ព័ត៌មានទាន់ហេតុការណ៍៖

តាម​ស្នេហ៍​នាង​មិន​បាន​ចាប់រំលោភ​រួច​រឹត​ក​សម្លាប់​ចោល​ទើបរ​ត់ទៅ​ចងក​ជា​ក្រោយ​

ចែករំលែក៖

 

IMG_3596

​ភ្នំពេញ​ ៖​ អំពើ​ឃាតកម្ម​និង​អត្ដ​ ឃាត​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ខណៈ​ប្រទះ​ ឃើញ​សព​យុវជន​យុវនារី​២​នាក់​បាន​ ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សេង​គ្នា​ចម្ងាយ​ ប្រហែលជា​១០០​ម៉ែត្រ​ពី​គ្នា​ដោយ​គេ​ សង្ស័យ​ថា​ជា​ករណី​ខាង​ប្រុស​តាម​ស្នេហ៍​ខាង​ស្រី​មិន​បាន​ទើប​បង្ខំចិត្ដ​ចាប់រំលោភ​ រួច​សម្លាប់​ចោល​បន្ទាប់​មក​ខាង​ប្រុស​ រត់​ទៅ​លេបថ្នាំ​និង​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ​ ។​

 

IMG_3593

​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​ នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ ។​

​នារី​រង​គ្រោះ​ឈ្មោះ​ ស៊ុន​ គ​ន្ធី​ អាយុ​ ២២​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ក្នុងភូមិ​ ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ហើយ​នារី​រង​គ្រោះជា​កូនទោល​ដែល​មាន​ម្ដាយ​ជា​ស្ដ្រី​មេម៉ាយ​ផង​ ។​ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ឃុន​ ឌី​ណា​ អាយុ​៣២​ឆ្នាំ​ មុខ​ របរ​កម្មករ​រោងចក្រ​ហ្គ្រី​ន​ទ្រី​ ស្នាក់​នៅ​ បន្ទប់​ជួល​ចម្ងាយ​ពី​នារី​រង​គ្រោះ​ប្រហែល​ ១០០​ម៉ែត្រ​ មានស្រុក​កំណើត​នៅ​ក្រុង​ តា​ខ្មៅ​ ខេត្ដកណ្ដាល​ ។​

​បើ​តាម​ស្ដ្រី​ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ឈ្មោះ​ឃុន​ ឌី​ណា​ នេះ​ធ្លាប់​តាម​សុំ​ស្រឡាញ់​កូន​គាត់​ជា​យូរ​មក​ហើយ​តែ​កូន​គាត់​មើលទៅ​ហាក់ដូចជា​មិនល្អ​ទើប​មិនសូវ​យកចិត្ដទុកដាក់​ លើ​បុរស​នេះ​ ហើយ​គាត់​ជា​ម្ដាយ​ក៏​មិន​ ជ្រៀតជ្រែក​រឿង​ផ្ទាល់ខ្លួន​របស់​កូន​ដែរ​។​លុះ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ រូប​គាត់​បាន​ ចេញ​ទៅ​ធ្វើការ​បាត់​ដោយ​ទុក​ឱ្យ​កូនស្រី​ នៅផ្ទះ​លក់ដូរ​តែឯង​ ។​ រហូត​មក​ដល់​ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ទើប​មាន​ គេ​ទូរស័ព្ទ​ប្រាប់​ថា​ កូនស្រី​របស់​គាត់​បាន​ ចងក​ស្លាប់​បាត់​ទៅ​ហើយ​ធ្វើ​ឱ្យ​គាត់​មានការ​តក់ស្លុត​ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ ព្រោះ​គាត់​មានកូន​ស្រី​តែ​ម្នាក់​គត់​ដែល​រស់នៅ​ជាមួយ​ហើយ​គាត់​ជា​ស្ដ្រី​មេម៉ាយ​ ទៀត​នោះ​ ។​

 

