល្លារ​អា​មេ​រិ​ក​សុទ្ធតែ​ក្រដាសប្រាក់​រាយ​ទៅ​ទិញ​ផ្ទះ​ ។​

​សារព័ត៌មាន​ China​ news​ បាន​ ផ្សាយ​ថា​កាលពី​សបា្ដហ៍​កន្លង​មក​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ទីក្រុង​ Rizhao​ ទទួល​ទូរស័ព្ទ​ពី​អតិ​ថ​ជន​ថា​ចង់​ទិញ​ផ្ទះ​ដែល​ មាន​តម្លៃ​៤​សែន​យ័ន​ ប៉ុន្ដែ​អតិ​ថ​ជន​រូប​ នោះ​បាន​ប្រាប់​ថា​ នឹង​សង​ដោយ​លុយ​ រាយ​ទាំងអស់​ព្រះ​គាត់​មាន​តែ​លុយរាយ​ប៉ុណ្ណោះ​ ។​

​មួយ​ថ្ងៃ​ក្រោយមក​បុរស​ខាងលើ​បាន​បើករថយន្ដ​មក​ចត​នៅ​មុខ​ក​រិ​យា​ល័យ​ អចលនទ្រព្យ​នោះ​ដោយនៅ​ក្នុង​រថយន្ដ​ មាន​ប្រាក់សុទ្ធ​ដល់​ទៅ​៩​បាវ​។​ ប្រាក់​ទាំង​ នោះ​មាន​ទាំង​ប្រាក់​កាក់​និង​ប្រាក់​ក្រដាស​រាយ​។​ ម្ចាស់​ប្រាក់​ខាងលើ​បាន​បញ្ជាក់​ថា​ គាត់​រកស៊ី​លក់​គ្រឿងទេស​ហើយ​អ្នក​ដែល​មក​ទិញ​បានឱ្យ​សុទ្ធតែ​ក្រ​ប្រាក់​រាយ​ ។​

​បុគ្គលិក​ក្រុមហ៊ុន​បាន​ចំណាយពេល​ វេលា​ជា​ច្រើន​ដើម្បី​រាប់​ប្រាក់​ទាំងនោះ​ ដោយសារ​តែ​មាន​ចំនួន​ច្រើន​ហើយ​ក៏​មិន​ ហាន​បដិសេធ​ថា​មិន​លក់​ផ្ទះ​ឱ្យ​ជាមួយ​ ក្រដាសប្រាក់​រាយ​នោះ​ដែរ​។​

​កាលពី​ខែមេសា​កន្លង​មក​បុរស​ម្នាក់​ក៏​បាន​ដឹក​ក្រដាសប្រាក់​មាន​ទម្ងន់​ដល់​ទៅ​ ១០០​គីឡូក្រាម​ទៅ​ទិញ​រថយន្ដ​ទំនើប​ ផង​ដែរ​។​ សកម្មភាព​ទាំងនោះ​ ទទួល​បានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​ សង្គម​និង​ព័ត៌មាន​នានា​ ៕​ ម៉ែ​វ​ សា​ធី​

sse (2)

sse (1)


ចែករំលែក៖