ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​កិន​គំនរ​សំរាម​លើ​ចិញ្ចើម​ផ្លូវ​ដួល​ត្រូវ​រថយន្ដ​កិន​បែកក្បាល​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​បែកក្បាល​ ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ កន្លែង​កើតហេតុ​ និង​ស្ដ្រី​ម្នាក់​ទៀត​បាន​រង​ របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដោយសារ​តែ​ គេ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​គេច​នឹង​គំនរ​ សំរាម​ដែល​ចោល​លើ​ចិញ្ចើម​ផ្លូវ​ដួល​ទៅ​នឹង​ថ្នល់​ ហើយ​មាន​រថយន្ដ​២​គ្រឿង​បើក​ ក្នុង​ល្បឿន​លឿន​ប្រជែង​គ្នា​មក​ដល់​ចាប់​ ហ្វ្រាំង​មិន​ជាប់​កិន​ជន​រង​គ្រោះ​ស្លាប់​ និង​ រង​របួស​ ថែម​ទាំង​ព្យាយាម​បើក​គេច​តែ​ ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ហាង​ ខារ៉ាអូខេ​ ត្រេ​ត​សេន​ធ័​រ​ តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​២​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​។​ បុរស​ជា​ជន​រង​គ្រោះ​ដែល​ បាន​ស្លាប់​មានឈ្មោះ​ ជា​ ដែន​ អាយុ​ ២៥​ឆ្នាំ​ ជាម​ន្ដ្រី​យោធា​នៅ​កង​យោធពល​ ខេមរភូមិន្ទ​ មានស្រុក​កំណើត​នៅ​ភូមិ​ តា​ឡឹ​ង​ ឃុំ​ភ្នំ​ដិ​ន​ ស្រុក​គី​រិ​វង្ស​ ខេត្ដតាកែវ​។​ ចំណែក​អ្នក​បើករថយន្ដ​បង្ក​ ទី​១-​ ឈ្មោះ​ តែម​ ចាន់​ណា​ អាយុ​២២​ឆ្នាំ​,​ អ្នកបើកបរ​ ទី​២-​ឈ្មោះ​ ប្រាក់​ ឌី​ អាយុ​២៣​ឆ្នាំ​ (​ព្រូ​)​ អ្នក​ទាំង​២​មានស្រុក​កំណើត​នៅ​ស្រុក​ ប​សេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​ អ្នក​រត់​ម៉ូតូឌុប​ដែល​បានឃើញ​ហេតុការណ៍​ នេះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ខាងលើ​ និង​ស្ដ្រី​ម្នាក់​បាន​ជិះ​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ស៊េរី​ ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​ជិះ​ឌុ​ប​គ្នា​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង​។​ ពេល​មក​ដល់​ចំណុច​កើត​ ហេតុ​ម៉ូតូ​បាន​កិន​គំនរ​សំរាម​ដែល​ចោល​ លើ​ចិញ្ចើម​ផ្លូវ​ដួល​ទៅ​នឹង​ថ្នល់​ ហើយ​ពេល​ នោះ​មាន​រថយន្ដ​២​គ្រឿង​បាន​បើក​ប្រជែង​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​រថយន្ដ​ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ធុន​ធំ​ដឹកអុស​ចាប់​ហ្វ្រាំង​ មិន​ទាន់​ក៏​កិន​បុរស​រង​គ្រោះ​បណ្ដាល​ឱ្យ​ បែកក្បាល​ធ្លាយ​ខួរ​បែក​ខ្ទាត​ពេញ​ផ្លូវស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ ហេតុ​ ចំណែក​ស្ដ្រី​ម្នាក់​ទៀត​រង​របួសធ្ងន់​ ។​

​សាក្សី​ដដែល​បន្ដ​ថា​ ស្ដ្រីជន​រង​គ្រោះ​ ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ ចំណែក​រថយន្ដ​បង្ក​បាន​ព្យា​ យាម​បើក​រត់​ តែ​ត្រូវ​សមត្ថកិច្ច​ដ​ញ​ ឃាត់​បាន​នៅ​ចាក់​អង្រែ​ក្រោម​ជាមួយ​ នឹង​អ្នក​បើករថយន្ដ​ទាំង​២​នាក់​ផង​ដែរ​ ។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ មក​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ជាមួយ​ នឹង​អ្នក​បើករថយន្ដ​បង្ក​ទាំង​២​នាក់​ ទៅ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ ទៅ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​សព​ជន​រង​ គ្រោះ​ត្រូវ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​ គ្រួសារ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​ស្រុក​កំណើត​៕​ ភា​រ៉ា​ ដង្កោ​

sew

e4


ចែករំលែក៖