ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​ ម៉​ន​ ចាន់​តារា​ និង​កីឡាករ​យ៉​ត​ ស៊ី​ង​ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ខ្វែង​ពូ​ល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡាករ​ ម៉​ន​ ចាន់​តារា​ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើង​ គោក​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ យ៉​ត​ ស៊ី​ង​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​សម្រេច​ ជោគវាសនា​អ្នក​ប្រដាល់​ទាំង​២​ថា​ តើ​ នរណា​អាច​ឡើង​ទៅ​វគ្គ​ប្រកួត​ខ្វែង​ពូ​ល​A​ និង​ពូ​ល​B​ឆ្ពោះទៅ​ដណ្ដើម​ពានរង្វាន់​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​នៅ​សង្វៀន​ទូរទស្សន៍​ ប៉ុស្ដិ៍​លេខ​៥​ ។​

​ជំនួប​ប្រកួត​ដ៏​តឹងតែង​រវាង​កីឡាករ​ ម៉​ន​ ចាន់​តារា​ នឹង​កីឡាករ​ យ៉​ត​ ស៊ី​ង​ នា​ ចុង​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​តស៊ូ​ដ៏​សំខាន់​ មួយ​ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​B​និង​បាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង​ពូ​ល​A​ និង​ពូ​ល​B​ ឆ្ពោះទៅ​ប្រកួត​វគ្គ​នៅ​ផ្ដាច់​ ព្រ័ត្រ​ ។​

​ពីរ​ប្រកួត​កន្លង​ទៅ​របស់​កីឡាករ​ ម៉​ន​ ចាន់​តារា​ លើក​ទី​១​វាយ​ឈ្នះ​កីឡាករ​រឿង​ សា​រ័​ត្ន​ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​ លេខ​៩១១​ លើក​ទី​២​ វាយ​ចាញ់​កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កងពលធំ​អន្ដរា​ គម​ន៍​លេខ​២​ បច្ចុប្បន្ន​គេ​មាន​៤​ពិន្ទុ​ ។​ ដោយឡែក​កីឡាករ​ថៃ​ យ៉​ត​ ស៊ី​ង​ ប្រកួត​ លើក​ទី​១​វាយ​ចាញ់​កីឡាករ​ សុខ​ សុវណ្ណ​ ដោយ​ពិន្ទុ​ លើក​ទី​២​វាយ​ឱ្យ​កីឡាករ​ រឿង​ សា​រ័​ត្ន​ បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​ មាន​៤​ពិន្ទុ​ដូច​គ្នា​ ។​ ដូច្នេះ​ការ​ប្រកួត​ របស់​ពួក​គេ​អាច​និយាយ​បាន​ថា​ ជា​ ជំនួប​ដ៏​តឹងតែង​ពីព្រោះ​កម្មវិធី​ខាងលើ​ តម្រូវ​ឱ្យ​អ្នក​ដែល​មាន​ពិន្ទុ​តិច​ជាងគេ​ ចាក​ចេញពី​កម្មវិធី​រីឯ​អ្នក​ឈ្នះ​ឡើង​ទៅ​ វគ្គ​បន្ដ​ ។​

​ទោះបី​យ៉ាងនេះ​ក្ដី​ការ​ប្រកួត​រវាង​អ្នក​ ទាំង​២​នេះ​ តើ​ម៉​ន​ ចាន់​តារា​ ឬ​ យ៉​ត​ ស៊ី​ង​ ជា​អ្នក​ឡើង​ទៅ​វគ្គ​ខ្វែង​នោះ​ទេ​?

​ដោយឡែក​កីឡាករ​ សុខ​ សុវណ្ណ​ និង​ រឿង​ សា​រ័​ត្ន​ ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ ព្រោះ​ បើ​ទោះបី​រឿង​ សា​រ័​ត្ន​ អាច​យកឈ្នះ​ សុខ​ សុវណ្ណ​ ក៏​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ បន្ដ​ទៀត​ដែរ​ ពីព្រោះ​២​ប្រកួត​កន្លង​ទៅ​ រឿង​ សា​រ័​ត្ន​ ចាញ់​ទាំង​២​ប្រកួត​មាន​២​ ពិន្ទុ​ ខណៈ​ដែល​សុខ​ សុវណ្ណ​ កំពុង​ឈរ​ចាំ​ នៅ​វគ្គ​ខ្វែង​រួច​ទៅ​ហើយ​ ៕​ សារី​ម​

E-Sport4 copy


ចែករំលែក៖