ព័ត៌មានទាន់ហេតុការណ៍៖

ស៊ី​ខ្ទេចខ្ទី​ ទាំង​ឆ្កែ​ ឆ្មា​ ស្មៅ​,​ ពលរដ្ឋ​ស៊ី​រី​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​អត់​អាហារ​

ចែករំលែក៖

​ពលរដ្ឋ​ស៊ី​រី​រស់នៅ​ទីក្រុង​Madaya​បង្ខំចិត​ស៊ី​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ជីវិត​រស់នៅ​ ធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​យ៉ាង​ខ្លាំង​។​ ប៉ុន្តែ​ទាំងនោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ពិត​របស់​ពលរដ្ឋ​ស៊ី​រី​ ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​។​

​ភាព​អត់ឃ្លាន​គឺ​ជាម​ជ្ជុ​រាជ​កំពុង​តែ​ផ្តាច់ជីវិត​ពលរដ្ឋ​ស៊ី​រី​រាប់​លាន​នាក់​។​ សារព័ត៌មាន​ស៊ី​អិន​អិន​បាន​ដកស្រង់​សម្តី​លោក​Philip​ Luther​ តំណាង​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​អត់​អាហារ​បរិភោគ​ជា​គ្រោះ​មហន្តរាយ​សម្លាប់​ពលរដ្ឋ​ស៊ី​រី​រាប់​លាន​នាក់​។​ លោក​បន្ត​ទៀត​ថា​ នៅ​ទូ​ទាំង​ប្រទេស​ស៊ី​រី​ពលរដ្ឋ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​អត់​អាហារ​ ។​ក្រុមប្រឆាំង​ នឹង​រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស​ថា​ភាព​អត់​ឃ្លាត​របស់​ពលរដ្ឋ​ធ្វើ​ជា​អាវុធ​ក្នុង​ការ​ធ្វើសង្គ្រាម​ បង្ខំ​ឲ្យ​ភាគី​នីមួយៗ​ត្រូវ​ចុះចាញ់​ ។​ប៉ុន្តែ​សកម្មភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់​បាត់បង់​ជីវិត​។​

​ការ​ទុក​ឲ្យ​ពលរដ្ឋ​អត់​អាហារ​ស្លាប់​គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើសង្គ្រាម​ដែល​ធ្លាប់​បាន​ប្រើប្រាស់​តាំងពី​មុន​មក​មិនមែន​ទើបតែ​កើតឡើង​នា​ពេល​នេះ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​ឡើយ​។​ ប្រទេស​ស៊ី​រី​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ខែមីនា​ ឆ្នាំ​2011​ មក​ទល់​ពេល​នេះ​។​ ទីក្រុង​ធំៗ​របស់​ស៊ី​រី​រង​ការ​វាយប្រហារ​ប្រែ​ក្លាយទៅជា​គំនរ​បាក់បែក​ វាល​រហោស្ថាន​។​ ពលរដ្ឋ​ស៊ី​រី​រាប់​សែន​នាក់​ស្លាប់​ និង​ជាង​៤​លាន​នាក់​ត្រូវ​ភៀស​ស​ខ្លួន​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​។​

​តាម​ការ​ប៉ាន់​ប្រមាណ​ នៅ​មុន​សង្គ្រាមស៊ីវិល​កើតឡើង​នៅ​ឆ្នាំ​២០១១​ ពលរដ្ឋ​ស៊ី​រី​ប្រមាណ​៨​លាន​នាក់​រស់នៅ​អាស្រ័យ​ទៅ​លើ​របរ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​ ។​ តាម​អង្គការ​ផ្តល់​ជំនួយ​កុមារ​គិតដល់​ឆ្នាំ​២០១៣​ សង្គ្រាម​បាន​បំផ្លាញ​វិស័យ​កសិកម្ម​គិត​ជា​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សង្គ្រាម​បាន​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់កប់ពពក​ ហើយ​គ្មាន​ទាំង​អាហារ​លក់​ទៀត​ផង​។​

​អ្នកស្រី​Jamila​ ដែល​ជា​ជនភៀសខ្លួន​ទៅ​កាន់​ព្រំដែន​ស៊ី​រី​បាន​និយាយ​ថា​ រយៈពេល​៤​ថ្ងៃ​ដែល​គាត់​ពួន​នៅ​ក្នុង​រូង​គេច​គ្រាប់កាំភ្លើង​ កូនប្រុស​របស់​គាត់​ញាំ​បាន​តែ​នុំ​ប័ង​មួយ​ចំណិត​តូច​ប៉ុណ្ណោះ​ និង​ទឹក​ពីរ​កែវ​។​ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ក៏​ត្រូវ​អស់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្លាក់​ក្នុង​ស្ថានភាព​ក្តី​អស់សង្ឃឹម​។​

