ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​វៀតណាម​ ម្នាក់​ត្រូវ​នគរបាល​ខណ្ឌឫស្សីកែវ​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿង​ ញៀន​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១២៣​ ផ្លូវលំ​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ ឫស្សី​កែវ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍​ ឯក​ ទៀង​ ចាន់​សា​ អធិការ​ខណ្ឌឫស្សីកែវ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឡាំ​ ថា​ញ់​យ៉ាវ​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​វៀត​ ណា​ម​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយ​ ប៉ាក​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ហើយ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ប្រើ​ ប្រាស់​និង​ចែកចាយ​សារធាតុ​ញៀន​នៅ​ ក្បែរ​របង​ផ្ទះ​គេ​ទើប​កម្លាំង​នគរបាល​ ប៉ុស្ដិ៍​ឃាត់ខ្លួន​តែ​ម្ដង​ ។​

​ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ដកហូត​ គ្រឿងញៀន​បាន​ចំនួន​៩​កញ្ចប់​និង​ឧបករណ៍​ ប្រើប្រាស់​គ្រឿងញៀន​បាន​មួយ​ចំនួន​ផង​ ដែរ​ ។​

​បច្ចុប្បន្ន​នេះ​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ នគរបាល​ខណ្ឌឫស្សីកែវ​សាកសួរ​ដើម្បី​បន្ដ​រក​បក្ខពួក​ដែល​នៅ​សេសសល់​ និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ចាត់ការ​តាម​ច្បាប់​ ៕​ អា​រុណ​រះ​

image-197-576x1024


ចែករំលែក៖