ព័ត៌មានទាន់ហេតុការណ៍៖

​សិស្ស​នៅ​ស្រុក​ព្រែក​ប្រសព្វ​និយាយ​ពី​ថ្លៃ​ឆ្លង​ស្រឡាង​

ចែករំលែក៖

​ខេត្ដក្រចេះ​ ៖​ សិស្សានុសិស្ស​នៅ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ដក្រចេះ​ ស្នើ​សុំ​ អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ម្ចាស់​វិ​និ​ យោគ​ស្រឡាង​ចម្លង​ទាំងឡាយ​ កុំឱ្យ​យក​ លុយ​ពី​កូនសិស្ស​ឆ្លង​ទៅ​សាលារៀន​ ។​ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ម្ចាស់​ស្រឡាង​កំពង់ចម្លង​ឫស្សី​ចារ​បាន​យក​ប្រាក់​ថ្លៃ​ ឆ្លង​ពី​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ជា​ផ្នែក​មួយ​ជម្រុញ​សិស្ស​មួយ​ចំនួន​ត្រូវ​តែ​បង្ខំចិត្ដ​បោះបង់​ការ​សិក្សា​ ។​

​សិស្សានុសិស្ស​រស់នៅ​ឃុំ​ជ្រោយ​បន្ទាយ​ និង​ឃុំ​សោ​ប​ ស្រុក​ព្រែក​ប្រសព្វ​ ត្អូញត្អែរ​ ថា​ លំបាក​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ដែល​ ត្រូវ​ឆ្លង​ស្រឡាង​កាត់​ទន្លេមេគង្គ​នៅ​ កំពង់ដ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ឆ្ពោះទៅ​ ភូមិ​ឫស្សី​ចារ​ ឋិត​នៅ​ឃុំ​ថ្ម​គ្រែ​ ស្រុក​ ចិត្រ​បូ​រី​ ។​

​យុវ​សិស្ស​អនុ​វិទ្យាល័យ​ ហ៊ុន​ សែន​ ក្រចេះ​ក្រុង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀប​ រាប់​ថា​ បច្ចុប្បន្ន​សិស្ស​ដែល​ធ្វើ​ដំណើរ​ ទៅ​សាលារៀន​ត្រូវ​ចំណាយ​ថវិកា​២​ពាន់​រៀល​ក្នុង​ម្នាក់​ ដើម្បី​ឆ្លង​ស្រឡាង​ទៅ​មក​ រីឯ​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​តម្លៃ​ឆ្លង​ ស្រឡាង​១​ពាន់​រៀល​ ។​ សព្វថ្ងៃ​សិស្ស​រាប់​ ពាន់​នាក់​ចាំបាច់​បន្ដ​ការ​សិក្សា​នៅ​ទី​រួម​ ខេត្ដ​បន្ទាប់​ពី​ស្រុក​ព្រែក​ប្រសព្វ​នៅ​ខ្វះ​ សាលារៀន​ និង​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើ​ ដំណើរ​ទៅ​រៀន​ដោយ​ឆ្លង​ ស្រឡាង​ និង​ ជិះ​ម៉ូតូឌុប​ ព្រោះតែ​ពុំ​មាន​ជម្រើស​ ។​

​ម្ចាស់​ស្រឡាង​កំពង់ដ​ឫស្សី​ចារ​ អ្នក​ ស្រី​ អ៊ិ​ន​ ឆេ​ង​ហ៊ី​ម​ ហៅ​ យាយ​ហ៊ី​ម​ ទទួល​ ស្គាល់​ចំពោះ​ការ​យក​ប្រាក់​ពី​សិ​ស្សា​នុ​ សិស្ស​ ។​ អ្នកស្រី​អះអាង​ថា​ អ្នកស្រី​ត្រូវ​ យក​ប្រាក់​ទាំងនោះ​ដើម្បី​បង្វិល​បង់​ចូល​ រដ្ឋ​វិញ​ដែរ​ ។​ អ្នកស្រី​សន្យា​ថា​ នឹង​ សម្របសម្រួល​បញ្ហា​នេះ​ជូន​សិស្ស​ដែល​ក្រីក្រ​ ដោយ​បញ្ចុះតម្លៃ​ឬ​មិន​យក​ប្រាក់​ តែ​ត្រូវ​មាន​លិខិត​បទដ្ឋាន​ជាក់លាក់​ ដែល​បញ្ជាក់​ពី​អាជ្ញាធរ​ឬ​មន្ដ្រី​ពាក់ព័ន្ធ​ ។​ កំពង់ចម្លង​ឫស្សី​ចារ​ឋិត​នៅ​ភូមិ​ឫស្សី​ ចារ​ ឃុំ​ថ្ម​គ្រែ​ ស្រុក​ចិត្រ​បូ​រី​ ចម្ងាយ​ ប្រហែល​ជិត​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ ក្រចេះ​ ។​ កំពង់ចម្លង​នេះ​បាន​ប្រើប្រាស់​ ស្រឡាង​ជា​មធ្យោបាយ​ចម្លង​ពី​កំពង់ដ​ ឫស្សី​ចារ​ឆ្លងទន្លេ​មេគង្គ​ ទល់​នឹង​កំពង់ដ​ នៃ​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ​ ត្រើយម្ខាង​ទន្លេមេគង្គ​ ។​

​បច្ចុប្បន្ន​សិស្សានុសិស្ស​ និង​ពលរដ្ឋ​ រាប់​ម៉ឺន​នាក់​ធ្វើ​ដំណើរ​ទៅ​ទីរួមខេត្ដ​ ក្រចេះ​ ដោយ​មធ្យោបាយ​ឆ្លង​ស្រឡាង​ នៅ​កំពង់ដ​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។​

​មន្ដ្រី​សង្គម​ស៊ី​វិល​មើលឃើញ​ថា​ ជុំវិញ​ការ​ព្រួយបារម្ភ​របស់​សិស្សរ​ដ្ឋា​ភិ​ បាល​គួរតែ​យកចិត្ដទុកដាក់​ដោះស្រាយ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​អត្រា​បោះបង់​ ការ​សិក្សា​នៅ​ស្រុក​ព្រែក​ប្រសព្វ​ ដែល​ ឋិត​នៅ​ទិស​ខាងលិច​ទីរួមខេត្ដ​ក្រចេះ​ ។​ ពល​ រដ្ឋ​រស់នៅ​ស្រុក​នេះ​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ ខេត្ដ​ដោយ​ឆ្លង​ស្រឡាង​ឬ​ទូកដ​ ។​ ស្រុក​ នេះ​មាន​ពលរដ្ឋ​រស់នៅ​៧១.៣១៣​នាក់​ ស្មើនឹង​១៥.១៩៧​គ្រួសារ​ក្នុង​ឆ្នាំ​២០១៥​ ៕​ ហេង​ និ​រ​ន្ទ្រ​

abc (5)


ចែករំលែក៖