ព័ត៌មានទាន់ហេតុការណ៍៖

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​BST​ជា​លើក​ទី​២

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ ចុះ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​លាយ​ ស៊ីម៉ងត៍​BST​ជា​លើក​ទី​២​ ក្រោយ​ពី​បាន​ ពន្យារពេល​រក​ដំណោះស្រាយ​រយៈពេល​ ជាង​១​ខែ​កន្លង​មក​ ។​ ជំនួប​លើក​នេះ​ធ្វើ​ ឡើង​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​GOLDEN​ BST​ CONEURETE​ CO.LTD​ ដែល​មាន​ទីតាំង​ក្នុង​ដី​ឡូ​លេខ​ ២០៣​ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ គណៈកម្មការ​ ចម្រុះ​ដែល​ចុះ​មក​សម្របសម្រួល​ក្នុង​ ករណី​ខាងលើ​នេះ​មាន​លោក​ ឡាយ​ ឧត្ដម​ នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ​ លោក​ ខា​ សុគន្ធ​ លោក​ ខាន់​ សំ​បឿន​ តំណាង​ប្រជា​ ពលរដ្ឋ​ និង​មន្ដ្រី​សាលា​ខណ្ឌ​មួយ​ចំនួន​ ព្រមទាំង​មាន​ លោក​ ហ៊​ន​ វិបុល​ តំណាង​ ក្រុមហ៊ុន​ផង​ដែរ​ ។​

​ក្នុង​ជំនួប​លើក​ទី​២​នេះ​ លោក​ ហ៊​ន​ វិបុល​ តំណាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​នូវ​ផល​ប៉ះពាល់​ចំនួន​៤​ ចំណុច​ដែល​ប្រជាពលរដ្ឋ​បាន​សំណូមពរ​កាលពី​លើក​មុន​ ប៉ុន្ដែ​រាល់​ការ​ដោះស្រាយ​ របស់​ក្រុមហ៊ុន​ឆ្លើយ​តប​នឹង​ប្រជាពលរដ្ឋ​ គឺ​ពួក​គាត់​ព្រម​ទទួលយក​ក្នុង​លក្ខខណ្ឌ​ បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ​ ។​

​លោក​ ខាន់​ សំ​បឿន​ តំណាង​ប្រជា​ ពលរដ្ឋ​បាន​ស្នើ​សុំ​និង​សំណូមពរ​បន្ថែម​ដល់​ក្រុមហ៊ុន​ថា​សូម​បញ្ឈប់​សកម្មភាព​លាយ​បេតុង​ចាប់ពី​ម៉ោង​២១​ដល់​ម៉ោង​៧​ព្រឹក​ដើម្បី​ទុក​ពេល​ឱ្យ​ពួក​គាត់​បាន​ សម្រាក​នៅ​ពេល​យប់​ឱ្យ​បាន​ស្រួល​ផង​ ព្រោះថា​នៅ​ពេល​យប់​វា​ឮ​សំឡេង​ខ្លាំង​ណាស់​ ដោយ​ខាង​ក្រុមហ៊ុន​កន្លង​មក​ បាន​ធ្វើការ​ពេញ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដែល​នាំ​ឱ្យ​ពួក​គាត់​មិន​បាន​សម្រាក​ ។​

​ចំពោះ​ការ​ស្នើ​សុំ​ពី​តំណាង​ប្រជាពលរដ្ឋ​១​ចំណុច​បន្ថែម​ទៀត​នេះ​ ខាង​តំណាង​ ក្រុមហ៊ុន​លោក​ ហ៊​ន​ វិបុល​ មិន​ទាន់​បាន​ ឆ្លើយ​តប​នៅឡើយ​ទេ​ ដោយ​សុំ​ពន្យារ​ ពេល​មួយ​សបា្ដហ៍​ដើម្បី​យក​សំណើ​នេះ​ ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ សិន​ ។​ លោក​ ខាន់​ សំ​បឿន​តំណាង​ប្រជា​ ពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថាបើ​ខាង​ក្រុមហ៊ុន​ដោះស្រាយ​មិន​បាន​តាម​ការ​ស្នើ​សុំ​១​ ចំណុច​ចុង​ក្រោយ​ខាងលើ​ទេ​ពួក​គាត់​នឹង​ប្ដឹង​ទៅ​ថ្នាក់លើ​បន្ដ​ទៀត​ ។​

​គួរ​រំលឹក​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ ប្ដឹង​មក​សាលា​ខណ្ឌ​សែន​សុខ​ដែល​ពាក់​ ព័ន្ធ​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​ GOLDEN​ BST​ CONEURETE​ CO.LTD​ តែងតែ​ មាន​សំឡេង​រំខាន​ដល់​ពួក​គាត់​និង​បង្ហូរ​ ទឹក​ដាក់​ផ្លូវ​ធ្វើ​ឱ្យ​ខូច​ក្នុងភូមិ​ទើប​អាជ្ញាធរ​ ខណ្ឌ​សែន​សុខ​បាន​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ចុះ​មក​ពិនិត្យ​ដល់ទី​តាំង​ខាងលើ​ ក្នុង​ដី​ឡូ​លេខ​២០៣​ ផ្លូវ​បេតុង​ ភូមិ​រោង​ ចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​ ។​

​លោក​ ហ៊​ន​ វិបុល​ តំណាង​ក្រុមហ៊ុន​ លាយ​ស៊ីម៉ងត៍​ខាងលើ​បានឱ្យ​ដឹង​ថា​ រាល់​ បញ្ហា​ដែល​ប៉ះពាល់​កន្លង​មក​ខាង​ក្រុម​ ហ៊ុន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​អស់​ ហើយ​នៅ​សល់​តែ​១​ចំណុច​ទៀត​ដែល​ លោក​កំពុង​ស្នើ​សុំ​ទៅ​ប្រធាន​ក្រុមហ៊ុន​ ដើម្បី​ដោះស្រាយ​ឱ្យ​ពួក​គាត់​ ៕​ តុង​ សីហា​


abc (3)

abc (4)


ចែករំលែក៖