ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ Facebook​ ឲ្យ​ចំណាត់ថ្នាក់​លេខ​១​ ដល់​ Facebook​ Page​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​សកម្មភាព​ Like,​ comment​ និង​ Share​ ច្រើន​ជាងគេ​

ចែករំលែក៖

drrr copy

​ភ្នំពេញ​៖​ យោង​តាម​អ៉ី​ម៉ែ​ល​ផ្លូវការ​របស់​ក្រុមហ៊ុន​ Facebook​ ផ្ញើ​ជូន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​វេលា​ម៉ោង​៨៖៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ បាន​ឲ្យ​ដឹង​ថា​៖​ Facebook​ Page​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ គឺជា​ Page​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ ក្នុង​ចំណោម​ Facebook​ Page​ របស់​មេដឹកនាំ​សំខាន់ៗ​នៅ​លើ​ពិភពលោក​ ដែល​មាន​សកម្មភាព​រស់​រវើក​ដូច​ជា​ Like,​ comment​ និង​ Share​ ជា​ច្រើន​ជាងគេ​។​

​នៅ​ក្នុង​អ៉ី​ម៉ែ​ល​របស់​ក្រុមហ៊ុន​ Facebook​ ដែល​បាន​ផ្ញើ​ជូន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​អត្ត​ន័យ​យ៉ាង​ដូច្នេះ​ថា​៖​ «Here​ you​ go.​ I​ pulled​ two​ date​ range​ for​ you.​ One​ is​ since​ Oct​ 1​ and​ the​ other​ is​ for​ the​ last​ week.​ i​ added​ the​ one​ just​ for​ the​ last​ week​ because​ right​ now​ the​ PM​ is​ number​ one​ for​ interactions»​ ។

​សូម​ជំរាប​ថា​ កាលពី​ចុងខែ​តុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ Facebook​ Page​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ Facebook​ ផ្តល់​ចំណាត់ថ្នាក់​ Top​ 10​ នៃ​មេដឹកនាំ​លើ​ពិភពលោក​ ដែល​មាន​សកម្មភាព​រស់​រវើក​ នឹង​មាន​អ្នក​ចូល​មើល​ និង​ចុច​ Like,​ comment​ និង​ Share​ ជា​ច្រើន​ជាងគេ​ ៕​ ហេង​ សូ​រិ​យា​


ចែករំលែក៖