ព័ត៌មានទាន់ហេតុការណ៍៖

លោក​ វ៉ា​ សា​រិ​ទ្ធ​ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ប្រវែង​ ៦០០០​ ម៉ែត្រ​នៅ​ស្រុក​តំបែរ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ កាលពី​ រសៀល​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ លោក​ វ៉ា​ សា​រិ​ទ្ធ​ អនុប្រធាន​ក្រុមការងារ​បក្ស​ប្រជាជន​ចុះ​ជួយ​ ស្រុក​តំបែរ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ ឃុំ​គោក​ស្រុក​ ដំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ វេ​ង​ សា​ខុន​ សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រ​ធា​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​ស្រុក​តំបែរ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ដឹក​ដី​ចាក់​ជួសជុល​ផ្លូវ​ ពី​រង្វង់​មូល​ផ្សារ​តំបែរ​ ដល់​ វត្ត​ភ្នំ​បុត្រ​ ដែល​មាន​ប្រវែង​ ៦០០០​ ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​គោក​ស្រុក​ ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ វ៉ា​ សា​រិ​ទ្ធ​ បាន​ជួប​សំណេះសំណាល​ប្រកាស​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ អំពី​សំណើរ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​សុំ​ ក្រុមការងារ​ ដែល​មាន​រូប​លោក​ និង​ លោក​ វេ​ង​ សា​ខុន​ ឱ្យ​ជួយ​ជួសជុល​ផ្លូវលំ​ មួយ​ខ្សែ​នេះ​ឥឡូវ​បាន​សម្រេច​ជូន​ តាម​ជំហានៗ​ហើយ​ គឺ​ផ្លូវ​ប្រវែង​៦០០០​ ម៉ែត្រ​នេះ​។​ ដែល​ខាង​លទ្ធកម្ម​ស្រុក​ បាន​ចាក់​ដី​ឈូស​ឆាយ​បាន​១៨០០​ម៉ែត្រ​ហើយ​ នៅ​សល់​៤២០០​ម៉ែត្រ​ តាម​ការ​សម្រេច​របស់​ លោក​ វេ​ង​ សា​ខុន​ ទទួល​ជួសជុល​ទាំងអស់​។​ និង​ថ្ងៃនេះ​ជា​លទ្ធផល​ យើង​បាន​ចាក់​ដី​ឈូស​ឆាយ​ផ្លូវ​ប្រវែង​២០០០​ម៉ែត្រ​ ដែល​ចំណាយ​ថវិកា​អស់​ ៤​ ៧៤0​ 00០៛​ (​បួន​លាន​ប្រាំពី​សែន​បួន​មឺ​ុ​ន​រៀល​)​ ហើយ​ថវិការ​នេះ​ សម្បុរ​សជន​ បាន​ចូលរួម​ឧបត្ថម្ភ​ ចំនួន​១៧៤0​ 000៛​ ចំណែក​នៅ​សល់​ ២២00​ម៉ែត្រ​ កំពុង​ចាប់​ដំណើរការ​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ឆ្នាំ​២០១៥​បន្ត​ទៀត​។​

​លោក​ វ៉ា​ សា​រិ​ទ្ធ​ ក៏​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ឲ​បានដឹង​ថា​ ការ​ត្រួតពិនិត្យ​និង​សម្រេច​ការងារ​ជួសជុល​ផ្លូវ​នេះ​ ថវិកា​បាន​ពី​ការ​ជួយ​ របស់​លោក​ វេ​ង​ សា​ខុន​ ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​ ស្រុក​តំបែរ​ និង​ថវិការ​របស់​លោក​ រួម​និង​សប្បុរសជន​ ។​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ក៏​បាន​ចាក់​ដី​ជុស​ជុល​បំពេញ​ផ្លូវលំ​ចូល​ទៅ​សាលា​បុណ្យ​ និង​ក្នុង​ទីធ្លា​ បរិវេណ​សាលា​បុណ្យ​ដោយ​មានការ​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​ថ្ជា​ចុង​ក្រោយ​ លោក​ វ៉ា​ សា​រិ​ទ្ធ​ ក៏​ថ្លែង​លើក​ឡើង​ថា​ គ្រប់កន្លែង​ទីណា​ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ ទីនោះ​តែងតែមាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ ដែល​មាន​សម្តេច​តេ​ជោ​ ជា​ប្រមុខ​ដឹកនាំ​ យកចិត្តទុកដាក់​ជួយ​ទំនុក​បំ​រ៉ុ​ង​ដោះស្រាយ​រាល់​ការ​ទុក្ខ​លំបាក​ទាំងនោះ​ជា​និច្ច​ ទាំង​វិស័យ​ អាណាចក្រ​ និង​ ពុទ្ធិ​ចក្រ​ ៕​ វណ្ណៈ​

IMG_5848 IMG_5846 IMG_5845 IMG_5844 IMG_5843 IMG_5842 IMG_5841 IMG_5840 IMG_5849


ចែករំលែក៖