​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​តើ​ពេល​ណា​ទើប​បញ្ចប់​?​ ហេតុ​អ្វី​បានជា​ថ្នាក់ដឹកនាំ​ស៊ី​រី​ និង​ក្រុមប្រឆាំង​មិន​ខ្វាយខ្វល់​ពី​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ ទុក​ឲ្យ​ពលរដ្ឋ​ស្លាប់​អស់​ទើប​បញ្ចប់សង្គ្រាម​ឬ​?​

​ក្រុម​អ្នកឯកទេស​វិភាគ​បញ្ជាក់​ថា​ សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ មិន​អាច​រក​ឃើញ​ទី​បញ្ចប់​នោះ​ឡើយ​ ប្រសិនបើ​លោក​អាល់​អាសា​ដ​ នៅ​តែ​បន្ដ​កាន់​អំណាច​នោះ​ ហើយ​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​មិន​អាច​បញ្ចប់​ដូច​គ្នា​ដែរ​ ។​ បើ​លោក​ អាល់​អាសា​ដ​ ចាក​ចេញពី​តំណែង​នោះ​សង្គ្រាម​នឹង​ត្រូវ​បញ្ចប់​ ហើយ​ក្រុម​IS​ ក៏​ត្រូវ​រលាយ​បាត់​ដូច​គ្នា​ ។​

​ការ​ព្យាករណ៍​ពី​ដំណាក់កាល​ផ្តួល​រលំ​រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស​ដឹកនាំ​ដោយ​ លោក​ អាល់​អាសា​ដ​របស់​លោក​ខាងលិច​មិន​អាច​ក្លាយទៅជា​ការ​ពិត​នោះ​ ឡើយ​ហើយ​រដ្ឋធានី​របស់​ស៊ី​រី​មិន​ងាយ​ដួល​រលំ​ដូច​ក្ដី​ស្រមើស្រមៃ​ ។​ ដូច្នេះ​តើ​មូលហេតុ​អ្វី​បានជា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មិន​អាច​រក​ទី​បញ្ចប់​?​ មេដឹកនាំ​ទាំង​ប៉ុន្មាន​ដែល​រង​ផល​ប៉ះពាល់​ដោយ​បដិវត្ដន៍​ផ្កាម្លិះ​បាន​ចាក​ចេញពី​តំណែង​អស់​ទៅ​ហើយ​ខ្លះ​ត្រូវ​ជាប់គុក​ឬ​បាត់បង់​ជីវិត​ទៀត​ផង​ ។​ ចុះ​ចំណែក​លោក​អាល់​អាសា​ដ​វិញ​មាន​អ្វី​ការពារ​បានជា​អាច​ឈរ​យ៉ាង​រឹង​មាំ​បើ​ទោះ​សង្គ្រាមស៊ីវិល​រា​ុំ​រ៉ៃ​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​ ?

​តំបន់​ដែលរ​ដ្ឋា​ភិ​បា​ស៊ី​រី​គ្រប់គ្រង​ពលរដ្ឋ​រស់នៅ​បាន​យ៉ាង​សុខសាន្ដ​កម្លាំង​ទាហាន​លោក​ អាល់​អាសា​ដ​ ដែល​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង​ស្ទាត់ជំនាញ​នូវ​ការ​ការពារ​ទីក្រុង​ជាមួយនឹង​សព្វាវុធ​ ទំនើបៗ​ដែល​ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​ ។​ ទាំងនោះ​ហើយ​បានជា​ក្រុម​បះបោរ​ស៊ី​រី​ បើ​ទោះជា​មានការ​គាំទ្រ​ពី​លោក​ខាងលិច​ក៏​ពិបាក​វាយលុក​រដ្ឋធានី​ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​លោក​ អាល់​អាសា​ដ​ នៅ​តែ​បន្ដ​ដឹកនាំ​ស៊ី​រី​ដដែល​ ។​ មួយវិញទៀត​កម្លាំង​ដែល​ការពារ​រដ្ឋធានី​មានចិត្ដ​ស្មោះត្រង់​១០០​ភាគរយ​ទៅ​លើ​មេដឹកនាំ​របស់​ខ្លួន​ទាំងនោះ​ហើយ​បានជា​សត្រូវ​មិន​អាច​វាយលុក​ចូល​បាន​ ។​