IMG_3531

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​ស្ដ្រី​ ម្នាក់​បាន​ដើរទៅ​ផ្ទះ​នារី​រង​គ្រោះ​ដើម្បី​ ទិញ​ទំនិញ​ ខណៈ​ទៅ​ដល់​ក៏​បាន​ស្រែកហៅ​ តែ​មិន​មាន​ឮ​សំឡេង​តប​ ។​ បន្ទាប់​មក​ ស្ដ្រី​រូប​នេះ​បានឮ​សំឡេង​ក្មេង​ស្រី​ម្នាក់​ អាយុ​៣​ឆ្នាំ​ដែល​ត្រូវជា​ក្មួយ​របស់​នារី​រង​ គ្រោះ​កំពុង​ឈរ​ស្រែកយំ​នៅ​ក្បែរ​ផ្ទះ​ គាត់​ក៏​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​ស្រាប់តែ​ ឃើញ​នារី​រង​គ្រោះ​បាន​ចងក​នឹង​ខ្សែ​ អង្រឹង​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​តែ​ម្ដង​ ។​

​យោង​តាម​សម្ដី​បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា​ នៅ​ មុន​ពេល​ភ្ញាក់ផ្អើល​ដោយសារ​តែ​គេ​ឃើញ​ នារី​រង​គ្រោះ​ចងក​ស្លាប់​នោះ​គេ​បាន​ ឃើញ​ឈ្មោះ​ ឃុន​ ឌី​ណា​ ដើរ​ចេញពីផ្ទះ​ នារី​រង​គ្រោះ​ដោយ​មាន​កាន់​កំប៉ុង​ថ្នាំ​មួយ​ជាប់​នឹង​ដៃ​ផង​ដែរ​ ។​ លុះ​ពេល​មានការ​ ភ្ញាក់ផ្អើល​ភ្លាម​នោះ​គេ​ក៏​បានរ​ត់ទៅ​ មើល​នៅ​បន្ទប់​ជួល​បុរស​ឈ្មោះ​ឃុន​ ឌី​ណា​ ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​នារី​រង​ គ្រោះ​ស្រាប់តែ​ឃើញ​បន្ទប់​ខ្ទាស់​គន្លឹះ​ ខាងក្នុង​ ។​ បន្ទាប់​មក​គាត់​បាន​បើក​បង្អួច​ មើលឃើញ​បុរស​ខាងលើ​ចងក​សម្លាប់​ ខ្លួន​ដោយ​ចង​ជាប់​នឹង​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ ឃើញ​ថា​នារី​រង​គ្រោះ​ត្រូវ​គេ​ចាប់រំលោភ​ ហើយ​សម្លាប់​តាម​ក្រោយ​តាម​រយៈ​យក​ខ្សែរឹត​ក​ ។​

​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ឈ្មោះ​ឃុន​ ឌី​ណា​ តាម​ស្នេហ៍​នាង​មិន​បាន​ ទើប​បង្ខំចិត្ដ​ចាប់រំលោភ​ហើយ​សម្លាប់​និង​ចាប់​ចងក​ព្យួរ​នឹង​ធ្នឹម​ដើម្បី​បំបិទ​ ដាន​រួច​ទើប​រត់​មក​លេបថ្នាំ​នៅ​ក្នុង​ បន្ទប់​ខ្លួន​ដែល​នៅ​ជិត​គ្នា​ប្រមាណ​១០០​ ម៉ែត្រ​ ។​ លុះ​ក្រោយមក​ទំនងជា​ខ្លាច​មិន​ ស្លាប់​បុរស​រូប​នេះ​បាន​ចងក​ខ្លួនឯង​ជាប់​នឹង​ចម្រឹង​បង្អួច​ស្លាប់​ទាំង​អង្កុញជើង​។​ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សព​រួច​បាន​ប្រគល់​សព​អ្នក​ទាំង​២​ឱ្យទៅ​ក្រុម​ គ្រួសារ​រៀងៗ​ខ្លួន​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ដោយឡែក​ទាក់​នឹង​ករណី​នេះ​ភាគី​ ខាង​ស្រី​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ទៅ​ភាគី​ខាង​ជន​ដែ​ដល់​ទេ​ព្រោះ​គិត​ថា​ជន​ដៃដល់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ៕​ សុខា​ សែន​ជ័យ​


ចែករំលែក៖