ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចងក​ សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​រឿងស្រី​ដែល​ខ្លួន​លួច​ស្រឡាញ់​យកប្ដី​ចោល​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ បុរស​ម្នាក់​ឈ្មោះ​ ហឿ​ង​ ពុត​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ សង​ឃ្លាំង​ ឃុំ​តាំងក្រសាំង​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ មានមុខរ​បរជា​ ជាង​ផ្សារ​ដែក​ បាន​ធ្វើ​អត្ថ​ឃាត​ចងក​ នឹង​ថ្នឹ​ម​រោង​ជាង​ នៅ​ក្រោយ​ ផ្ទះ​ឈ្មោះ​ សំឡូត​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ ជាមួយ​គ្នា​ កាលពី​វេលា​ម៉ោង​៦​និ​២៨​នាទី​ព្រឹក​ ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​២០១៦​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ន​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ ចង់ក​ ដោយសារ​អន់ចិត្ត​នឹង​ស្រី​ដែល​ខ្លួន​ស្រឡាញ់​យកប្ដី​ចោល​ ។​ មុន​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ លុះ​ព្រឹក​ឡើង​ ស្រាប់តែ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នឹង​ថ្នឹ​ម​រោង​ជាង​ដែល​គេ​ជួល​អោយមក​ធ្វើ​នោះ​ ។​

​លោក​ ជាតិ​ គឹ​ម​ ឆុង​ អធិការរង​ស្រុក​ស​ន្ទុ​ក​ ទទួល​បន្ទុក​ផ្នែក​ ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា​ ក្រោយ​ពី​ធ្វើ​កុសល​វិច័យ​ រួច​បាន​សន្និដ្ឋាន​ថា​ បុរស​នេះ​ស្លាប់​ដោយសារ​ធ្វើ​អ​ធិ​ឃាត​ ចង់ក​ខ្លួនឯង​ ពិតប្រាកដ​មែន​ ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ នោះ​ទេ​ បន្ទាប់​មក​បាន​ប្រគល់​សាកសព​ ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ តាម​ប្រពៃណី​ពុទ្ធសាសនា​៕​ ប៊ុ​ន​ រិ​ទ្ធី​

sew


ចែករំលែក៖