ព័ត៌មានទាន់ហេតុការណ៍៖

​ឈ្មួញ​ចាក់​ដី​សង់​អាហារ​ដ្ឋា​ន​លើ​អូរ​បុរាណ​មួយ​កន្លែង​ជិត​រួចរាល់​ខណៈ​ខាង​អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ ទីតាំង​ចាក់​ដី​លុប​ អូរ​បុរាណ​ និង​សង់​អាហារ​ដ្ឋា​ន​១​កន្លែង​ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​ នៅ​តែ​រង​ ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​ រដ្ឋ​ និង​គណៈកម្មការ​វត្ដ​ ខណៈ​ម្ចាស់​ទីតាំង​ បាន​ប្រាប់​ថា​ បាន​សុំ​អាជ្ញាធរ​ឃុំ​ស្រុក​ និង​មន្ទីរ​ធនធានទឹក​រួច​ហើយ​ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ទីតាំង​ចាក់​ដី​លុប​អូរ​ និង​សង់​ រោង​ធ្វើ​ជា​អាហារ​ដ្ឋា​ន​ខាងលើ​ត្រូវ​បាន​ គេ​ស្គាល់​ម្ចាស់​ឈ្មោះ​ ស​ សៅ​ ជា​ អតីត​ អាចារ្យ​គណៈកម្មការ​វត្ដ​ខ្នាចរមាស​ ។​ រយៈពេល​កន្លង​មក​លោក​ធ្លាប់​មាន​ ស្នាដៃ​ក្នុង​ការ​រក​ថវិកា​មក​កសាង​វត្ដ​ និង​អភិវឌ្ឍ​ភូមិ​ឃុំ​ លុះ​ក្រោយ​មានការ​ បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​ថ្មី​ លោក​បាន​ចាញ់​គេ​ តែ​លោក​នៅ​តែ​យក​ អំណាច​មក​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ របស់​គ្រួសារ​លោក​ដដែល​ ។​

​លោក​ ស​ សៅ​ ដែល​ជា​ម្ចាស់​អាហារ​ ដ្ឋា​ន​បាន​និយាយ​ថា​ មុន​នឹង​លោក​ចាក់​ដី​ លុប​ និង​សាងសង់​គឺ​បាន​សុំ​ទៅ​លោក​ មេឃុំ​លោក​អភិបាលស្រុក​ និង​ប្រធាន​ មន្ទីរ​ធនធានទឹក​រួច​អស់ហើយ​ ទើប​ លោក​ហ៊ាន​ធ្វើ​ ប៉ុន្ដែ​បើសិនជា​រដ្ឋ​ត្រូវ​ ការ​ពេល​ណា​លោក​នឹង​ប្រគល់​ជូន​វិញ​ ។​

​ចំណែក​លោក​ ទឹម​ ណា​រ៉េ​ត​ អភិបាល​ ស្រុក​ប​វេ​ល​បានឱ្យ​ដឹង​ថា​ លោក​មិន​បាន​ ដឹង​ទេ​សួរ​ទៅ​ខាង​លោក​មេឃុំ​ទៅ​ទើប​ ដឹង​ ។​ រីឯ​លោក​ ឡាំ​ វ​ណ្ណី​ មេឃុំ​ខ្នាច​ រមាស​បាន​និយាយ​ថា​ លោក​បាន​អនុញ្ញាត​ ឱ្យធ្វើ​នៅ​ទីនោះ​ដើម្បី​ជួយ​មើល​កុំឱ្យ​គេ​ មក​ចាក់សំរាម​ ហើយ​ពេល​ណា​ដែល​រដ្ឋ​ ត្រូវការ​នឹង​ដកហូត​យក​វិញ​ ។​

​ជុំវិញ​បញ្ហា​មួយ​នេះ​ លោក​ ឡុ​ង​ ផលគុណ​ប្រធាន​ធនធានទឹក​ខេត្ដបាត់ដំបង​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ពី​រឿង​ចាក់​ដី​ លុប​អូរ​ខាងលើ​លោក​មិន​បាន​អនុញ្ញាត​ឱ្យ​ចាក់​នោះ​ទេ​ព្រោះ​លោក​មាន​តែ​ស្ដារ​បន្ថែម​អា​រឿង​ចាក់​លុប​គឺ​គ្មាន​ជា​ដាច់​ ខាត​ ។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា​ អាជ្ញាធរ​ស្រុក​ ប​វេ​ល​និង​ខេត្ដបាត់ដំបង​មិន​បណ្ដោយ​ឱ្យ​ឈ្មួញ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ដ​យ៉ាងនេះ​ ទេ​ ។​ ម្យ៉ាងទៀត​វា​ធ្វើ​ឱ្យ​ស្ទះ​ចរន្ដទឹក​ហូរ​ ទៀត​ផង​ ៕​ ហេង​ ន​រិ​ន្ទ្រ​

abc


ចែករំលែក៖