ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​ចំការ​មន​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៥​នាក់​ រស់នៅ​ និង​ធ្វើការ​គ្មាន​ច្បាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ នា​ថ្ងៃ​ទី​១២​ខែមករា​ ឆ្នាំ​២០១៦​ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​ចំការ​មន​ ចុះ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស​ចំនួន​២៥​នាក់​ ប្រុស​១៩​នាក់​ ស្រី​៦​នាក់​ រស់នៅ ​និង​ធ្វើការ​គ្មាន​ច្បាប់​ ស្ថិត​នៅ​ក្នុង​សិប្បកម្ម​អារឈើ​គ្មាន​លេខ​មួយ​កន្លែង​ ក្នុង​ក្រុម​ទី​៧​ទី​៨ ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧៤ ​កែង​ផ្លូវ​លេខ​៩៩​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ការ​ចុះ​ត្រួតពិនិត្យ​ និង​ឆែកឆេ​រនេះ​ ដឹង​នាំ​ដោយ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​របស់​ លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ចំកា​មន​ ចុះ​មក​ត្រួតពិនិត្យ​ និង​ឆែកឆេរ​ មក​រស់នៅ ​និង​ធ្វើការ​ខុសច្បាប់​។​ ឃាត់ខ្លួន​មនុស្ស​ចំនួន​២៥​នាក់​ ប្រុស​១៩​នាក់​ ស្រី​៦​នាក់​ ។​

ប​ច្ចុ​ប្បុ​ន​ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី​ ៕​ ស​ រស្មី​

ase (2)

ase (1)

ase
ase (3)


ចែករំលែក៖