ព័ត៌មានទាន់ហេតុការណ៍៖

​ជនសង្ស័យ​បី​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ម្នាក់​មិន​បាន​សម្រេច​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បាន​រង​របួស​រលាត់​ដៃជើង​ ដោយសារ​តែ​ក្រុម​ជនសង្ស័យ​មាន​គ្នា​បី​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពេល​ដែល​កំពង់​ដើរ​បណ្ដាល​អោយ​ដួល​ តែ​មិន​បាន​សំរេច​ ហើយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤៥​នាទី​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ នៅ​ចំណុច​មុខ​វត្ត​ ឧណ្ណាឡោម​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​បី​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួ​ួ​យ​គ្រឿង​និង​ម៉ូតូ​ធន់​ធំ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ជិត​ហើយ​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​បណ្ដោយ​អោយ​ស្ត្រី​ជនបរទេស​ដួល​ទៅ​នឹង​ថ្នល់​រង​បួស​ តែ​ជនសង្ស័យ​ឆក់​កាបូប​មិន​បាន​សំរេច​នោះ​ទេ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​រួច​ហើយ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ ៕​ ព្រែក​ជ័យ​

sew

sew (1)


ចែករំលែក៖