ព័ត៌មានទាន់ហេតុការណ៍៖

​ក្មេង​ប្រុស​ម្នាក់​ដើរ​តាម​ជីតា​ទៅ​បង់សំណាញ់​លង់ទឹក​ស្លាប់​

ចែករំលែក៖

​ខេត្ដកំពង់ធំ​ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ លង់ទឹក​ស្លាប់​នៅ​ចំណុច​បឹង​អន្លង់​តា​អាន​ ខណៈ​ដើរ​តាម​ជីតា​ពីក្រោយ​ទៅ​បង់សំណាញ់​ ហើយ​ជីតា​ពុំ​ដឹង​ ។​ ករណី​នេះ​បង្ក​ឱ្យ​ភ្ញាក់​ ផ្អើល​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ តែ​សាកសព​ក្មេង​ ប្រុស​រង​គ្រោះ​រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល​ទើប​រាវរក​ឃើញ​ ។​

​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ ឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ថាំង​ បញ្ញា​ អាយុ​៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចំបក់​ ជ្រំ​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្ដកំពង់ធំ​។​

​ប្រភព​ពី​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ម្ដាយ​ក្មេង​ប្រុស​ រង​គ្រោះ​បាន​ប្រើ​ឱ្យ​កូន​ទៅ​យក​គោ​ទៅ​ ឃ្វាល​តែ​ទំនងជា​ពេល​ដែល​ឃើញ​តា​ របស់​គេ​ទៅ​បង់សំណាញ់​ក៏​លួច​ដើរ​តាម​ ពីក្រោយ​ខណៈ​តា​ពុំ​បានដឹង​ ។​ លុះ​ពេល​ តា​ក្មេង​ប្រុស​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ និង​ដល់​ម៉ោង​ហូប​បាយ​មិនឃើញ​កូន​ក៏​ មានការ​ភ្ញាក់ផ្អើល​ឡើង​ទើប​នាំ​គ្នា​ឆោ​ ឡោ​ដើរ​រក​កូន​ ។​ ដោយ​មានការ​សង្ស័យ​ ក្រុម​គ្រួសារ​ក៏​បាន​នាំ​គ្នា​ចុះ​រាវ​នៅ​ក្នុង​ បឹង​ដែល​ជីតា​បាន​ទៅ​បង់សំណាញ់​រហូត​ដល់​ព្រលប់​ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ ប្រុស​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​មិនដឹង​តាំងពី​ពេល​ណា​មក​នោះ​ទេ​ ។​

​ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ ទៀត​ថា​ សព​កូន​របស់​គាត់​បាន​រក​ឃើញ​ នៅ​វេលា​ម៉ោង​៦​និង​២៨​នាទី​ព្រលប់​ថ្ងៃ​ទី​ ១១​ ខែមករា​ ដោយនៅ​ក្នុង​ពោះ​កូន​របស់​ គាត់​ពេញ​ទៅ​ដោយ​ទឹក​ ។​

​នៅ​ព្រលប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ពិនិត្យ​សាកសព​ក្មេង​ប្រុស​រង​ គ្រោះ​ដល់​លំនៅ​ឋាន​ខ្លាចក្រែង​ក្មេង​ប្រុស​ រង​គ្រោះ​ត្រូវ​គេ​ធ្វើបាប​តែ​ក្រោយ​ពី​ត្រួត​ ពិនិត្យ​ពុំ​មាន​ស្លាកស្នាម​ណាមួយ​ដែល​ សង្ស័យ​ត្រូវ​គេ​សម្លាប់​ឡើយ​ ។​

​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ បឹង​អន្លង់​តា​អាន​ នេះ​មាន​កន្លែង​ខ្លះ​ជ្រៅ​ ហើយ​កុំ​ថា​កូន​ ក្មេង​សូ​ម្បី​តែ​មនុស្ស​ចាស់​ខ្លះ​ដែល​មិន​ ចេះ​ហែល​ទឹក​ចុះ​ចំ​កន្លែង​ជ្រៅ​ក៏​អាច​លង់​ស្លាប់​បាន​ដែរ​ ។​

​ករណី​ក្មេង​រង​គ្រោះ​លង់ទឹក​ស្លាប់​នេះ​ ដែរ​អ្នកស្រុក​បាន​បន្ទោស​ទៅ​ដល់​ឪពុក​ ម្ដាយ​ដែល​បណ្ដោយ​កូន​ទើប​មាន​អាយុ​ ៧​ឆ្នាំទៅ​ឃ្វាលគោ​ម្នាក់ឯង​តែបើ​មាន​ ក្មេង​ឯទៀត​ច្រើន​នាក់​បើ​បណ្ដោយ​ក៏​វា​ គ្រាន់បើ​ដែរ​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

ress


ចែករំលែក៖