ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ​៤​នាក់​មាន​លាក់​សារធាតុ​ញៀន​ចំនួន​១៨​កញ្ចប់​តូច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ក្រោយ​ពេល​ឆែកឆេរ​ឃើញ​មាន​លាក់​ គ្រឿងញៀន​ចំនួន​១៨​កញ្ចប់​តូច​កាលពី​ វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កង​រាជ​អាវុធ​ ហត្ថ​ខណ្ឌដង្កោ​បានឱ្យ​ដឹង​ថា​ មុន​ចាប់ខ្លួន​ ជនសង្ស័យ​ខាងលើ​នេះ​ហេតុ​កម្លាំង​របស់​លោក​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ខណៈនោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​ នាក់​មាន​ម៉ូតូ​២​គ្រឿង​កំពុង​ឈរ​និយាយ​ គ្នា​។​ ដោយ​មានការ​សង្ស័យ​កម្លាំង​របស់​ លោក​បាន​សុំ​ធ្វើការ​ឆែកឆេរ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​តែ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​ជាប់​។​

​បន្ទាប់​ពី​ឆែកឆេរ​រួច​មក​ក៏​ឃើញ​មាន​ គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​ដែល​ជនសង្ស័យ​ បោះចោល​នៅ​ក្បែរ​ខ្លួន​។​ នៅ​ពេល​នោះ​ ជនសង្ស័យ​ទាំង​៣​នាក់​រួម​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ នាំ​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំ​ រឿង​បញ្ជូន​បន្ដ​ទៅ​ទីបញ្ជាការ​កង​រាជ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ ជួន​ ឧត្ដម​ ភេទ​ប្រុស​ អាយុ​១៩​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ បន្ទប់​ជួល​ក្នុងភូមិ​ខ្វារ​ សង្កាត់​ដង្កោ​ ខណ្ឌ​ ដង្កោ​,​ទី​២-​ឈ្មោះ​ សេង​ យ៉េន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ ស្នាក់​នៅផ្ទះ​មេជាង​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្ដ​ កណ្ដាល​ និង​ទី​-៣​ឈ្មោះ​ ចក់​ ជាតិ​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខ្វារ​ សង្កាត់​ ដង្កោ​ ខណ្ឌដង្កោ​ ។​

​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ​ ចក់​ ជាតិ​ រួច​មក​ ទើប​មក​ដល់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ឈ្មោះ​ អុង​ ផល្លិត​ ភេទ​ប្រុស​ អាយុ​២៩​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​ មាន​ជ័យ​ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ហៅ​ម៉ា​ទឹកកក​ ចំនួន​១៨​កញ្ចប់​តូច​,​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ និង​ថវិកា​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​កង​រាជ​ អាវុធហត្ថ​បញ្ជូន​ទៅ​ការ​រិ​យា​ល័យ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​ កង​រាជ​អាវុធ​អា​ហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ ចាត់ការ​បន្ដ​តាម​និ​តិ​វិធី​៕​ ភា​រ៉ា​ ដង្កោ​


unnamed


ចែករំលែក៖