ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ស្រី​សិស្សសាលា​ដែល​រថយន្ដ​អេ​ស្កា​លេ​ត​បុក​ស្លាប់​ម្នាក់​ ឥឡូវ​បន្ដ​ស្លាប់​បន្ថែម​ម្នាក់​ទៀត​

ចែករំលែក៖

ssw (1)

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ យុវតី​សិស្សសាលា​ ២​នាក់​ដែល​ត្រូវ​រថយន្ដ​ទំនើប​បុក​ស្លាប់​ ម្នាក់​របួសធ្ងន់​ម្នាក់​ មក​ដល់​វេលា​ម៉ោង​ ៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ​បាន​បន្ដ​ស្លាប់​ ម្នាក់​ទៀត​ហើយ​ បើ​ទោះបីជា​អាណា​ព្យា​ បាល​យុវតី​រង​គ្រោះ​ប្រឹងប្រែង​អស់​លទ្ធ​ ភាព​កម្លាំងកាយ​និង​ថវិកា​បញ្ជូន​ទៅ​ ព្យាបាល​យ៉ាងណា​ក្ដី​ ។​

​យុវតី​ដែល​បន្ដ​ស្លាប់​ម្នាក់​ទៀត​នេះ​ មានឈ្មោះ​ គុយ​ អេ​ង​លី​ន​ អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

ssw (2)

​គួរ​រំ​លឹ​ង​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ជិត​ តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ ចន្លោះ​ គីឡូម៉ែត្រ​លេខ​២១២-២១៣​ ស្ថិត​ក្នុង​ ភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ ករណី​គ្រោះថ្នាក់​ច​រា​ ចរណ៍​នេះ​បង្ក​ឡើង​ដោយ​អ្នក​បើករថយន្ដ​ អេ​ស្កា​លេ​ត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២​ូ​-៦៩៦៩​ ខណៈ​បើកបរ​ក្នុង​ទិស​ ដៅ​ពី​ភ្នំពេញ​ចូល​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​។​ បន្ទាប់​ពី​អ្នក​បើករថយន្ដ​ទំនើប​ម៉ាក​ អេ​ស្កា​លេ​ត​បុក​យុវតី​ម្នាក់​ស្លាប់​នៅ​នឹង​ កន្លែង​និង​ម្នាក់​ទៀត​ទើបនឹង​ស្លាប់​នៅ​ថ្ងៃ​ ខាងលើ​នេះ​បាន​រត់គេច​ចេញពី​កន្លែង​ កើតហេតុ​ដោយ​បន្សល់​ទុក​រថយន្ដ​និង​ យុវតី​រង​គ្រោះ​ស្លាប់​និង​របួស​នៅ​ក្នុង​ ប្រឡាយ​ទឹក​ ។​

ssw

​នៅ​ថ្ងៃ​កើតហេតុ​តាម​ប្រភព​បានឱ្យ​ ដឹង​ថា​ យុវតី​ដែល​បាន​បាត់បង់​ជីវិត​ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ គុយ​ អេ​ង​លី​ អាយុ​១៥​ឆ្នាំ​ ដោយ​ជួប​គ្រោះថ្នាក់​ ខណៈ​យុវតី​ទាំង​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​ត្រ​ ឡប់​មក​ពី​ចូលរួម​ដង្ហែ​សព​បងប្អូន​ទៅ​ទី​ បញ្ចុះសព​ក្នុង​ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ ព្រះ​សីហ​នុ​ ។​ យុវតី​រង​គ្រោះ​ត្រូវ​រថយន្ដ​ ទំនើប​ខាងលើ​នេះ​បុក​ផ្លោង​ចូល​ប្រឡាយ​ ដោយ​ទាំង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ស​ គ្មាន​ ស្លាក​លេខ​រង​ការ​ខូចខាត​ទាំងស្រុង​ផង​ ដែរ​ ។​

​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​យុវតី​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ យុវតី​រង​គ្រោះ​ទាំង​២​ នាក់​នេះ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ បច្ចុប្បន្ន​ ជា​សិស្ស​រៀន​នៅ​សាលា​អន្ដរទ្វីប​និង​ជា​ សិស្ស​ពូកែ​ មាន​សញ្ញាបត្រ​ជា​ច្រើន​ សម្រាប់​ពួក​គេ​ ។​

ssw (3)

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​យុវតី​ទាំង​២​ខាងលើ​នេះ​លោក​អនុ​ សេនីយ៍​ឯក​ ណុ​ប​ សា​រឿ​ន​ ប្រធាន​ផ្នែក​ ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​កា​រិ​ យា​ល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ឱ្យ​ ដឹង​ថា​ សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ នេះ​ បាន​ចុះ​ទៅ​សាកសួរ​បន្ថែម​ពី​សាក្សី​ ដែល​បានឃើញ​ហេតុការណ៍​នៅ​ជុំវិញ​ កន្លែង​កើតហេតុ​បន្ថែម​ទៀត​ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ រថយន្ដ​ដែល​ បុក​យុវតី​ទាំង​២​នាក់​ស្លាប់​ជា​បន្ដបន្ទាប់​ នេះ​ នៅ​ថ្ងៃ​កើតហេតុ​គឺ​បើកបរ​ដោយ​ថៅ​ កែ​សណ្ឋាគារ​ទំនើប​មួយ​នៅ​ក្រុង​ព្រះ​ សីហ​នុ​ ។​ នៅ​ក្នុង​អំឡុង​នៃ​គ្រោះថ្នាក់​នេះ​ ថៅកែ​ដែល​បើករថយន្ដ​បុក​យុវតី​ទាំង​២​ នាក់​ឱ្យ​ស្លាប់​បាន​បញ្ជូន​តំណាង​មក​ចូល​ រួម​សម្របសម្រួល​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យសព​ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​ផង​ដែរ​។​ទោះជា​បែប​នេះ​ក្ដី​អ្នក​ច្បាប់​បាន​លើក​ ឡើង​ថា​ ប្រសិនបើ​ក្រុម​គ្រួសារ​ជន​រង​ គ្រោះ​មិន​ប្ដឹងផ្ដល់​អ្នក​បើករថយន្ដ​បង្ក​ឱ្យ​ មនុស្ស​ស្លាប់​ក៏​ដោយ​ តាម​ផ្លូវច្បាប់​អ្នក​ បើកបរ​ត្រូវ​តែ​មានទោស​ដាច់ខាត​ ៕​ ឆ្លាម​សមុទ្រ​


ចែករំលែក៖