ព័ត៌មានទាន់ហេតុការណ៍៖

“​សំណាញ់​ទេវតា​”​ចិន​បាន​ចាប់​អ្នក​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ជាង​៧០០​នៅ​បរទេស​មក​កាត់ទោស​

ចែករំលែក៖

​ចាប់តាំងពី​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​ន​ពីង​ បាន​អនុវត​កណ្ដាប់ដៃ​ដែក​ កម្ចាត់​អំពើ​ពុក​រលួយ​នៅ​ទូ​ទាំង​ប្រទេស​ ដោយ​បាន​បញ្ជា​ឱ្យ​ប្រើប្រាស់​“​សំណាញ់​ ទេវតា​”​បង់​ចាប់​មន្ដ្រី​ពុក​រលួយ​ទាំងអស់​ដែល​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​មក​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​ ។​ ក្នុង​ចំណោម​ មនុស្ស​៧០០​នាក់​ដែល​ចាប់ខ្លួន​ពី​បរទេស​ នោះ​មាន​មន្ដ្រី​៩៦​នាក់​ ។​

​លោក​ Liu​ Jianchao​ ប្រធាន​គណៈ​ ក​ម្មា​ធិ​ការ​ទំនាក់ទំនង​ការ​បរទេស​របស់​បក្សកុម្មុយនិស្ដ​ចិន​បាន​ប្រកាស​ថា​ ក្នុង​ ចំណោម​ជន​ពុក​រលួយ​ទាំង​៧០០​នាក់​ត្រូវ​ ចាប់ខ្លួន​មក​ពី​ប្រទេស​ចំនួន​៦៨​នៅ​លើ​ ពិភពលោក​ក្នុង​នោះ​មាន​៣០០​នាក់​ត្រូវ​សម្រុះសម្រួល​ឱ្យមក​ប្រទេស​វិញ​ដើម្បី​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​បើ​មិន​ដូច្នោះ​ ទេ​នឹង​ត្រូវ​ជាប់​ទោស​ជា​និច្ច​។​ ភាគច្រើន​ អ្នក​ទាំងនោះ​មក​ពី​អា​មេ​រិ​ក​,​កា​ណា​ដា​,​ អូស្ដ្រាលី​ និង​អឺរ៉ុប​។​

​ក្នុង​រយៈពេល​៧​ខែ​កន្លង​មក​ចិន​ប្រមូល​ បាន​ប្រាក់​ពុក​រលួយ​រហូត​ដល់​ទៅ​១,២​ ពាន់​លាន​យ័ន​ ស្មើនឹង​១៨៩​លាន​ដុល្លារ​ អា​មេ​រិ​ក​ ។​

​ចាប់តាំងពី​លោក​ស៊ី​ ជី​ន​ពីង​ ឡើង​ កាន់​តំណែង​ប្រធានាធិបតី​លោក​បាន​ អនុវត្ដ​យ៉ាង​តឹងតែង​នូវ​ច្បាប់​កម្ចាត់​ អំពើ​ពុក​រលួយ​សូ​ម្បី​តែ​មន្ដ្រីជាន់ខ្ពស់​ក៏​ ត្រូវ​ជាប់​ទោស​ដែរ​។​សកម្មភាព​របស់​ លោក​ក្នុង​គោលដៅ​ធ្វើ​ឱ្យ​បក្ស​កុ​ម្មុ​យ​ និ​ស្ដ​ចិន​មានមុខមាត់​ឡើង​វិញ​នៅ​ក្នុង​សង្គម​ ៕​ ម៉ែ​វ​ សា​ធី​

sse (6)


ចែករំលែក៖