ព័ត៌មានទាន់ហេតុការណ៍៖

​តំណាង​ក្រុមកីឡា​ E-Sport​ បញ្ជាក់​ថាបើ​គេ​ខ្លាំង​ខ្ញុំ​ក៏​មិន​អន់​ដែរ​

ចែករំលែក៖

ភ្នំពេញ​ ៖​ តំណាង​ក្រុម​ Never​ Care​ និង​ Five​ Miltary​ បាន​បញ្ជាក់​ប្រាប់​ក្រុម​ អ្នក​សារព័ត៌មាន​ថា​ បើ​គេ​ខ្លាំង​ ពួក​ខ្ញុំ​ក៏​ មិន​អន់​ដែរ​នៅ​ក្នុង​ដំណើរ​ចេញ​ទៅ​ប្រកួត​ កីឡា​អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ។​

​នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​ក​កម្ពុជា​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​ កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​វិសាមញ្ញ​ របស់​ខ្លួន​និង​ថ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បញ្ជូន​កីឡាករ​២​ក្រុម​ចេញ​ទៅ​ ប្រកួត​ Matic​ 2016​ (Mission​ Against​ Terror​ International​ Champhiam-​ ship)​ លើក​ទី​៦​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដោយ​មាន​សមាសភាព​កីឡាករ​មក​ពី​ ៦​ប្រទេស​ដូច​ជា​ ថៃ​មាន​៣​ក្រុម​,​ ម៉ា​ឡេ​ ស៊ី​២​ក្រុម​,​ សិង្ហ​បុរី​២​ក្រុម​,​ ចិន​២​ក្រុម​,​ កម្ពុជា​២​ក្រុម​ និង​ម្ចាស់ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ ៥​ក្រុម​ ។​

​ក្រោយ​ពី​បញ្ចប់​សន្និបាត​វិសាមញ្ញ​ របស់​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ តំណាង​ក្រុម​ Never​ Care​ និង​ Five​ Miltary​ បាន​ឆ្លើយ​តប​ជាមួយ​សំណួរ​អ្នក​ សារព័ត៌មាន​ចំពោះ​ដំណើរ​ចេញ​ទៅ​ការពារ​ជើងឯក​ឆ្នាំ​២០១៥​កន្លង​ទៅ​យ៉ាង​ ដូច្នេះ​ថា​ បើ​ប្រៀបធៀប​បច្ចេកទេស​ កាលពី​ឆ្នាំ​ចាស់​និង​ឆ្នាំ​នេះ​មានការ​ខុស​ ប្លែក​គ្នា​បន្ដិចបន្ដួច​ដោយសារ​តែ​សមាជិក​ក្រុម​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​។​ តំណាង​ ក្រុម​ខាងលើ​បាន​អះអាង​ថា​ ក្រោយ​ពី​ បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ ឯ​ខេត្ដកំពត​ពួក​ខ្ញុំ​មាន​ពេល​ត្រៀមខ្លួន​ ចំនួន​១​ខែ​ទាំង​ការ​ហ្វឹកហាត់​ជា​ក្រុម​ និង​ ការ​រៀបចំ​ក្រុម​ ។​

​ចំពោះ​សំណួរ​ដែល​អ្នក​សារព័ត៌មាន​ សួរ​ទៅ​តំណាង​ក្រុមកីឡា​ E-Sport​ ថា​ តើ​ក្រុម​ការពារ​តំណែង​ជើងឯក​របស់​ កម្ពុជា​មាន​ជំនឿ​ចិត្ដ​អាច​រក្សា​តំណែង​ បាន​ដែរ​ឬទេ​?​ តំណាង​រូប​នោះ​បាន​ឆ្លើយ​ ថា​ ក្នុង​នាម​ពួក​ខ្ញុំ​ចេញ​ទៅ​តំណាង​ឱ្យ​ ប្រទេស​កម្ពុជា​ ពួក​ខ្ញុំ​នឹង​ព្យាយាម​ដណ្ដើម​ យកជ័យ​ជម្នះ​មក​ជូន​ជាតិ​នូវ​មេដាយ​ និង​ចំណាត់ថ្នាក់​ណាមួយ​ក្នុង​ព្រឹត្ដិការណ៍​ Matic​ 2016​ ខាងលើ​នេះ​ ។​

​តំណាង​ក្រុម​ខាងលើ​បាន​បញ្ជាក់​ថា​ ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ បច្ចេកទេស​ គេ​ខ្លាំង​ ឬ​យើង​ខ្សោយ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ ដែល​ខ្ញុំ​អាច​និយាយ​បាន​បើ​គេ​ខ្លាំង​ ខ្ញុំ​ក៏​ មិន​អន់​ដែរ​ ។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​តំណាង​ ក្រុម​ Never​ Care​ និង​ Five​ Miltary​ នេះ​ដែរ​លោក​ វ៉ា​ត់​ ចំរើន​ អគ្គ​លេខា​ ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំង​២​ក្រុម​ បើ​ចង់​ឈ្នះ​កុំ​ខ្លាច​ពេក​ បើ​ខ្លាច​ច្បាស់​ជា​ ចាញ់​ ។​ អ្វី​ដែល​ពិសេស​គឺ​ស្មារតី​ជា​ក្រុម​ ត្រូវ​តែ​ខ្ពស់​១០០​ភាគរយ​ យើង​នឹង​អាច​ យកជ័យ​ជម្នះ​បាន​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ប្រភេទ​កីឡា​ អេ​ឡិច​ត្រូ​និក​សំខាន់​បំផុត​គឺ​ស្មារតី​បូក​ ជាមួយ​វិន័យ​ និង​រក្សា​សុខភាព​ផ្លូវចិត្ដ​ ពីព្រោះ​កីឡា​នេះ​ជំងឺ​ផ្លូវ​កាយ​មិន​សំខាន់​ ទេ​ ប្រសិនបើ​កីឡាករ​ទាំងអស់​ធ្លាប់​បាន​ ហ្វឹកហាត់​ផ្លូវចិត្ដ​នោះ​នឹង​ទទួល​បាន​ជ័យ​ ជម្នះ​ ។​

​លោក​បាន​បញ្ជាក់​ថា​ NOCC​ នៅ​តែ​ គាំទ្រ​ចូលរួម​ចំណែក​លើកទឹកចិត្ដ​ប្រ​សិន​ បើ​កីឡាករ​ E-Sport​ កម្ពុជា​រក្សា​តំណែង​ ជើងឯក​ឆ្នាំ​ចាស់​បាន​ ។​

​គួរ​រំលឹក​ថា​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ដែរ​សហព័ន្ធ​អេ​ឡិច​ត្រូ​និក​កម្ពុជា​បាន​ ធ្វើ​សន្និបាត​វិសាមញ្ញ​ដើម្បី​តែងតាំង​ លោក​ ជា​ ច័ន្ទ​បរិបូរណ៍​ រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន​ និង​ជាទី​ប្រឹក្សា​ NOCC​ ធ្វើ​ជា​អនុប្រធាន​ទី​១​ សហព័ន្ធ​កីឡា​ អេ​ឡិច​ត្រូ​និក​កម្ពុជា​ ៕​ សារី​ម​

E-Sport1 copy


ចែករំលែក៖