ព័ត៌មានទាន់ហេតុការណ៍៖

បើក​ត្រាក់ទ័រ​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​អត់​ទាន់​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​២​នាក់​

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​ ៖​ យុវជន​២​នាក់​រង​របួស​ ធ្ងន់​ស្រាល​ដោយសារ​បើកបរ​ត្រាក់ទ័រ​ លឿន​នៅ​ចំណុច​ផ្លូវ​កោង​ក្រឡាប់​បះជើង​ ធ្លាក់​ចូល​ប្រឡាយ​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៦​ ស្ថិត​នៅ​ត្រង់​ផ្លូវលំ​១​ខ្សែ​ ចំណុច​ អូរ​រថក្រោះ​ ក្នុងភូមិ​អូរ​ទឹក​ភ្លាម​ ឃុំ​អូរ​ អណ្ដូង​ ស្រុក​សាលា​ក្រៅ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ទាំង​២​នាក់​ ទី​១-​ឈ្មោះ​ សេង​ ទី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​កម្មករ​ រង​របួសស្រាល​ មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ព្រា​ ឃុំ​ព្រែក​ ត្រប់​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ និង​ទី​២-​ឈ្មោះ​ ឌឿ​ន​ អាយុ​២៧​ឆ្នាំ​ ជា​កម្មករ​ រង​ របួសធ្ងន់​បាក់ឆ្អឹង​ផាល​និង​បាក់ឆ្អឹង​ចង្កេះ​ ។​ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ថ្នល់កែង​ ឃុំ​អូរ​ អណ្ដូង​ ស្រុក​សាលា​ក្រៅ​ ។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ មុន​ពេល​កើត​ ហេតុ​សាក្សី​បានឃើញ​បុរស​រង​គ្រោះ​បើក​ត្រាក់ទ័រ​ចេញពី​កន្លែង​ភ្ជួរ​ចម្ការ​ដំឡូង​មី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ លុះ​មក​ដល់​ ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ បើក​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​ក៏​ក្រឡាប់​បណ្ដាល​ឱ្យ​ត្រាក់ទ័រ​ធ្លាក់​ចូល​ប្រឡាយ​ផ្នែក​ ខាងឆ្វេង​ដៃ​ រង​របួសធ្ងន់​ស្រាល​តែ​ម្ដង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ទាំង​ពីរ​នាក់​ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​។​ ចំណែក​ ត្រាក់ទ័រ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​យក​ រថយន្ដ​ស្ទូច​អូស​យក​ទៅ​ជួសជុល​ ៕​ ស​ សា​រ៉េ​ត​

paidl


ចែករំលែក៖