ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​ ទទួលស្គាល់​នយោបាយ​ សង្គម​ សេដ្ឋកិច្ច​ ប្រព្រឹត្ត​ទៅ​ ស្រប​តាម​ឆន្ទៈ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ និង​ស្រប​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ វី​លៀម​ អេ​ ហៀ​ត​William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​៖​ ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ គឺ​មាន​ សភាព​ល្អ​ ប្រសើរ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​ន​យោ​ បាយ​ សង្គម​ សេដ្ឋកិច្ច​ បាន​ដំណើរការ​អភិវឌ្ឍន៍​ ប្រទេស​ជាតិ​ បាន​ដោយ​រលូន​ជា​ធម្មតា​ ស្រប​តាម​ឆ​ន្ទះ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ និង​ស្រប​ តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ចង់បាន​ បើ​ទោះបី​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​មិន​ទាន់​បាន​យល់​ស្វែង​យល់​ជ្រោ​ត​ជ្រាប់​ ពី​សភាព​ ការណ៍​ ច្បាស់លាស់​នៅ​កម្ពុជា​យ៉ាងណា​ក្ដី​។​

​តែ​សហរដ្ឋអាមេរិក​ក៍​នៅ​តែ​ដៃគូ​ ផ្នែក​សេដ្ឋកិច្ច​ ដ៍​ល្អ​ជាមួយ​កម្ពុជា​ ដូច​ជា​សហរដ្ឋអាមេរិក​ ជា​អ្នក​ទទួល​ទីផ្សារ​សំលៀក​បំពាក់​ដ៍​ធំ​ជាងគេ​ពី​កម្ពុជា​ ក្នុង​១​ឆ្នាំៗ​រក​ថវិកា​ឲ្យ​កម្ពុជា​បាន​ប្រមាណ​ ២​ពាន់​លាន​ដុល្លារ​ ទៅ​៣​ពាន់​លាន​ដុល្លារ​ និង​ជួយ​រក​ការងារ​ជួន​កូន​ខ្មែរ​ធ្វើ​បាន​៣០​ម៉ឺន​នាក់​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ វី​លៀម​ អេ​ ហៀ​ត​William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋ​ អា​មេ​រិ​ក​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​ ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួ​សម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​ និង​ អធិការកិច្ច​ នៅ​ទីស្ដីការក្រសួង​ កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​ ២០១៦​ ។​

​លោក​ វី​លៀម​ អេ​ ហៀ​ត​William​ A.​ Heidt​ បាន​បញ្ជាក់​ថា​៖​ ប្រជាពលរដ្ឋ​សហរដ្ឋ​ អា​មេ​រិ​ក​ ក៍​ដូច​ជា​ការទូត​ និង​វិ​ស​យ័​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំង​ពី​ នៅ​តែ​បន្ដ​សហ​ការណ៍​ជាមួយ​គ្នា​យ៉ាង​ល្អ​ ទាំង​វិ​ស​យ័​ នយោបាយ​ សេដ្ឋកិច្ច​ កសិកម្ម​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វប្បធម៌​ នៅ​តែ​បន្ដ​យូ​អង្វែង​ ជាមួយ​គ្នា​ដោយ​គ្មាន​រា​ថយ​ឡើយ​ យើង​ត្រូវ​បន្ដ​វប្បធម៌​ ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​យ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​ទាំង​ពី​មានការ​រីក​ចម្រើន​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី​ ម៉ែ​ន​ សំ​អន​ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ ការ​ដឹកនាំ​ និង​ការ​ អភិវឌ្ឍន៍​ របស់​ប្រទេស​កម្ពុជា​ មានដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ​ ទោះបីជា​មាន​ចំណុច​ខ្លះ​មិន​ស្របគ្នា​ពី​គណបក្សប្រឆាំង​ក៏​ដោយ​ ក៏​កម្ពុជា​បាន​បំពេញ​កា​តា​ព្វ​កិច្ច​ស្រប​តាម​ឆន្ទៈ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ស្រប​តាម​បំណង​ ប្រាថ្នា​របស់​ប្រជាជន​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ។​ ស្ថេ​រ​ភាព​សង្គម​សេដ្ឋកិច្ច​ ត្រូវ​បាន​ថែរក្សា​យ៉ាង​រឹង​មាំ​ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ាង​សុខដុម​រម្យ​នា​ ហើយ​លទ្ធិប្រជាធិបតេយ្យ​ នីតិរដ្ឋ​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ត្រូវ​បាន​លើកកម្ពស់​ សេដ្ឋកិច្ច​កម្ពុជា​ មាន​កំណើន​ ខ្ពស់​ ។​

​ លោកស្រី​ ក៏​បាន​លើក​ឡើង​ អំពី​តួនាទី​ និង​ភារកិច្ច​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ គឺ​ក្រសួង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ​ និង​គ្រប់គ្រង​រាល់​កិច្ចការ​សម្រប​ សម្រួល​ ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ​ នៅ​ក្នុង​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ សំដៅ​បង្ការ​ទប់ស្កាត់​ កែ​លម្អ​ និង​មាន​វិធាន​ការណ៍​ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​ រលួយ​ ការ​រំលោភ​ដោយ​ អំណាច​ និង​បាតុភាព​អសកម្ម​នានា​ ៕​ សំរិត​

image_3

image_2


ចែករំលែក៖