ព័ត៌មានទាន់ហេតុការណ៍៖

ទើប​រៀប​ការ​បាន​៤​ថ្ងៃ​ ជិះ​ម៉ូតូឌុប​គ្នា​បុក​រថយន្ត​ដឹកឈើ​ចត​ស្ងៀម​ស្លាប់​ទាំង​២​នាក់​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ បុរស​ នារី​២​នាក់​ប្តី​ប្រពន្ធ​ដែល​ទើបនឹង​រៀប​ការ​ហើយ​ថ្មោងថ្មី​បាន​រយៈពេល​៤​ថ្ងៃ​ បាន​ស្លាប់​ទាំង​ពីរ​នាក់​ ខណៈ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ឈប់​ស្ងៀម​ដើម្បី​សាង​ឈើ​ដាក់​រថយន្ត​១​ទៀត​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨​ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​អូរ​ពងមាន់​ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ជាង​ យប់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​លើ​កំណាត់​ផ្លូវ​លេខ​៧៨​ ក្នុង​សភាព​ងងឹត​ផង​នោះ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង​ ។​ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ដែល​ស្លាប់​នោះ​ ប្តី​ឈ្មោះ​ សំ​ សុខ​ហេង​ អាយុ​២៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ម៉ៃ​ ស្រី​មី​ អាយុ​២៣​ឆ្នាំ​ ។​ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កាតូត​ ឃុំ​កំ​ភុ​ន​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ ក្នុង​យប់​កើតហេតុ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​គោលបំណង​រក​ទិញ​ដំឡូង​មី​យក​ទៅ​លក់​ដែល​ជា​របរ​រកស៊ី​របស់​ពួក​គេ​ ។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​តែ​ផ្លូវ​ងងឹត​មើល​មិនឃើញ​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​គ្មាន​ភ្លើង​បំភ្លឺ​ ។​ ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​ បន្សល់​តែ​សព​ និង​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ សេ​ ១២៥​ ស៊េរី​ឆ្នាំ​ ២០១៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AW-4273​ ។​

​បច្ចុប្បន្ន​ សព​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ផ្ទះ​របស់​ពួក​គេ​ដើម្បី​ឲ្យ​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ រីឯ​រថយន្ត​បង្ក​ និង​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ ៕​

fdr

fdr (1)


ចែករំលែក៖