ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​ កម្ម​ការិ​នី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​ក្រុង​បា​វិត​ ចូល​ធ្វើការ​វិញ​យ៉ាង​ស្ងប់ស្ងាត់​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្មករ​ កម្ម​ការ​នី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ និង​មេន​ហាត​ធេ​ន​ ក្រុង​បា​វិត​បាន​ចូល​ធ្វើការ​យ៉ាង​ស្ងប់ស្ងាត់​ដូច​ធម្មតា​ឡើង​វិញ​ហើយ​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំង​ពីរ​មាន​រោងចក្រ​៤៥​រោងចក្រ​ មាន​កម្មករ​ កម្ម​ការ​នី​ប្រមាណ​ជិត​៣០០០០​នាក់​ដែល​ចូល​ធ្វើការ​ដូច​ធម្មតា​ ។​ ចំណែក​សមត្ថកិច្ច​នគរបាល​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្ត​ កងរាជអាវុធហត្ថ​ដឹកនាំ​ផ្ទាល់​ពី​លោក​ សែ​ វុ​ទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ រួម​ទាំង​មន្ត្រី​នានា​ដែល​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ត្រៀមកម្លាំង​ការពារ​តាម​គោលដៅ​ដែល​បាន​កំណត់​ និង​ចល័ត​កម្លាំង​ចុះឡើង​ដើម្បី​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​កម្មករ​ កម្ម​ការ​នី​ចូល​ធ្វើការ​ព្រមទាំង​អ្នក​វិនិយោគ​ផង​ដែរ​ ៕​ យឹ​ម​ សុ​ថា​ន​

dtd (1)

dtd

dtd (2)


ចែករំលែក៖