ព័ត៌មានទាន់ហេតុការណ៍៖

រាត្រីសមោសរ​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​ នៅ​ណា​ហ្គា​វើ​ល​ មានការ​សម្តែង​ពី​កំពូល​តារាចម្រៀង​ និង​សិល្បករ​-​សិល្ប​ការិនី​កម្ពុជា​ ជាមួយ​អាហារ​ពេល​ល្ងាច​ឈ្ងុយ​ឆ្ងាញ់​ដ៏​សម្បូរ​បែប​

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្ងៃ​ទី​ ៦​ មក​រា​ ២០១៦៖​ រាត្រីសមោសរ​ខោ​ន​ដោ​ន​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​ ត្រូវ​បាន​ប្រារព្ធ​ម្តងទៀត​នៅ​សាល​ពិធី​ Grand​ Ballroom​ ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ នៅ​ថ្ងៃ​ទី​ ៣១​ ធ្នូ​ ២០១៥​ ដែល​មាន​ភ្ញៀវ​ជាង​ ៧០០​ នាក់​បាន​ចូលរួម​។​

​ណា​ហ្គា​វើ​ល​ បាន​អញ្ជើញ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​ រួម​មាន​លោក​ព្រាប​ សុវត្ថិ​ កញ្ញា​ឱ​ក​ សុគន្ធ​កញ្ញា​ និង​កំពូល​សិល្បករ​-​សិល្ប​ការិនី​ជា​ច្រើន​រូប​ទៀត​ដែល​ផ្គុំ​គ្នា​ផ្តល់​នូវ​ការ​សម្តែង​ដ៏​កក្រើក​ពេញ​មួយ​រាត្រី​ឆ្លង​ឆ្នាំ​។​

​ក្នុង​ពេល​ដំណាលគ្នា​នោះ​ ណា​ហ្គា​វើ​ល​ ក៏​បាន​រៀបចំ​ពិធី​ខោ​ន​ដោ​ន​ដ៏​អស្ចារ្យ​ជាមួយ​ការ​សម្តែង​ដ៏​ជក់ចិត្ត​នៅ​ជាន់​ផ្ទាល់​ដី​នៅ​ក្លឹ​ប​ Darlin​ Darlin​ និង​ F​ Club​ ផង​ដែរ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូលរួម​កម្សាន្ត​ដោយ​សេរី​។​

​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ​ យើង​ក៏​បាន​ណែនាំ​ភោជនីយដ្ឋាន​ ២​ គឺ​ភោជនីយដ្ឋាន​អ៊ី​តា​លី​ Bistro​ Romano​ និង​ភោជនីយដ្ឋាន​អន្តរជាតិ​ Pangea​ Fusion​ ដែល​មាន​អាហារ​ឈ្ងុយ​ឆ្ងាញ់​ដ៏​សម្បូរ​បែប​ក្នុង​តម្លៃ​ ៤៨​ ដុល្លារ​++​ និង​ ៣៨​ ដុល្លារ​++​ ។​

​អាហារ​ពេល​ល្ងាច​ក្នុង​រាត្រីសមោសរ​ខោ​ន​ដោ​ន​ឆ្នាំ​ថ្មី​ ២០១៦

​គិត​មក​ដល់​ឆ្នាំ​នេះ​ ណា​ហ្គា​វើ​ល​ បាន​ប្រារព្ធ​រាត្រីសមោសរ​ខោ​ន​ដោ​ន​ជា​លើក​ទី​ ៣​ ហើយ​។​ ឆ្នាំ​នេះ​ មានការ​ចូលរួម​សម្តែង​របាំ​បុរាណ​ពី​កំពូល​សិល្បករ​-​សិល្ប​ការិនី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អា​យ៉ៃ​ឆ្លើយឆ្លង​បែប​កំប្លែង​ខណៈ​រីករាយ​ជាមួយ​អាហារ​ពេល​ល្ងាច​លំដាប់​កំពូល​ដ៏​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​ ៤​ ម៉ោង​។​

