ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​ សែន​ អញ្ជើញ​ សាកសួរ​សុខទុក្ខ​ និង​ចែក​អំណោយ​កុមារ​​កំព្រា​

ចែករំលែក៖

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, December 24, 2015

ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​៨​និង​៣៥​នាទីព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ទៅ​ដល់​ និង​សាកសួរ​សុខទុក្ខ​ និង​ចែក​អំណោយ​កុមារ​ក្មេង​កំព្រា​ សិស្ស​ និស្សិត​ កម្មករ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ចំនួន​៧០៣​នាក់​ មក​ពី​បណ្តា​ខេត្ត​នានា​ ស្ថិត​នៅ​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ មណ្ឌល​ទី​១​ ភូមិ​លិច​វត្ត​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សរសេរ​បង្ហោះ​នៅ​លើ​ Facebook​ របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖​ «​នៅ​ថ្ងៃ​ទី​ ២៥​ ធ្នូ​ នេះ​ខ្ញុំ​ និង​ ភរិយា​រួម​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​ និង​ភរិយា​ថ្នាក់ដឹកនាំ​ជា​ច្រើន​បាន​ចុះ​មក​សួរសុខទុក្ខ​កុមារ​កំព្រា​នៅ​ មណ្ឌលកុមារ​អស់​ក្តី​សង្ឃឹម​បែក​ចាន​ រាជធានី​ភ្នំពេញ​។​ ភរិយា​ខ្ញុំ​បាន​មក​ទី​នេះ​ប៉ុន្មាន​លើក​រួច​មក​ហើយ​។​ នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ​ដែល​បាន​មក​សួរសុខទុក្ខ​កុមា​កំព្រា​នៅ​ទី​នេះ​។​ ខ្ញុំ​និង​ភរិយា​ តែងតែ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ជា​អង្ករ​ និង​ ថវិកា​ដើម្បី​រួមចំណែក​ជួយ​ដល់​ដំណើរការ​មណ្ឌល​នៅ​ទី​នេះ​។​ គ្មាន​កុមារ​ណា​ចង់​ក្លាយជា​ក្មេង​កំព្រា​ទេ​ ហើយ​ពួក​គេ​ងាយ​រង​គ្រោះ​ណាស់​។​ ខ្ញុំ​សូម​អរគុណ​ដល់​អង្គការ​ សមាគម​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​កុមារ​កំព្រា​គ្មាន​ទីពឹង​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ការ​រស់រាន​ ការ​ថែ​ទាំង​សុខភាព​ ការ​អប់រំ​ និង​ឱកាស​ជា​ច្រើន​ដូច​កុមារ​ទូទៅ​នៅ​ក្នុង​សង្គម​ជាតិ​»៕​

3

1

2


ចែករំលែក៖