ព័ត៌មានទាន់ហេតុការណ៍៖

នៅ​ឆ្នាំ​២០១៦​អាច​នឹង​មាន​សង្គ្រាម​ មួយទៀត​ផ្ទុះ​ឡើង​រវាង​អ៊ី​ស្រា​អែ​ល​នឹង​ក្រុម​ហេ​សប៊ូ​ឡា​សហ៍​

ចែករំលែក៖

​សង្គ្រាម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ពិ​ បាក​ក្នុង​ការ​រក​ទី​បញ្ចប់​ឃើញ​ណាស់​ ក្នុង​ ពេល​ដែល​ឆ្នាំ​២០១៥​ជិត​ឆ្លង​ផុត​ទៅ​ ហើយ​។​ នៅ​ឆ្នាំ​២០១៦​នេះ​ក្រៅពី​សង្គ្រាម​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ដែល​ជា​សង្គ្រាម​វាយប្រហារ​ក្រុម​អ៊ិំ​ស្លា​ម​បង្កើត​រដ្ឋ​អាច​នឹង​មាន​ សង្គ្រាម​មួយទៀត​កើតឡើង​រវាង​អ៊ី​ស្រា​ អែ​ល​នឹង​ក្រុម​ហេ​សប៊ូ​ឡា​សហ៍​នៅ​ប៉ា​ឡេ​ស្ទី​ន​ ។​

​ប៉ុន្ដែ​អ្វី​ដែល​គេ​កត់សម្គាល់​នោះ​គឺ​ សង្គ្រាម​នា​ពេល​នេះ​មិន​ចាប់ផ្ដើម​ឡើង​ ដោយ​អា​មេ​រិ​ក​ដូច​កាលពីមុន​ឡើយ​ ដោយ​អា​មេ​រិ​ក​ទុក​ឱ្យ​ប្រទេស​ជា​សម្ពន្ធ​ មិត្ដ​ធ្វើសង្គ្រាម​វិញ​ម្ដង​ ខ្លួន​ជា​អ្នក​នៅ​ ពីក្រោយ​ខ្នង​ជួយ​ផ្ដល់​ទាំង​ថវិកា​ និង​ សព្វាវុធ​ ដូច​សង្គ្រាម​វាយប្រហារ​ក្រុម​IS​ ជាដើម​។​ អា​មេ​រិ​កបាន​ហត់នឿយ​ក្នុង​ ការ​ធ្វើសង្គ្រាម​អស់​ជាង​មួយ​ទស​វត្ស​ កន្លង​មក​ ដល់​ពេល​ដែល​ប្រទេស​ជា​មិត្ដ​ អា​មេ​រិ​ក​ធ្វើ​វិញ​ម្ដង​ ។​