​នៅ​ក្នុង​តំបន់​យុទ្ធសាស្ដ្រ​ដែល​ក្រុម​បះបោរ​អាច​វាយលុក​ចូល​រដ្ឋធានី​បាន​នៅ​គឺ​តំបន់​ជាយក្រុង​Jobar​ ហើយ​កម្លាំង​ទាហាន​ អាល់​ អាសា​ដ​ ត្រូវ​ការពារ​Jobar​ ដោយសារ​តែ​ទីនោះ​អាច​ការពារ​បេះដូង​ទីក្រុង​ដា​ម៉ា​កាស​បាន​ ។​ ផ្ទះ​របស់​ប្រធានាធិបតី​ អាល់​អាសា​ដ​ មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​Jobar​ ហើយ​ប្រសិនបើ​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​បះបោរ​ នោះ​ទាហាន​លោក​ អាល់​ អាសា​ដ​ ពិបាក​ការពារ​ទីក្រុង​ ។​

​ក៏​ប៉ុន្ដែ​ពលរដ្ឋ​ស៊ី​រី​ដែល​រស់នៅ​ទីក្រុង​ដា​ម៉ា​កាស​មានការ​ត្អួ​ញ​ត្អែ​រថា​ ទីក្រុង​ នេះ​កាន់តែ​រួម​តូច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​តែ​សង្គ្រាម​អូស​បន្លាយ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ ហើយ​តំបន់​ជាយក្រុង​ត្រូវ​ដាក់​បម្រាម​ដល់​ពលរដ្ឋ​ហាម​ធ្វើ​ដំណើរ​ចុះឡើង​។​ការ​រួម​តូច​នោះ​ធ្វើ​ឱ្យ​ទំនិញ​ឡើងថ្លៃ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ជីវភាព​ពលរដ្ឋ​ក្រីក្រ​ ។​

​កម្លាំង​ទាហាន​របស់​លោក​ អាល់​ អាសា​ដ​ ទទួល​រង​បរាជ័យ​ជា​ច្រើន​លើក​នៅ​ក្នុងឆ្នាំនេះ​ ។​ ខេត្ដ​ Idlib​ ជា​ខេត្ដ​នៅ​ជិត​រដ្ឋធានី​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​បះ​ បោរ​កាលពី​ខែមីនា​ ។​ចំណែក​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​វាយប្រហារ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​បុរាណ​ Palmyra​ កាលពី​ខែឧសភា​។​ប៉ុន្ដែ​ទីក្រុង​ដា​ម៉ា​កាស​នៅ​តែ​ឈរ​រឹង​មាំ​ដោយសារ​តែ​មានការ​ជួយ​អន្ដរ​គម​ន៍​ពី​ប្រទេស​រុ​ស្ស៊ី​ អ៊ី​រ៉​ង់​ និង​ក្រុម​ហេ​បូ​ឡាស​នៅ​លី​បង់​ផង​ដែរ​ ។​

​រយៈពេល​កន្លង​មក​រុ​ស្ស៊ី​បាន​បង្កើន​ជំនួយ​យោធា​ចាំបាច់​ដល់​រដ្ឋាភិបាល​ស៊ី​រី​ ។​ចំណែក​ក្រុម​ហេ​បូ​ឡាស​ក៏​បាន​វាយប្រហារ​នៅ​តាម​ព្រំដែន​លី​បង់​ទៅ​លើ​ក្រុម​បះបោរ​ស៊ី​រី​ ។​ដោយឡែក​អ៊ី​រ៉​ង់​វិញ​ក៏​បាន​ផ្តល់​ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​ចាំបាច់​ដល់​ស៊ី​រី​ផង​ដែរ​ ៕​ ម៉ែ​វ​ សា​ធី​

An emaciated man in Madaya is seen in this undated picture taken from social media. Warnings of widespread starvation are growing as pro-government forces besiege an opposition-held town in Syria and winter bites, darkening the already bleak outlook for peace talks the United Nations hopes to convene this month. To match MIDEAST-CRISIS/SYRIA-TOWN Handout via Social Media Websites/Syrian Observatory For Human Rights   ATTENTION EDITORS - THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. EDITORIAL USE ONLY. NO RESALES. NO ARCHIVE.

sew


ចែករំលែក៖