ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​ និង​ម្ចាស់ផ្ទះ​សំណាក់​ផ្ទះ​ជួល​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​ដើម្បី​បង្ក្រាប​អ្នក​ប្រើប្រាស​និង​ចែកចាយ​គ្រឿង​ញ៉ៀ​ន​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ លោក​វរៈ​សេនី​ត្រី​អ៊ុ​ង​សុភាព​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​ ០៤​ ខែ​ មក​រា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ២:៣០​ នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ កំរិត​ស្រាល​ កម្លាំង​ជំនាញ​ ប្រឆាំង​គ្រឿងញៀន​ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ ក្រុង​បាន​ លុង​ និង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​ ឡាន​សៀ​ក​ ចុះ​ធ្វើ​រដ្ឋបាល​ចំហ​ តាម​ផ្ទះ​ សំណាក់​ ផ្ទះ​ជួល​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ដែល​ពាក់ព័ន្ធ​ករណី​ ប្រើប្រាស់​គ្រឿងញៀន​

១-​ឈ្មោះ​ កែវ​ វាសនា​ (​ហៅ​ញ៉ា​ញ់​)​ ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ខ្មែរ​ មាន​ទី​លំ​ភូមិ​ ថ្មដា​ សង្កាត់​ បឹង​កន្សែង​ ក្រុង​បាន​លុង​ រតនគិរី​ មុខរបរ​ មិន​ពិតប្រាកដ​ ។​

២-​ឈ្មោះ​ ហ្វង​ ចាន់​សុភា​ ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ ខ្មែរ​

៣-​ឈ្មោះ​ វុន​ លី​ដា​ ស្រី​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ អ្នក​ទាំង​មាន​ទីលំនៅ​ភូមិ​ អូរ​ កន្តិល​ សង្កាត់​ បឹង​កន្សែង​ ក្រុង​បាន​លុង​ រតនគិរី​ មុខរបរ​ លក់ដូរ​ (​លក់​ត្រី​)​ ។​

៤-​ឈ្មោះ​ ស៊ី​ម​ ដេ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទី​លំ​ភូមិ​ ថ្មី​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ រតនគិរី​ មុខរបរ​ ជាងកាត់ដេ​ខោអាវ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០4​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​កា​រិ​ យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​បំពេញ​នីតិវិធី​នៃ​ច្បាប់​ទៅ​ សាលាដំបូង​ខេត​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

ses (2)

ses (1)

ses

sses


ចែករំលែក៖