​ហេ​សប៊ូ​ឡា​សហ៍ជា​ចលនានយោបាយ​និ​ កាយ​ស៊ី​អ៊ី​ត​នៅ​លី​បង់​។​ ចលនា​នេះ​លេច​ ជា​រូបរាង​ឡើង​នៅ​ឆ្នាំ​១៩៨២​ និង​មាន​ ឈ្មោះ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៨៥​ ដើម្បី​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​អ៊ី​ស្រា​អែ​ល​លើ​លី​បង់​។​ នៅ​ឆ្នាំ​១៩៨២​ ទាហាន​អ៊ី​ស្រា​ អែ​ល​បាន​ចូលលុក​លុយ​ប្រទេស​លី​បង់​ក្នុង​ រង្វង់​៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​ដើម្បី​ទប់ទល់​ និង​បោសសម្អាត​ពួក​ភេរវជន​នៃ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​អាច​ឈរជើង​នៅ​ភាគ​ ខាងជើង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​។​ កម្ម​ វត្ថុ​នេះ​បាន​សម្រេច​ ប៉ុន្ដែ​អ៊ី​ស្រា​អែ​ល​ លោភលន់​ឈ្លានពាន​ភាគ​ខាងត្បូង​មិន​ អស់ចិត្ដ​ ចង់​លុកលុយ​ដល់​ក្រុង​បេ​រូត​ ដើម្បី​កម្ចាត់​ឱ្យ​អស់​ក្រុម​រំដោះ​ប៉ា​ឡេ​ស្ទី​ន​ និង​ចង់​ប្ដូរផ្លាស់​លី​បង់​ជា​ប្រទេស​ពហុ​វប្ប​ ធម៌​ និង​សាសនា​ទៅ​ជា​ប្រទេស​កាតូលិក​ ដូច​មិត្ដ​អ៊ី​ស្រា​អែ​ល​ផ្សេង​ទៀត​។​ មិន​តែ​ ប៉ុណ្ណោះ​អ៊ី​ស្រា​អែ​ល​បាន​ប្រើ​ទម្លាប់​ចាស់​ ធ្វើ​ទារុណកម្ម​សាបព្រោះ​អំពើ​ឃោរឃៅ​បង្ក្រាប​ ដូច​ធ្លាប់​ធ្វើបាប​ពលរដ្ឋ​ប៉ា​ឡេ​ ស្ទី​ន​ ទើប​ពលរដ្ឋ​លី​បង់​ដែល​ភាគច្រើន​ ជា​អ្នក​កាន់​និកាយ​ស៊ី​អ៊ី​ត​លេច​គំនិត​បង្កើត​ ចលនា​តស៊ូ​បះបោរ​ប្រឆាំង​ឡើង​ដែល​មាន​ ឈ្មោះ​ថា​ ហេ​សប៊ូ​ឡា​សហ៍​នេះឯង​។​ ការ​ ស្អប់ខ្ពើម​ និង​ប្រឆាំង​អ៊ី​ស្រា​អែ​ល​បាន​ រុញច្រាន​ឱ្យ​ចលនា​ហេ​សប៊ូ​ឡា​សហ៍​ចូល​ស៊ុប​ក្នុង​ផ្នត់គំនិត​មនោគមន៍វិជ្ជា​យុទ្ធ​ សាស្ដ្រ​ដែល​ប្រឆាំង​គ្នា​រវាង​ក្រុម​ស៊ី​អ៊ី​ត​ អ៊ី​រ៉​ង់​ព្រមទាំង​សម្ពន្ធមិត្ដ​ស៊ី​រី​ និង​ក្រុម​ មហាអំណាច​បស្ចិម​លោក​ព្រមទាំង​ក្រុម​ ស៊ុន​នី​ត​ដូច​ជា​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​ ដូច្នេះ​ ហើយ​បានជា​ចលនា​ហេ​សប៊ូ​ឡា​សហ៍​ត្រូវ​ បាន​ពង្រឹង​កាន់តែ​ខ្លាំង​នៅ​ពេល​អ៊ី​រ៉​ង់​ក្រោម​ ការ​ដឹកនាំ​របស់​លោក​ ខា​មេ​នី​ ចូល​លូក​ ដៃ​ជួយ​ក្រុម​អ្នក​ស៊ី​អ៊ី​ត​ដូច​គ្នា​។​ ហេ​ស​ ប៊ូ​ឡា​សហ៍បាន​ផ្ដល់​មេរៀន​ដល់​អ៊ី​ស្រា​ អែ​លតា​មរយៈ​ការ​បើក​ប្រតិបត្ដិការ​ទ្រង់​ ទ្រាយ​ធំ​វាយ​អ៊ី​ស្រា​អែ​ល​ ដែល​មិនដឹង​ខ្លួន​ និង​ដែល​មិន​បាន​នឹក​ស្មានថា​មាន​សត្រូវ​ ខ្លាំង​ដល់​ម្ល៉ឹង​ ។​

hezbollas

​ក្រោយ​ការ​វាយប្រហារ​ផ្លូវអាកាស​ របស់​អ៊ី​ស្រា​អែ​ល​សម្លាប់​មេដឹកនាំ​ចលនា​ ហេ​សប៊ូ​ឡា​សហ៍​ (Hezbollah)​ លី​បង់​ម្នាក់​ ដល់​ទឹកដី​ស៊ី​រី​មក​គេ​មិន​អាច​ធ្វេសប្រហែស​ បាន​ឡើយ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​ក្នុង​តំបន់​។​ អ៊ី​ស្រា​អែ​ល​និង​ ហេ​សប៊ូ​ឡា​សហ៍​លី​បង់​ជាស​ត្រូវ​ចាស់​នឹង​ គ្នា​យូរ​ឆ្នាំ​មក​ហើយ​ និង​ជា​ប្រភព​បង្ក​អ​ស្ថិរ​ ភាព​ដ៏​សំខាន់​មួយ​ប្រចាំ​ភូមិភាគ​។​ តើ​ ជម្លោះ​អ៊ី​ស្រា​អែ​ល​ និង​ហេ​សប៊ូ​ឡា​សហ៍​ លី​បង់​មាន​ប្រភព​និង​ដើមហេតុ​យ៉ាងដូច​ ម្ដេច​ ?

