ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានមួយខ្នងត្រូវភ្លើងឆេះម៉ត់ទាំងវេលាម៉ោងរំលងអធ្រាត្រ

ចែករំលែក៖

ខេត្តកោះកុង៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវភ្លើងឆាបឆេះទាំងស្រុងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ។ លំនៅឋានដែលត្រូវភ្លើងឆេះជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ូ សុវណ្ណារ៉េត ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ប៉ូលិស ឋានរន្តសក្កិ អនុសេនីយ៍ឯក ឋានះ នាយរងផ្នែក ព្រហ្មទណ្ឌ ។ សម្ភារទាំងប៉ុន្មានត្រូវខូតខាត់ អស់ទាំងស្រុង ៕ ហេង សូរិយា

2

1


ចែករំលែក៖