ព័ត៌មានទាន់ហេតុការណ៍៖

​ឡើង​ប្រក់​ដំបូល​សំយាបផ្ទះ​ចុះ​មក​ក្រោម​ប៉ះ​នឹង​តំណ​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជាងដែក​ម្នាក់​ត្រូវ​ចរន្ដ​អគ្គិ​ ស​នី​ឆក់​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​តែ​បន្ដិច​ ខណៈ​ដែល​ចុះ​ពី​ប្រក់​ដំបូលផ្ទះ​ហើយ​បាន​ប៉ះ​នឹង​តំណខ្សែ​អគ្គិសនី​មាន​ចរន្ដ​ ខ្លាំង​ ។​

​ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​វិឡា​មួយ​ កន្លែង​ត្រង់​ផ្លូវ​ លេខ​២០០៤​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​សព​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ជា​ សា​រ៉​ន​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជាងដែក​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា​ សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ ស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ម្នាក់​ដែល​ធ្វើការ​ជាមួយ​ឈ្មោះ​ សឿង​ សុខ​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ជាងដែក​បាន​ប្រាប់​ថា​ នៅ​មុន​កើតហេតុ​រូបគេ​ទាំង​២​នាក់​បាន​ ឡើង​ទៅ​ប្រក់​ដំបូល​វេរ៉ង់ដា​(​សំយាប​)​ នៅ​ចំណុច​ខាងលើ​ដោយ​ឡើង​តាម​ទ្វារ​ របង​មុខ​ផ្ទះ​ពេល​ប្រក់​ហើយ​ជន​រង​គ្រោះ​បាន​ចុះ​មក​ដី​មុន​ស្រាប់តែ​មិនដឹង​ថា​ប៉ះ​ខ្សែភ្លើង​នៅ​ចំណុច​ណា​ទេ​បណ្ដាល​ឱ្យ​ឆក់​ជាប់​នៅ​លើ​ទ្វារ​បង​ផ្ទះ​តែ​ម្ដង​ ។​ ពេល​ នោះ​ត្រូវ​បាន​ក្មួយ​ប្រុស​ម្នាក់​ទៅ​ជួយ​រត់​ ទៅ​បិទ​បា​រ៉ែត​ភ្លើង​ហើយ​បាន​ដឹក​ជន​រង​ គ្រោះ​តាម​ម៉ូតូ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​ តែ​ជា​អកុសល​ពេល​ មក​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា​បុរស​ខាងលើ​បាន​ស្លាប់​បាត់​ហើយ​។​

​ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​ ៕​ តុង​ សីហា​

IMG-20160112-WA0074


ចែករំលែក៖