ព័ត៌មានទាន់ហេតុការណ៍៖

​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រកាស​ជា​ផ្លូវការ​ថា​គ្មាន​ជំងឺ​MERS​ទៀត​ឡើយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​

ចែករំលែក៖

sse (3)

​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​ជា​ផ្លូវការ​ថា​មិន​មាន​ជំងឺ​ ឆ្លង​ MERS​ ទៀត​ឡើយ​នៅ​ក្នុង​ប្រទេស​ របស់​ខ្លួន​ ។​ កន្លង​មក​វីរុស​ខាងលើ​បាន​ សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៣៨​នាក់​និង​ មាន​មនុស្ស​១៨៧​នាក់​បាន​ឆ្លង​រាលដាល​នៃ​វីរុស​ខាងលើ​បង្ក​ឱ្យ​មាន​ផល​លំបាក​ យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​៤​ក្នុង​តំបន់​អាស៊ី​ពិសេស​ ទៅ​លើ​វិស័យ​ទេសចរណ៍​ ។​

​សារព័ត៌មាន​យ៉​ន​ហាប់​បាន​ផ្សាយ​ថា​ តាម​របាយ​ការ​របស់​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​អ្នកជំងឺ​ចុង​ក្រោយ​បាន​ស្លាប់​ក្រោយ​រយៈពេល​២៨​ថ្ងៃ​តាម​ការ​ព្យា​ ករ​ណ៍​របស់​ក្រសួងសុខាភិបាល​គឺ​ស្លាប់​ នៅ​ក្នុង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ។​ ចាប់តាំងពី​ ពេល​នោះ​មក​មិន​មានការ​ឆ្លង​រាលដាល​ទៀត​ឡើយ​ ។​ ប៉ុន្ដែ​ក្រសួង​សន្ដិសុខ​នៅ​ តែ​បន្ដ​តាមដាន​ដដែល​ដោយសារ​តែ​នៅ​ ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​មាន​ឆ្លង​នៅឡើយ​ ៕​


ចែករំលែក៖