ព័ត៌មានទាន់ហេតុការណ៍៖

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ពន្ធនាគារ​នៅ​ភ្នំពេញ​ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង​ការងារ​សន្ដិសុខ​ទាំង​ក្រៅ​និង​ក្នុង​ពន្ធនាគារ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ថ្លែង​នៅ​ក្នុង​ពិធី​ផ្លាស់​ប្ដូរ​ មុខ​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ ភ្នំពេញ​ (PJ)​ នៅ​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ អភិបាលរង​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង​ ស្រេង​ តំណាង​លោក​អភិបាល​ រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ ពន្ធនាគារ​នៅ​ភ្នំពេញ​ត្រូវ​យកចិត្ដ​ទុក​ ដាក់​ ជា​ពិសេស​ទៅ​លើ​ការងារ​ពង្រឹង​ សន្ដិសុខ​ផ្ទៃក្នុង​ និង​ក្រៅ​បរិវេណ​ពន្ធ​នា​ គារ​ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ ចំណុច​ខ្វះចន្លោះ​ ដូច​ជា​ការ​ឆែកឆេរ​រឹប​ អូស​យក​សម្ភារ​ហាមឃាត់​ចូល​ទៅ​ឱ្យ​ ទណ្ឌិត​ការ​បង្ក​ឱកាស​ឬ​មធ្យោបាយ​ដល់​ទណ្ឌិត​ដើម្បី​រត់គេច​ការ​ជួញដូរ​គ្រឿង​ ញៀន​និង​ការ​បង្កើត​ក្រុម​ម៉ាស្សា​ក្នុង​ពន្ធនាគារ​ ។​ល​។​និង​។​ល​។​

​ក្នុង​ន័យ​នេះ​ដែរ​អតីត​ប្រធាន​ពន្ធ​នា​ គារ​រាជធានី​ភ្នំពេញ​លោក​ហ៊ូ​ ពុធ​វិសាល​ ដែល​ត្រូវ​បាន​ផ្លាស់​ចេញ​បាន​លើក​ឡើង​ពី​ការងារ​គ្រប់គ្រង​ពន្ធនាគារ​គឺជា​ភារ​ កិច្ច​ធំធេង​លំបាក​ស្មុគស្មាញ​ដែល​ទាមទារ​យកចិត្ដទុកដាក់​គិតគូរ​រៀបចំ​កែសម្រួល​បត់បែន​ជា​បន្ដបន្ទាប់​ដើម្បី​ឆ្លើយ​តប​ទៅ​ តាម​ទំហំ​ការងារ​ជាក់ស្ដែង​ និង​ស្រប​ តាម​ដំណាក់កាល​វិ​វត្ដ​ ប្រែប្រួល​ រីក​ ចម្រើន​របស់​ប្រទេស​ជាតិ​ ។​

​រីឯ​លោក​ ពេជ្រ​ យ៉ុ​ន​ ប្រធាន​ពន្ធនាគារ​ ទើប​ឡើង​កាន់​តំណែង​នេះ​ក៏​បាន​ប្ដេជ្ញា​ ចិត្ដ​ចូលរួម​លុប​បំបាត់​ភាព​អសកម្ម​ទាំងឡាយ​ និង​អនុវត្ដ​គ្រប់​សកម្មភាព​ដើម្បី​ ឆ្លើយ​តប​តាម​សេចក្ដី​ទុកចិត្ដ​របស់​ថ្នាក់ដឹកនាំ​ដែល​ប្រគល់​ជូន​នា​ពេល​នេះ​ ។​ ទន្ទឹម​ នឹង​នោះ​ដែរ​លោក​ នុ​ត​ សា​អាន​ រដ្ឋ​លេខា​ ធិ​ការ​ក្រសួងមហាផ្ទៃ​ ដែល​បាន​អញ្ជើញ​ ជា​អធិបតី​ក្នុង​ពិធី​នោះ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្ដូរ​មុខ​តំណែង​ ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ គឺ​ឆ្លុះ​ បញ្ចាំង​នូវ​ការ​អនុវត្ដ​កំណែ​ទម្រង់ការ​ គ្រប់គ្រង​ពន្ធនាគារ​របស់​ក្រសួងមហាផ្ទៃ​ ក្នុង​គោលដៅ​ជំរុញ​ឱ្យ​អង្គភាព​ពន្ធនាគារ​ ទាំងអស់​អាច​ដើរទៅ​មុខរីក​ចម្រើន​ព្រម​គ្នា​និង​ពង្រឹង​ការ​គ្រប់គ្រង​លុប​បំបាត់​ភាពយឺត​យ៉ាវ​អសកម្ម​ទាំងឡាយ​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ថា​លោក​ឧត្ដម​អគ្គានុរក្ស​ ពេជ្រ​ យ៉ុ​ន​ ត្រូវ​បាន​ប្រកាស​តែងតាំង​ និង​ទទួល​គ្រប់គ្រង​ដឹកនាំ​បន្ដ​នៅ​ពន្ធ​នា​ គារ​រាជធានី​ភ្នំពេញ​ (PJ)​ ជំនួស​លោក​ ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ ហ៊ូ​ ពុធ​វិសាល​ ដែល​ត្រូវ​ផ្លាស់​ចេញ​ ។​ របាយការណ៍​ របស់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​បានឱ្យ​ ដឹង​ថា​ ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ មាន​ចំនួន​៣១១​នាក់​(​ស្រី​៤៤​នាក់​)​ក្នុង​ នោះ​មាន​ជនបរទេស​ចំនួន​៤៣​នាក់​ (​ស្រី​១៥​នាក់​)​។​ ដោយឡែក​នៅ​ទូ​ទាំង​ ប្រទេស​មាន​អ្នក​ជាប់ពន្ធ​នាគា​រទាំង​ ខ្មែរ​និង​ជនបរទេស​ សរុប​ប្រមាណ​ជា​ ជាង​១៧.០០០​នាក់​៕​ សំរិត​

Somrith (2)

Somrith (3)

Somrith

Somrith (1)


ចែករំលែក៖