កម្លាំងទាហានអ៊ីស្រាអែលមានបទ ពិសោធន៍ជាច្រើនក្នុងការវាយប្រហារទៅ លើក្រុមឧទ្ទាមនិងក្រុមភេរវកម្ម ហើយ អ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្ពស់ អាច ទប់ស្កាត់ការវាយប្រហារពីសត្រូវបាន ទៀតផង ។
ការណ៍ដែលអ៊ីស្រាអែលទទួលបានបទ ពិសោធន៍ច្រើនដោយសារតែប្រទេសនេះ បានធ្វើសង្គ្រាមដោយផ្ទាល់ជាមួយក្រុមហាម៉ាសនៅជ្រោយកាហ្សា ហើយអ៊ីស្រា អែលតែងតែយកឈ្នះរាល់ពេលវាយ ប្រហារធ្វើឱ្យក្រុមទាំងនោះមិនអាចតដៃបានឡើយ។ ការណ៍ដែលអ៊ីស្រាអែល បានយកឈ្នះទៅលើក្រុមហាម៉ាសនៅកាហ្សាបានដោយសារតែទាហានអ៊ីស្រាអែល មិនដែលខ្វល់ពីការស្លាប់ពលរដ្ឋស្លូតត្រង់ នោះឡើយ ឱ្យតែមានក្រុមឧទ្ទាមលាក់ ខ្លួននៅទីណាមីស៊ីលរបស់អ៊ីស្រាអែលនឹង សំដៅទៅទីនោះ បើទោះជាក្រុមឧទ្ទាម បានប្រើប្រាស់ពលរដ្ឋស្លូតត្រង់ធ្វើជារនាំង ក៏ដោយ។ ទាំងនោះហើយជាចំណុចខ្លាំង ដែលធ្វើឱ្យក្រុមភេរវកម្មត្រូវតែខ្លាចអ៊ីស្រា អែល ។
ចំណែកអាមេរិក និងសម្ពន្ធមិត្ដ ក៏ដូច ជាប្រទេសរុស្ស៊ីគឺមិនហ៊ានវាយប្រហារ នោះឡើយ បើទោះជាដឹងថា ក្រុមIS បាន សម្ងំពួននៅក្នុងហ្វូងពលរដ្ឋស្លូតត្រង់ក៏ ដោយ ទាំងនោះហើយដែលធ្វើឱ្យក្រុមIS អាចរក្សាចំនួនទាហានបានច្រើនដដែល។ ចំពោះអ៊ីស្រាអែលវិញនឹងវាយប្រហារ ដល់ទីបញ្ចប់ បើទោះបីក្រុមភេរវកម្ម លាក់ខ្លួននៅកន្លែងណាក៏ដោយ។ ទាំងនោះ ធ្វើឱ្យIS ត្រូវខ្លាចអ៊ីស្រាអែល ប៉ុន្ដែអ៊ីស្រា អែលប្រាកដជាមិនចូលរួមវាយប្រហារ ឡើយដោយត្រៀមកម្លាំងសម្រាប់ទប់ទល់ ជាមួយក្រុមឧទ្ទាមនៅកាហ្សា និងប្រទេស អ៊ីរ៉ង់ដែលជាសត្រូវរបស់ខ្លួន ។
បើទោះបីអាមេរិក និងសម្ពន្ធមិត្ដ ព្រមទាំងរុស្ស៊ីទមា្លក់គ្រាប់យ៉ាងខ្លាំងក្ដី តែក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋIS ដូចជាមិន ខ្លាចរអានោះឡើយ ហើយថែមទាំងអាច រក្សាបាននូវចំនួនទាហានច្រើនដដែល ដោយនៅតែមានក្រុមឧទ្ទាមជាច្រើនមក ពីជុំវិញពិភពលោកចូលរួមជាមួយIS ។ ដូច្នេះតើក្រុមIS ខ្លាចប្រទេសណាមួយ ?
