ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប​ផ្កាប់មុខ​ សង្ស័យ​ករណី​ឃាតកម្ម​

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ដោយ​គ្មាន​ពាក់អាវ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ដី​វាល​ផ្កាយ​៥​ ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ រ៉ែ​ន​ ប៊ុ​ន​ធឿ​ន​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​បច្ចុប្បន្ន​ ភូមិ​ សង្កាត់​ ក្រុង​កើតហេតុ​ និង​មានស្រុក​កំណើត​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ស្ថិត​នៅ​ជិត​សព​បុរស​រង​គ្រោះ​ចម្ងាយ​១០០​ម៉ែត្រ​ នៅ​លើ​ផ្លូវ​ប៉េ​តុង​នោះ​ គេ​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ទីនោះ​ផង​ដែរ​ ដែល​មាន​ម៉ាក​វ៉ែ​វ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ ១S​ ៤៣៦៨​ ។​

​កម្លាំង​នគរបាល​ជំនាញ​ រួម​ជាមួយ​កងរាជអាវុធហត្ថ​ផង​ដែរ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ ៕​ វណ្ណា

poitp (3)

poitp (2)

poitp (1)

poitp

poitp (4)


ចែករំលែក៖