ព័ត៌មានទាន់ហេតុការណ៍៖

ល្បួង​យក​នារី​សតិ​មិនល្អ​យក​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ម្នាក់​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គិរី​ ក្រោយ​ពី​បែក​ការណ៍​ពី​នារី​រង​គ្រោះ​ថា​ បងថ្លៃ​ជីដូនមួយ​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​កាលពី​៦​ថ្ងៃមុន​ ។​ បុរស​ជនសង្ស័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ទន្លេ​ក្រៅ​ ឃុំ​ជលសារ​ ស្រុក​ជល​គី​រី​ ខេត្តកំពង់ឆ្នាំង​ ។​

​សម​ត្ថិ​ច្ច​នគរបាល​ស្រុក​ជល​គិរី​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ឈ្មោះ​ប៉ុន​ ឃៀង​ អាយុ​៣៣​ឆ្នាំ​ មាន​ប្រពន្ធ​ និង​មានកូន​៥​នាក់​ រស់នៅ​ក្នុងភូមិ​ទន្លេ​ក្រៅ​ ឃុំ​ជលសារ​ ស្រុក​ជល​គី​រី​ ។​ ចំណែកឯ​នារី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ​ ជា​មនុស្ស​ដែល​មាន​សតិ​មិនល្អ​ ត្រូវជា​ប្អូនថ្លៃ​ជីដូនមួយ​របស់​ជនសង្ស័យ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ នា​រីង​គ្រោះ​បាន​អង្គុយ​លើ​អង្រឹង​មើល​ទូរទស្សន៍​ក្រោមផ្ទះ​ម្តាយមីង​របស់​ខ្លួន​តែ​ម្នាក់ឯង​ ក៏​ស្រាប់តែ​ជនសង្ស័យ​ ឈ្មោះ​ប៉ុន​ ឃៀន​ បាន​ចាប់​ខ្ទប់មាត់​ អូស​ដៃ​នាង​ទៅ​រោង​ត្រីឆ្អើ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែ​ម្តង​ ។​

​ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ហើយ​ ជនសង្ស័យ​បាន​គេច​ទៅ​ផ្ទះ​បាត់​ ចំណែក​នារី​រង​គ្រោះ​បាន​មក​អង្គុយ​លើ​អង្រឹង​មិន​ព្រមទៅ​ផ្ទះ​វិញ​នោះ​ទេ​ ។​

​ក្រោយ​ពី​បាត់​យូរ​ ក្រុម​គ្រួ​សារបាន​ដើរ​ មក​រក​ឃើញ​ហៅ​ទៅ​ផ្ទះ​ តែ​នាង​បាន​យំ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​សួរ​ថា​ មូលហេតុ​អី​បាន​យំ​ តែ​នាង​មិន​ព្រម​និយាយ​ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​១០​ ខែ​កមក​រា​ ទើប​សួរ​ដឹង​ពី​ហេតុផល​ថា​ បងថ្លៃ​ជីដូនមួយ​របស់​នាង​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ ។​

​ប្រភព​បន្ត​ថា​ ក្រោយ​ពី​ដឹង​ភ្លាម​ ក្រុម​គ្រួ​សារបាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​

​ជនសង្ស័យ​រូប​នេះ​ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​

DSC03610


ចែករំលែក៖