ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើស​នេសាទ​កើត​មាន​ពេញបន្ទុក​ក្នុង​ឃុំ​ពាម​ប៉ា​ង​ ឃុំ​ផាត់​សណ្តាយ​ ស្រុក​ស្ទង​ និង​ស្រុក​កំពង់ស្វាយ​

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ ឧបករណ៍​នេសាទ​ល្មើសច្បាប់​បាន​និង​កំពុង​កើត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​អនាធិបតេយ្យ​ពេញបន្ទុក​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ ស្ថិត​ក្នុងភូមិ​ពាម​ប៉ា​ង​ ស្រុក​ស្ទង​ និង​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ បន្ទាប់​ពី​មានការ​បើកដៃ​ដោយ​ផ្ទាល់​ ដោយ​ជំនាញ​រដ្ឋបាល​ មាន​សមត្ថកិច្ច​គ្រប់គ្រង​បង្ក្រាប​បទល្មើស​ជលផល​នៅ​ទីនោះ​ ។​

​ប្រភេទ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ មាន​រាប់រយ​កន្លែង​ដូច​ជា​ឆ្ន​ក់​ដាក់​ភ្លើង​សម្រាប់​ឆក​ អូស​ត្រី​ ណា​វ​ ច្បរ​ ស្បៃ​មុង​ ។​ល​។​ ធ្វើ​ឲ្យ​អ្នកស្រុក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់បង់​ពូជ​មច្ឆជាតិ​ ខណៈ​ក្រុម​ឈ្មួញ​ធំៗ​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ឆក់​ និង​អូស​យក​ត្រី​គ្រប់​ទីកន្លែង​ ។​

​បទល្មើស​នេសាទ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​នាយ​ផ្នែក​រដ្ឋបាល​ជលផល​២​រូប​ គឺ​លោក​ យ៉ា​ន់​ វិ​សាក់​ ហៅ​សែ​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ពាម​ប៉ា​ង​ និង​លោក​ យ៉​ន​ យាន​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​សែន​ បាន​ចេញ​មុខ​ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​ធំៗ​ ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដើម្បី​យក​ជូន​ថ្នាក់លើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បិទ​បាំង​រាល់​សកម្មភាព​នេសាទ​ល្មើសច្បាប់​ទាំងនោះ​ ។​ ដោយឡែក​ លោក​ប៊​ន​ គី​ អនុប្រធាន​ភូមិ​ណ​ង​សាវ​ ចំណុច​បឹង​ធំ​ ក៏​ជា​អ្នកមាន​វត្តមាន​យក​លុយ​ពី​ឈ្មួញ​ចាត់ចែង​ជូន​សមត្ថកិច្ច​ និង​ជំនាញ​ពាក់ព័ន្ធ​ផង​ដែរ​ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយ​ថា​ ក្រុម​ឈ្មួញ​ល្មើសច្បាប់​ធំៗ​ទាំងនោះ​ គ្មាន​ញញើត​នឹង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ឡើយ​ ដោយ​ពួក​គេ​មាន​មោទនភាព​ចំពោះ​ការ​បង់ប្រាក់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​ ៕​ សុខ​ ខេមរា​

abs


ចែករំលែក៖