ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ករណី​ប្លន់​សម្លាប់​ស្ដ្រី​វេរ​ប្រាក់​វី​ង​នៅ​ស្រុក​ភ្នំក្រវាញ​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ ករណី​ប្លន់​បាញ់​ សម្លាប់​ស្ដ្រី​អ្នក​វេរ​ប្រាក់​វី​ង​នៅ​ស្រុក​ភ្នំ​ ក្រវាញ​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ ខេត្ដពោធិ៍សាត់​សម្រេច​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ។​

​ជនសង្ស័យ​ក្នុង​ករណី​ប្លន់​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​នគរ​ បាល​នាយកដ្ឋាន​កណ្ដាល​យុ​ត្តិ​ធ​ម៍​ ក្រសួងមហាផ្ទៃ​ និង​កងរាជអាវុធហត្ថ​ខេត្ដ​ នគរបាល​ខេត្ដ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្នងការ​យុ​ត្តិ​ធ​ម៍​បាន​សហការ​គ្នា​ដោយ​ដុត​ដៃ​ ដុត​ជើង​ស៊ើ​ុ​ប​អង្កេត​ស្វែងរក​មុខសញ្ញា​ ពិសេស​ក្នុង​ការ​ស៊ើ​ុ​ប​អង្កេត​លោក​ឧត្តមសេនីយ៍​ អ៊ិ​ន​ បូ​រ៉ា​ ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្ដិធម៌​ និង​លោក​ឧត្តម​សេនី​យ័​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួល​ បន្ទុក​ព័ត៌មាន​ សន្ដិសុខ​ និង​បង្ក្រាប​បទ​ ល្មើស​បាន​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ពី​លទ្ធផល​នៃ​ការ​ស៊ើ​ុ​ប​អង្កេត​ដើម្បី​ផ្ដល់​ឱ្យ​ជំនាញ​ខាងក្រោម​ស្រាវជ្រាវ​ ។​

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ដឹកនាំ​ ដោយ​លោក​វរៈសេនីយ៍ឯក​ ទូច​ គង្គា​ ក៏​បាន​ចុះ​ស្រាវ​ ជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ក្នុង​នោះ​ ក្រោម​កិច្ចសហការ​ជាមួយ​លោក​វរៈសេនីយ៍ឯក​ ម៉ែ​ន​ ភារ​ម្យ​ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ ហត្ថ​បន្ទាយ​មាន​ជ័យ​ក៏​ឈាន​ដល់​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អ៊ូច​ ប៊ុ​ន​ឡេ​ង​ ហៅ​ប្រេះ​ អាយុ​៣០​ឆ្នាំ​ រស់​ នៅ​ភូមិ​ថ្លុក​ដង្កោ​ ឃុំ​ផ្ទះ​រ៉ុ​ង​ ស្រុក​ភ្នំ​ ក្រវាញ​ ខេត្ដពោធិ៍សាត់​ នៅ​ចំណុច​ជិត​ សាលាក្រុង​ប៉ោយ​ប៉ែ​តយ​កមក​សាកសួរ​។​

ក្រោយ​ពី​សាកសួរ​និង​ឯកភាព​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ ពោធិ៍សាត់​ សមត្ថកិច្ច​កង​រាជ​អាវុធ​ ហត្ថ​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​នគរបាល​ខេត្ដពោធិ៍សាត់​ដើម្បី​សាកសួរ​បន្ដ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​ សាលាដំបូង​ខេត្ដ​ ។​

លោក​ ខេ​ង​ ទី​តូ​ មេបញ្ជាការ​កង​ រាជ​អាវុធហត្ថ​ខេត្ដពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​នោះ​ ក៏​ត្រូវ​បញ្ជូន​ខ្លួន​បន្ត​ទៅ​ខាង​នគរបាល​ខេត្ដ​សាកសួរ​ និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ ។​ ព្រះរាជអាជ្ញា​ក៏​បាន​ចោទប្រកាន់​ពី​បទ​មាន​សារជាតិ​ញៀន​ក្នុង​ខ្លួន​និង​បទ​លួច​មាន​ស្ថាន​ទម្ងន់​ (​ប្លន់​)​ ហើយ​ចៅក្រម​ស៊ើប​ សួរ​សាលាដំបូង​ក៏​សម្រេច​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ។​

គួរ​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៦​និង​ ៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​នៅ​ចំណុច​ ផ្ទះ​វេរ​លុយ​តាម​វី​ង​ ស្ថិត​នៅ​ខាងលិច​ផ្សារ​ ថ្លុក​ដង្កោ​ ក្នុងភូមិ​ថ្លុក​ដង្កោ​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ ដោយ​ បាញ់​សម្លាប់​ស្ដ្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ខាន់​ ច​ន្ធី​ម​ អាយុ​៣១​ឆ្នាំ​ បណ្ដាល​ឱ្យ​ស្លាប់​ និង​បាញ់​អ្នក​ចូល​ទៅ​ជួយ​ម្នាក់​បណ្ដាល​ឱ្យ​ រង​របួស​។​ ចំណែក​ប្ដី​របស់​ស្ដ្រី​រង​គ្រោះ​ មានឈ្មោះ​ ជ័យ​ ភា​ អាយុ​៣៤​ឆ្នាំ​ ត្រូវ​ក្រុម​ ចោរ​ចាប់ចង​ក្នុង​ពេល​នោះ​៕ សុខ ខេមរា

2

1


ចែករំលែក៖