ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​យី​ឌុ​ប​បុក​តា​កូ​ម៉ា​ប៉ើង​ទៅ​ប៉ះ​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុ​ប​ បុក​គ្នា​ជាមួយ​រថយន្ត​តា​កូ​ម៉ា​ប៉ើង​ទៅ​ប៉ះ​អ្នក​ជិះ​ម៉ូតូ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤២​ និង​៤៣​ ស្ថិត​ក្នុងភូមិ​ពោ​រិ​ទ្ធិ​ ក្រៃ​ឃុំ​ស្វាយ​ស្រុក​សាម​គ្គឺ​មាន​ជ​យ័​ ។​

​លោក​ដួង​ ហុង​ អធិការ​នគ​បាល​ស្រុក​សាម​គ្គឺ​មាន​ជ័យ​បានអោយ​ដឹង​ថា​ រថយន្ត​បង្ក​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A​ 1847​ បើកបរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់​គ្នា​ ជាមួយ​រថយន្ត​តា​កូ​ម៉ា​ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​២​ ២៦៧៨​ ដែល​បើកបរ​ពី​ជើង​មក​ត្បូង​ បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ប៉ើង​ទៅ​ប៉ះ​នឹង​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ C125​ ព​ណ៍​ខ្មៅ​ ជិះ​ឌុ​ប​គ្នា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1K​ 7738​ ជិះ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​យី​ឌុ​ប​បណ្តាល​អោយ​រង​របួសធ្ងន់​ ។​

​លោក​អធិការ​នគ​បាល​ស្រុក​ខាងលើ​បានអោយ​ដឹង​បន្ថែម​ទៀត​ថា​អ្នក​រង​របួសធ្ងន់​ ១​ ឈ្មោះ​(​ឃ​ន​បូ​រី​)​ប្រុស​អាយុ​២៥​ឆ្នាំ​ ២​ ឈ្មោះ​(​សូ​ម៉ៅ​)​ប្រុស​អាយុ​២៤​ឆ្នាំ​ពួ​គ​គេ​ទាំង​ពី​នាក់​រសនៅ​ក្នុងភូមិ​ស្រះ​ពោធិ​ ឃុំ​ភ្នំ​រាប​បាត​ ស្រុក​ពញ្ញា​ឭ​ ខេត្តកណ្តាល​បាន​រង​របួសធ្ងន់​ ។​ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា​នៅ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចុះ​ទៅ​ដល់​គេ​ឃើញ​រថយន្ត​ទាំង​ពី​គ្រឿង​ខ្ទាត​ធ្លាក់​ស្រែ​រៀងៗ​ខ្លួន​បាត់​ទៅ​ហើយ​និង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើ​ទាំងស្រុង​ខ​ណះ​ដែល​អ្នកបើកបរ​រថយន្ត​ទាំង​ពី​មិន​មាន​រងគ្រោះថ្នាក់​អ្វី​នោះ​ឡើយ​ ដោយឡែក​អ្នក​ជិះ​ម៉ូតូ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​និង​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ផង​ដែរ​។​

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​ពី​គ្រឿង​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សារ​ទុក​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាល​រង់​ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ផង​ដែរ​ ៕ ​ច​ន្ថា​

rse (4)

rse (2)

rse (3)

rse (1)

rse


ចែករំលែក៖