អ្នកសារព័ត៌មានមួយរូបដែលរស់នៅ ជាមួយក្រុមអ៊ិពស្លាមបង្កើតរដ្ឋមួយរយៈ ពេលយូរបានបញ្ជាក់ថា ក្រុមIS ខ្លាចតែ ប្រទេសមួយគត់គឺអ៊ីស្រាអែល បើទោះ បីអ៊ីស្រាអែលមិនបានចូលរួមវាយប្រហារ ក្រុមIS ក៏ដោយ។ ចំណែក រុស្ស៊ី បារាំង អង់គ្លេស អាមេរិក និងប្រទេសជាច្រើន ទៀតដែលចូលរួមវាយប្រហារនោះ ក្រុម ISមិនខ្លាចសូម្បីតែបន្ដិច កាន់តែវាយ ប្រហារក្រុមISកាន់តែខ្លាំងជាងមុន ។
លោក Jurgen Todenhofer អាយុ ៧៥ឆ្នាំ ធ្លាប់ចូលរួមជាមួយក្រុមប្រឆាំង នៅស៊ីរីរយៈពេលជាង១០ថ្ងៃ កាលពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ក្រុមISបាន បញ្ជាក់ថា ពួកគេអាចយកឈ្នះកម្លាំង ទាហានអាមេរិក និងអង់គ្លេស ដោយសារ តែប្រទេសទាំងនោះគ្មានបទពិសោធន៍ វាយឆ្មក់ ឬក្ដាប់បានពីយុទ្ធសាស្ដ្ររបស់ ក្រុមIS ។ ប៉ុន្ដែជនជាតិអ៊ីស្រាអែលវិញ មានភាពរឹងមាំ ហើយមិនងាយវាយយក ឈ្នះឡើយ ពេលធ្វើសង្គ្រាមវាយប្រហារ ទៅលើកម្លាំងវាយឆ្មក់ និងកម្លាំងភេរ វកម្មរបស់ក្រុមIS។ ក្រុមISមិនខ្លាច អាមេរិក រុស្ស៊ី នោះឡើយ គឺខ្លាចតែអ៊ី ស្រាអែលប៉ុណ្ណោះ។ មេដឹកនាំក្រុមIS ធ្លាប់បាននិយាយថា អ៊ីស្រាអែលគឺជា គ្រោះថ្នាក់បំផុតសម្រាប់ក្រុមរបស់ខ្លួន ។
ក្រុមISរយៈពេលចុងក្រោយនេះបានភ្លក់នូវរស់ជាតិបរាជ័យក្រោមការវាយ ប្រហារពីកម្លាំងទាហានអ៊ីរ៉ាក់ ក្រោយ ពេលទាហានអ៊ីរ៉ាក់ដណ្ដើមបានទីក្រុង ERamadi ពីដៃក្រុមISមកគ្រប់គ្រង វិញ។ រដ្ឋមន្ដ្រីការបរទេសអង់គ្លេសលោក Phipip Hammond បានប្រកាសថា ទាំងនោះជាការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត របស់ក្រុមISចាប់តាំងពីមានការវាយ ប្រហារមក ។
ក្រុមISបានបាត់បង់ទឹកដីដែលខ្លួនធ្លាប់ គ្រប់គ្រងជាង៣០ភាគរយនៅក្នុងប្រទេស អ៊ីរ៉ាក់ ដោយសារតែការវាយប្រហារ ពីកម្លាំងទាហានរដ្ឋាភិបាលអ៊ីរ៉ាក់មាន ការគាំទ្រពីអង់គ្លេស និងលោកខាងលិច។ ប៉ុន្ដែមេដឹកនាំក្រុមISលោក Abu kakr Al Baghdadi ពេលថ្មីៗនេះបានផ្សាយ ឃ្លីបវីដេអូមួយបញ្ជាក់ថា ការវាយ ប្រហារតាមដែនអាកាសមិនបានធ្វើឱ្យ ក្រុមរបស់ខ្លួនចុះខ្សោយនោះឡើយ ។
ក្រសួងការពារជាតិអាមេរិកបានប៉ាន់ ប្រមាណឱ្យឃើញថា ក្រុមអ៊ិាស្លាមបង្កើត រដ្ឋនាពេលនេះនៅមានកម្លាំងខ្លាំងដដែល ទាំងចំនួនទាហាន និងសព្វាវុធ។ បច្ចុប្បន្ន ក្រុមIS មានទាហានប្រមាណ៣ម៉ឺននាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ចាប់តាំង ពីអាមេរិកវាយប្រហារតាមដែនអាកាស នៅខែសីហា ឆ្នាំ២០១៤ មកទល់ពេលនេះ ទាហានIS មិនមានការថយចុះនោះ ឡើយ ។
