ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​លោត​ទឹកសម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ចាស់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ វ័យ​ជាង​៣០​ឆ្នាំ​បាន​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ចាស់​បណ្តាល​លិចលង់​ទៅ​បាត់​ សមត្ថកិច្ច​រក​សព​មិន​តាន់​ឃើញ​ ។​

​ហេតុការណ៍​បាន​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ចាស់​ ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​ឈ្មោះ​ ម៉េ​ង​ ឡុ​ង​ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ លោក​បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា​ក្នុង​គោលបំណង​ទៅ​ខេត្ត​ត្បូងឃ្មុំ​ លុះ​បើក​មក​ដល់​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ ស្រាប់តែ​ឃើញ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ដើរ​ថ្មើរជើង​ពី​លិចទៅ​កើត​ រួច​ធ្វើ​សកម្មភាព​លោត​ពីលើ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹក​សម្លាប់​ខ្លួនឯង​តែ​ម្តង​ ដោយ​មិនដឹង​មូលហេតុ​ ។​

​សមត្ថកិច្ច​ និង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មានការ​ភ្ញាក់ផ្អើល​ ក៏​មានការ​ចេញ​ទូក​ និង​មុជទឹក​ស្វែងរក​សព​បុរស​រង​គ្រោះ​ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​ ៕​ ស​ ដា​រ៉ា​

dars (5)

dars (4)

dars (3)

dars (2)

dars (1)

dars


ចែករំលែក៖