ព័ត៌មានទាន់ហេតុការណ៍៖

គយ​ប្រចាំ​នៅ​សាលា​ក្រហម​បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា​ អង្គរ​អ៊ិ​ច​ស្រេ្ព​ស​ ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ ​ប៉ុន្តែ​មិន​បង្ក្រាប​រថយន្ត​នី​សានី​និង​កាម​រី​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ គយ​ប្រចាំ​នៅ​សាលា​ក្រហម​បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា​ អង្គរ​ អ៊ិ​ច​ស្រេ្ព​ស​ ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ក៏​ប៉ុន្តែ​មិន​បង្ក្រាប​រថយន្ត​នី​សាន់​និង​កាម​រី​ដឹក​ទំនិញគេចពន្ធ​ខុស​ច្បា​ដូច​គ្នា​នោះ​ទេ​។​

​រថយន្តក្រុង​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​ អ៊ិ​ច​ស្ព្រេ​ស​ មួយ​គ្រឿង​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​មាន​តម្លៃ​រាប់​ម៉ឺន​ដូ​ល្លា​ត្រូវ​បាន​គយ​ចល័ត​ ប្រចាំ​សាលា​ក្រហម​ ស្រុក​អូរ​ជ្រៅ​ បង្ក្រាប​បាន​ខណៈ​រថយន្តក្រុង​មួយ​នោះ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​បម្រុង​ឆ្ពោះទៅ​រាជ​ធា​ណី​ភ្នំពេញ​។

​កម្លាំង​គយ​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញ​ខុសច្បាប់​នោះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​សាលា​ក្រហម​ ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ​។​នៅ​ក្នុង​រថយន្តក្រុង​នោះ​គេ​សង្កេត​ឃើញ​មន្ត្រី​គយ​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ឃ្លុប​រថយន្ត​ផ្នែក​ខាងក្រោម​គឺ​មាន​រថយន្ត​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​ ដែល​គេ​លាក់​ទុក​នៅ​ខាងក្រោម​ឃ្លុប​រថយន្ត​ដើម្បី​លាក់បាំង​ភ្នែក​សមត្ថកិច្ច​។

​គយ​បង្ក្រាប​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​និង​ដកហូត​ទំនិញ​ទុក​រថយន្តក្រុង​នោះ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​បញ្ហា​ដោះ​លែង​រថយន្ត​ទៅ​វិញ​ត្រូវ​គេ​ដាក់​ការ​ស្ស័​យ​មាន​ភាព​មិន​ប្រក្រតី​ក្រោម​រូបភាព​ដោះ​លែង​រថយន្ត​កុំឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរណ៍​គ្រា​ដែល​នៅ​ពេល​គយ​បង្ក្រាប​ភ្លាម​ហើយ​អ្នក​យក​ព័ត៌មាន​ទៅ​ដល់​ភ្លាម​នោះ​ដែរ​ដោយ​គេ​មិនឃើញ​មាន​ភ្ញៀវ​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​។​

ទំនិញ​ដែល​បង្ក្រាប​ដកហូត​ទុក​មិន​ត្រូវ​បាន​គយ​ទម្លាយ​ប្រាប់​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ហើយ​មិនដឹង​ថា​ទំនិញ​អ្វីខ្លះ​នោះ​ដែរ​បញ្ហា​នេះ​ហាក់បីដូចជា​មានរឿង​អាថ៌​កំបាំង​នៅ​ខាងក្រោយ​ខ្នង​នៃ​ការ​ង្ក្រា​ប​រថយន្តក្រុង​ដឹក​ទំនិញ​ខុសច្បាប់​នោះ​ ពីព្រោះ​ លោក​ ម៉ក់​សំ​ សំ​បាន​ អនុប្រធាន​សាខា​គយ​ ដែល​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ និង​ លោក​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ទើបតែ​មក​ទទួល​តំណែង​ថ្មី​នៅ​ពេល​អ្នក​សារព័ត៌មាន​សាកសួរ​ចង់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ទំនិញ​បង្ក្រាប​នោះ​។​បែរជា​ពួក​គេ​ឆ្លើយ​ដាក់​គ្នា​ម្តង​ឱ្យទៅ​សួរ​កូនចៅ​ហើយ​កូនចៅ​បែរ​ឱ្យទៅ​សាកសួរ​មេ​ទៅ​វិញ​ទៅ​មក​គ្មាន​អ្នក​ណា​ទទួលខុសត្រូវ​នោះ​ឡើយ​។​