​កំពូល​ពិធីករ​មហា​សម្តី​លោក​សុខ​ គា​ និង​អ្នក​នាង​យុគ​ ចិន្តា​ បាន​ធ្វើ​ជា​ពិធីករ​-​ពិធី​ការិនី​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ​ និង​ក៏​មានការ​សម្តែង​របាំ​បុរាណ​ និង​ក្បាច់​រាំ​បែប​សម័យ​ពី​ក្រុម​របាំ​បុរាណ​ខ្មែរ​ និង​ភី​លី​ពី​ន​ប្រចាំ​ណា​ហ្គា​វើ​ល​ផង​ដែរ​។​ បន្ទាប់​មក​ មានការ​សម្តែង​ពី​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា​លោក​ព្រាប​ សុវត្ថិ​ កញ្ញា​ឱ​ក​ សុគន្ធ​កញ្ញា​ លោក​នី​ រតនា​ អ្នក​នាង​ម៉េ​ង​ កែវ​ពេ​ជ្ជ​តា​ លោក​វ​ណ្ណា​ ស័ក្តិ​ អ្នកស្រី​សួន​ ច​ន្ថា​ និង​កញ្ញា​សុគន្ធ​ នី​សា​។​

​ភ្ញៀវ​ទាំងអស់​ បាន​រីករាយ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ និង​ការ​សម្តែង​បែប​សម័យ​ និង​បុរាណ​ ព្រមទាំង​ទទួល​នូវ​អារម្មណ៍​ប្លែក​ពី​ក្រុម​រាំ​ Sexy​ Movers​ ប្រចាំ​ណា​ហ្គា​វើ​ល​ និង​ក្រុម​សិល្បៈ​បុរាណ​ Khmer​ Arts​ ថែម​ទៀត​ផង​។​

​រាត្រីសមោសរ​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នេះ​ មាន​ពិធីជប់លៀង​ជាមួយ​អាហារ​ពិសេស​ប្រចាំ​ទ្វីបអាស៊ី​ ៧​មុខ​ ដូច​ជា​ស៊ុប​មាន់​ជាមួយ​គ្រួ​ច​ព្រៃវែង​ បង្កង​ទឹកសាប​ដុត​ជាមួយ​បឺ​រ​ និង​សាច់​គោ​ចំឡក​នាំ​ចូល​ពី​អា​មេ​រិ​ក​ជាមួយ​ម្រេច​កំពត​។​ យើង​ក៏​មាន​ត្រី​ទឹកកក​ចំហុយ​ សាច់​ក្តាម​ និង​ផ្សិត​ជាមួយ​បាយ​ឆា​ដែល​មានការ​សំណូមពរ​ពី​ភ្ញៀវ​ផង​ដែរ​។​

​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ក៏​មានការ​ចាប់​រង្វាន់​ធំ​ចំនួន​ ១០​ ផង​ដែរ​ មាន​ដូច​ជា​រង្វាន់​សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​បន្ទប់​ប្រណីត​ ២​ ថ្ងៃ​ ១​យប់​ចំនួន​ ៤​ រង្វាន់​ និង​បណ្ណ​បញ្ចុះតម្លៃ​ ១០០​ដុល្លារ​សម្រាប់​ការ​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ចំនួន​ ៦​ រង្វាន់​។​

​បន្ថែម​លើ​កម្មវិធី​ធំ​នៅ​សាល​ពិធី​ Grand​ Ballroom​ មានកម្ម​វិធី​ខោ​ន​ដោ​ន​ជាមួយ​ការ​សម្តែង​ដ៏​អស្ចារ្យ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ និង​ការ​រាំ​កម្សាន្ត​នៅ​ក្លឹ​ប​ Darlin​ Darlin​ និង​ F​ Club​ ។​ ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ Bistro​ Romano​ និង​ Pangea​ Fusion​ ត្រូវ​បាន​ស្វាគមន៍​ជាមួយ​អាហារ​ពិសេស​ដើម្បី​អបអរ​ពិធី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ ២០១៦​ ផង​ដែរ​ ៕​ ស​ ដា​រ៉ា​

naga (2)

naga (1)

naga

naga (3)


ចែករំលែក៖