​អ៊ី​ស្រា​អែ​ល​និង​ហេ​សប៊ូ​ឡា​សហ៍​ (Hezbollah)​ ធ្វើសង្គ្រាម​នឹង​គ្នា​និង​បន្ដ​ ប្រឈម​អាវុធ​ដាក់​គ្នា​តាំងពី​ជាង​៣០​ឆ្នាំ​ មក​ហើយ​។​ យូរ​រហូត​ដល់​គេ​ចាត់​ទុក​ ជា​រឿង​បន្ទាប់បន្សំ​មួយ​រយៈ​ ជា​ពិសេស​ ក្រោយ​ពី​ការ​ផ្ទុះ​បដិវត្ដន៍​អា​រ៉ាប់​នៅ​ស៊ី​រី​ និង​លី​ប៊ី​។​ ប៉ុន្ដែ​គូសត្រូវ​ពីរ​នាក់​មិន​ដែល​ បាន​បញ្ឈប់​សកម្មភាព​ញុះញង់​គ្នា​ទេ​។​ កាលពី​ថ្ងៃអាទិត្យ​ ទី​២០​ ខែធ្នូ​ អ៊ី​ស្រា​អែ​ល​ បាន​វាយប្រហារ​តាម​ផ្លូវអាកាស​សម្លាប់​ សកម្មជន​ជាន់ខ្ពស់​របស់​ហេ​សប៊ូ​ឡា​សហ៍​ ម្នាក់​ដល់​ប្រទេស​ស៊ី​រី​ ហើយ​ជា​ការ​តប​ ស្នង​មក​មានការ​បាញ់​ចេញពី​លី​បង់​ សំដៅ​ទឹកដី​អ៊ី​ស្រា​អែ​ល​វិញ​ភ្លាម​។​ ប៉ុន្ដែ​ ទោះ​ពុំ​បង្ក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ឬ​របួស​ ក៏​ដោយ​ ក៏​អ៊ី​ស្រា​អែ​ល​មិន​បង្អង់​នឹង​ បញ្ចេញ​ប្រតិកម្ម​បាញ់កាំភ្លើង​ធំ​តប​ដាក់​វិញ​ដែរ​ ។​

​តើ​ដំណាក់កាល​បន្ទាប់​ជា​ការ​ប្រយុទ្ធ​គ្នា​ឬ​?​ ជា​សម្មតិកម្ម​ដែល​មិន​អាច​ច្រាន​ ចោល​បាន​ឡើយ​ ព្រោះ​គូសត្រូវ​មួយគូ​ នេះ​ធ្លាប់​ច្បាំង​គ្នា​ញយ​ដង​មក​ហើយ​ និង​ ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មានការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ នៅ​ឆ្នាំ​១៩៩២​ ហេ​សប៊ូ​ឡា​សហ៍​ក្លាយជា​បក្សនយោបាយ​ មួយ​របស់​លី​បង់​ដែល​មាន​ចំណុចខ្លាំង​ ផ្នែក​សន្ដិសុខ​ តែ​ក៏​មិន​ព្រម​បោះបង់​ អាវុធ​ចោល​ទេ​ ព្រោះ​អ៊ី​ស្រា​អែ​ល​មិន​ ទាន់​ដកទ័ព​ទាំងស្រុង​ចេញពី​ភាគ​ខាងត្បូង​ លី​បង់​ទាហាន​អ៊ី​ស្រា​អែ​លប​ន្ដ​វត្ដ​មាននៅ​ តំបន់​ខ្ពង់រាប​ហ្គោ​ឡង់​ដដែល​។​ ការ​ប៉ះ​ ទង្គិច​ និង​ប្រយុទ្ធ​គ្នា​តែង​កើត​មាន​ជា​ រឿយៗ​នៅ​ភាគ​ខាងត្បូង​លី​បង់​នៅ​ឆ្នាំ​១៩៩៣​ រយៈពេល​៧​ថ្ងៃ​ ទើប​បិទ​បញ្ចប់​ទៅ​ដោយ​ បទ​ឈប់​បាញ់​ជា​សេចក្ដីសម្រេច​ចិត្ដ​របស់​ អង្គការសហប្រជាជាតិ​ និង​ម្ដងទៀត​នៅ​ ឆ្នាំ​១៩៩៦​ ដែល​នៅ​ទីបំផុត​ភាគី​ទាំង​ ពីរ​បាន​ព្រមព្រៀង​គ្នា​ក្រៅផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​ឈប់​បាញ់​នៅ​តំបន់​មាន​ មនុស្ស​នៅ​ ។​

