ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ យុវជន​ម្នាក់​ត្រូវ​ បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​ឃាត់ខ្លួន​ករណី​ជួញដូរ​ ខណៈ​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ ទៅ​ឱ្យ​ម៉ូយ​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ទំនប់​រលក​ ស្ថិត​ក្នុង​ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ ហាវ​។​

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ស៊ី​ន​ សុមាលី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជា​បុគ្គលិក​កម្ម​រោងចក្រ​ថ្នាំពេទ្យ​ រស់នៅ​ក្នុងភូមិ​១​ ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ ហាវ​ ។​

​តាម​សម្ដី​សារភាព​របស់​ជនសង្ស័យ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ ញៀន​ពី​ឈ្មោះ​ប៉ិ​ ភេទ​ប្រុស​ រស់នៅ​ក្នុង​ ក្រុងព្រះសីហនុ​ចំនួន​៤​កញ្ចប់​តូច​ដោយ​មួយ​កញ្ចប់​តម្លៃ​៣៥០០០​ហើយ​បាន​ យក​ទៅ​លក់​ឱ្យ​ម៉ូយ​នៅ​ម្ដុំ​ទំនប់​រលក​ ដោយ​១​កញ្ចប់​តម្លៃ​៤០.០០០​រៀល​។​

​ជនសង្ស័យ​បាន​រៀបរាប់​ទៀត​ថា​ លុះ​ពេល​ជិះ​តាម​ផ្លូវ​មក​ដល់​ចំណុច​ទំនប់​រលក​នេះ​ហើយ​តែ​មិន​ទាន់​បាន​ប្រគល់​ ថ្នាំ​ញៀន​ឱ្យ​ម៉ូយ​ផង​ក៏​ស្រាប់តែ​ប្រទះ​នឹង​កម្លាំង​នគរបាល​ហើយ​បាន​ឆែកឆេរ​ខ្លួន​ គេ​រក​ឃើញ​ថ្នាំ​ញៀន​ទាំងនេះ​ក៏​ឃាត់ខ្លួន​ គេ​តែ​ម្ដង​។​

​ក្រោយ​ពី​បាន​សាកសួរ​ចម្លើយ​ជន​ សង្ស័យ​រួចរាល់​សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​ដើម្បី​ចាត់ការ​ បន្ដ​តាម​នីតិវិធី​ ៕​ ឆ្លាម​សមុទ្រ​

20160112_101410_resized


ចែករំលែក៖