កម្លាំងទាហានIS ដែលមិនមានការថយ ចុះ នោះហើយអាចធ្វើឱ្យការវាយប្រហារ របស់អាមេរិកក៏ដូចជារុស្ស៊ីត្រូវចំណាយពេលវេលាយូរទៅមុខទៀត។ ជាមួយគ្នា នេះក្រុមIS បានបង្កើតសាលាបណ្ដុះ បណ្ដាលក្រុមទាហានថ្មី និងទាហានកុមារ ទៀតផង ដើម្បីទប់ទល់នឹងការវាយប្រហារ ពីប្រទេសលោកខាងលិច ។
លោក Steve Warren អ្នកនាំពាក្យ កម្លាំងទាហានអាមេរិកក្នុងការវាយ ប្រហារក្រុមIS បានបញ្ជាក់ថា នៅមុន ពេលដែលអាមេរិកចាប់ផ្ដើមវាយប្រហារ ទៅលើកម្លាំងទាហានក្រុមIS មានប្រមាណ ពី២ម៉ឺននាក់ដល់៣១.៥០០នាក់នៅស៊ីរីនិងអ៊ីរ៉ាក់។ ប៉ុន្ដែក្រោយការវាយប្រហារ អស់រយៈពេលយ៉ាងយូរនោះទាហានIS មិនថយឡើយ បែរជាកើនឡើងវិញ ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី អូបា ម៉ា ធ្លាប់បានបញ្ជាក់ថា បានសម្លាប់ ទាហានក្រុមIS ប្រមាណ១ម៉ឺននាក់ ក្នុង រយៈពេលមួយឆ្នាំនៃការវាយប្រហារ។ កាលពីខែធ្នូកន្លងមកប្រធានាធិបតី អូបា ម៉ាបានប្រកាសថា ក្រុមIS ខ្លាំងជាង ពេលមុនៗទាំងអស់ ហើយប្ដេជ្ញាបន្ដ វាយប្រហារទៅលើក្រុមអ៊ិរស្លាមបង្កើត រដ្ឋដដែល ។
ការណ៍ដែលក្រុមអ៊ិុស្លាមបង្កើតរដ្ឋនៅ តែអាចរក្សាបានចំនួនទាហានបែបនេះគឺនៅពេលដែលលោកខាងលិចបាញ់ សម្លាប់មនុស្សម្នាក់ក្នុងក្រុមនេះ ហើយ ក្រុមនេះបានជ្រើសរើសទាហានថ្មី១ឬ២នាក់មកចូលរួមវិញ ទាំងនោះហើយ បានជាក្រុមIS នៅតែមានកម្លាំងខ្លាំង អាចទប់ទល់នឹងលោកខាងលិចបាន ។
អ្នកឯកទេសវិភាគបានប៉ាន់ប្រមាណឃើញថា ក្រុមIS មានសមាជិករហូត ដល់ទៅ២សែននាក់រស់នៅគ្រប់ទិសទីទាំង នៅក្នុងទ្វីបអាហ្វ្រិក អាស៊ីភាគកណ្ដាល អាស៊ីភាគខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមISក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនរហូត ដល់បង់ក្លាដេស ហ្វីលីពីន និងអាមេរិក ផងដែរ។ ជាក់ស្ដែងដូចការបាញ់ប្រហារ នៅទីក្រុង San Bernardino រដ្ឋ Califor -nia ជាដើម ។
ប៉ុន្ដែការវាយប្រហាររបស់ប្រទេស លោកខាងលិចក៏ធ្វើឱ្យក្រុមIS បាត់បង់ ទឹកដីដែលខ្លួនដណ្ដើមគ្រប់គ្រងតាំងពីពេល ដំបូងប្រមាណ៣០ភាគរយនៅក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរីនាឆ្នាំ២០១៥ នោះដែរ ៕ ម៉ែវ សាធី