Members of Lebanon's militant Shiite Muslim movement Hezbollah stand on a pick-up truck mounted with a multiple rocket launcher as they take part in a parade in the southern city of Nabatiyeh on November 7, 2014, to mark the 13th day of Ashura, where believers mourn the killing of the Prophet Mohammed's grandson, Imam Hussein, during the battle of Karbala in central Iraq in the seventh century. AFP PHOTO / MAHMOUD ZAYYAT        (Photo credit should read MAHMOUD ZAYYAT/AFP/Getty Images)

​នៅ​ឆ្នាំ​២០០០​ អ៊ី​ស្រា​អែ​ល​បាន​ដកទ័ព​ ចេញ​អស់ពី​តំបន់​ភាគ​ខាងត្បូង​លី​បង់​តែ​ហេ​សប៊ូ​ឡា​សហ៍​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ សំងំ​នៅ​ដើម​ទសវត្សរ៍​២០០០-២០០៦​ ដើម្បី​អភិវឌ្ឍ​អាវុធ​មី​ស៊ី​ល​ និង​ក្បាល​ គ្រាប់​ដល់​ទៅ​១​ម៉ឺន​គ្រាប់​ក្រោម​ក្រសែភ្នែក​ ព្រួយបារម្ភ​របស់​អ៊ី​ស្រា​អែ​ល​ ហើយ​គ្រាន់​ តែ​បានឮ​ហេ​សប៊ូ​ឡា​សហ៍​ប្រកាស​សាមគ្គី​ ភាព​ជាមួយ​ចលនា​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ភ្លាម​ សង្គ្រាម​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​ ២០០៦​។​ ក្នុង​រយៈពេល​៣៣​ថ្ងៃ​មាន​ស្លាប់​ ពលរដ្ឋ​លី​បង់​១.២០០​នាក់​ និង​អ៊ី​ស្រា​ អែ​ល​១៦៥​នាក់​។​ រដ្ឋាភិបាល​លី​បង់ការ​ ពារ​ហេ​សប៊ូ​ឡា​សហ៍​ និង​អាវុធ​ជាង​ពេល​ ណាៗ​ទាំងអស់​។​ ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​ បន្ដិច​ដោយ​មាន​ព្យុះ​បដិវត្ដន៍​អា​រ៉ាប់​គ្រប​ ដណ្ដប់​តំបន់​ខ្លាំង​ពេក​នៅ​ឆ្នាំ​២១០៥​នេះ​ រងើកភ្លើង​សង្គ្រាម​ហាក់​ផ្ដើម​មាន​អណ្ដាត​ឡើង​វិញ​។​ ការ​ប៉ះទង្គិច​ និង​បាញ់​សម្លាប់​ ទាហាន​គ្នា​នៅ​តំបន់​ហ្គោ​ឡង់​ទៅ​វិញ​ទៅ​មក​។​ មរណភាព​របស់​សកម្មជន​ហេ​ស​ ប៊ូ​ឡា​សហ៍​ លី​បង់​ពិតជា​បញ្ឆេះ​ភាព​តាន​ តឹង​ដាក់​គូសត្រូវ​ចាស់​ទាំង​ពីរ​។​ បើ​នរ​ ណា​ហ៊ាន​ជ្រុល​តែ​មួយ​ជំហាន​នោះ​សង្គ្រាម​ ពិតជា​អាច​ផ្ទុះ​ឡើង​បាន​។​ ភាគី​មិន​ចង់​ ល្បង​សង្គ្រាម​ជា​ថ្មី​ទេ​ ប៉ុន្ដែ​តើ​គេ​អាច​ ទប់​បាន​ប៉ុនណា​និង​រហូត​ដល់​ពេល​ណា​?​ ៕​ ម៉ែ​វ​ សា​ធី​


ចែករំលែក៖