ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ចាប់​ក្មេង​ស្ទាវ​១​ក្រុម​ស្ទាក់​វាយ​គ្នា​បែកក្បាល​របួសធ្ងន់​ស្រាល​ដោយសារ​រឿង​គំនុំ​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​៧​នាក់​បាន​ស្ទាក់​វាយ​ ស្ទាវ​មួយ​ក្រុម​ទៀត​ ដែល​មាន​គ្នា​២​នាក់​ បណ្ដាល​ឱ្យ​របួសធ្ងន់​នៅ​ចំនុច​មុខ​វត្ត​ខ្លោងទ្វារវត្ត​ភូមិ​ស្រែ​វាល​ ក្នុងភូមិ​ស្រែ​វាល​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ នៅ​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ សង្ស័យ​ជា​រឿង​គំនុំ​។​

​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បល្ល័ង្ក​ឃាត់ខ្លួន​ ឈ្មោះ​ អួ​ង​ តុង​ឡេ​ង​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​រូង​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំ​ពង​ធំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ ចំណែក​ជន​ រង​គ្រោះ​ឈ្មោះ​ ហ៊ុន​ ជិ​ ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​តា​ឡែក​ចាស់​ ឃុំ​ សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​ របួសធ្ងន់​ និង​មា្ន​ក់​ទៀត​ឈ្មោះ​ សៀង​ ផា​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ និង​ក្រុម​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ជនល្មើស​ បាន​ស្ទាក់​វៃ​២​លើក​ គឺ​លើក​ទី​១​ ក្រុម​ជន​រង​គ្រោះ​ពុំ​បាន​ប្ដឹង​មក​សមត្ថកិច្ច​ទេ​។​ លុះដល់​លើក​ទី​២​ ក្រុម​ជនល្មើស​ក៏​បាន​ស្ទាក់​វាយ​ ពួក​គេ​ម្ដងទៀត​ ដោយ​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ បាន​ស្ទាក់​វាយ​ដោយ​ប្រើ​ស្នាប់ដៃ​វាយ​រហូត​ដល់​ជន​រង​គ្រោះ​បែកក្បាល​ ដាច់​ដៃ​ ដាច់​ជើង​ ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​។​

​ប្រភព​បន្ដ​ថា​ បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ អន្តរាគមន៍​ និង​ឃាត់ខ្លួន​បាន​ឈ្មោះ​ អួ​ង​ តុង​ឡេ​ង​ ហើយនឹង​បាន​បញ្ជូន​ក្រុម​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ជួយ​សង្គ្រោះ​។​

​លុះ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ដុតដៃដុតជើង​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​រួច​ហើយ​នោះ​ ក៏​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ដែរ​ ព្រោះតែ​អាការ​របួស​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។​ ដោយឡែក​ចំពោះ​ករណី​នេះ​ដែរ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ ទាមទារ​សំណង​២៤​លាន​រៀល​ ពី​ក្រុម​ជនល្មើស​ តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ​ទេ​។​ ទោះជា​លទ្ធផល​យ៉ាងណា​នោះ​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បល្ល័ង្ក​និង​តាម​ចាប់​ជន​ដៃដល់​ផ្សេងៗ​ទៀត​ ដើម្បី​កសាង​សំនុំរឿង​ដើម្បី​ប​ញ្ចូ​ន​ជនល្មើស​ទាំងនោះ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ និង​ប​ញ្ចូ​នប​ន្ដ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​ទៅ​តាម​ច្បាប់​៕​ ប៊ុ​ន​ រិ​ទ្ធី​

Image46


ចែករំលែក៖