​ជុំវិញ​នៃ​ការ​បង្ក្រាប​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ កម្ពុជា​ អង្គរ​អ៊ិ​ច​ស្ព្រេ​ស​ ខាងលើ​ លោក​ ឆែ​ សុធា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឱ្យ​ដឹង​ថា​ លោក​ ជា​អ្នកបញ្ជា​ផ្ទាល់​ដើម្បី​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញ​ខុសច្បាប់​នោះ​ ។​លោក​មិន​លើកលែង​នោះ​ឡើយ​ចំពោះ​រថយន្តក្រុង​ទាំងឡាយ​ណា​ដែល​ដឹក​ភ្ញៀវ​ហើយ​ទៅ​លួចលាក់​បង្កប់​ដឹក​ទំនិញ​ខុសច្បាប់​យក​ទៅ​ភ្នំពេញ​។​លោក​បំភ្លឺ​ឱ្យ​ដឹង​ទៀត​ថា​ចំពោះ​ការ​ដោះ​លែង​រថយន្ត​ទៅ​វិញ​គឺជា​ការ​ដោះ​លែង​បណ្តោះអាសន្ន​នៅ​ពេល​ដល់​ថ្ងៃ​កោះហៅ​ចូល​មក​ដោះស្រាយ​ក្រុមហ៊ុន​នោះ​ត្រូវ​តែ​ចូលខ្លួន​ដោះស្រាយ​ ដោយ​យោគយល់​ថា​កុំឱ្យ​បង្ក​ប៉ះពាល់​ភ្ញៀវ​ទេសចរណ៍​ជិះ​លើ​រថយន្ត​នោះ​។​

​ជុំវិញ​បញ្ហា​បង្ក្រាប​ទំនិញគេចពន្ធ​ខុសច្បាប់​នោះ​ដែរ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ចោទសួរ​លោក​ទៀត​ថា​ លោក​មិន​លើកលែង​នោះ​ទេ​ត្រូវ​តែ​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ ចុះបើ​រថយន្ត​កាម​រី​ធុន​តូចៗ​កាត់​ពូក​ចោល​អស់​ និង​រថយន្ត​នី​សាន់​មួយ​បាំង​ និង​ពីរ​បាំង​ ដឹក​ទំនិញគេចពន្ធ​ជញ្ជូន​ដូច​ស្រមោច​ ហើយ​បើក​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​គយ​សាលា​ក្រហម​ មិនតែប៉ុណ្ណោះ​ឃើញ​ម្ចាស់​រថយន្ត​ទាំងនោះរ​ត់ទៅ​បង់លុយ​ ទៀត​ផង​ ហេតុ​អ្វី​លោក​ មិន​បង្ក្រាប​ផង​ នៅ​ពេល​នោះ​លោក​ឆ្លើយ​វិញ​ថា​បញ្ហា​នេះ​លោក​មិន​និយាយ​តាម​ទូរស័ព្ទ​នោះ​ទេ​ ហើយ​ក៏​បិត​ទូរស័ព្ទ​បាត់​។​

​បញ្ហា​ទំនិញ​ដឹង​តាម​រថយន្ត​កាម​រី​ និង​ដឹក​តាម​រថយន្ត​នី​សាន់​ លោក​ ថោ​ង​ សុ​ខាំ​ភូ​ អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដេ​ល​ទើប​ផ្លាស់​ប្តូរ​មុខ​តំណែង​ចេញ​ទៅ​ខេត្តកំពង់ធំ​ធ្លាប់​បាន​និយាយ​ក្នុង​ពិធី​ផ្លាស់​ប្តូរ​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ កាលពី​កន្លង​ទៅ​ថ្មី​នោះ​ថា​ រាល់​ការ​ដឹក​ទំនិញ​តាម​រថយន្ត​កាម​រី​ និង​រថយន្ត​នី​សាន់​គឺ​សុទ្ធតែ​គ្មាន​ បង់ពន្ធ​នោះ​ទេ​ ហើយ​លោក​លើក​ឡើង​ទៀត​ថា​ ការ​រកស៊ី​មិន​បង់ពន្ធ​របស់​ម្ចាស់​ទំនិញ​ដឹក​តាម​រថយន្ត​កាម​រី​និង​នី​សាន់​នោះ​ តែងតែ​ប្រឆាំង​តវ៉ា​ជាមួយ​សមត្ថកិច្ច​គយ​ដែល​ខំប្រឹង​បង្ក្រាប​រថយន្ត​ប្រមូល​ពន្ធ​ចូល​រដ្ឋ​។​

​ជុំវិញ​វិធានការ​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញ​ខុសច្បាប់​របស់​គយ​ប្រចាំ​សាលា​ក្រហម​ក្រោម​ការ​ដឹកនាំ​របស់​ លោក​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ទើបតែ​មក​កាន់​មុខ​តំណែង​ថ្មី​នោះ​ ត្រូវ​អ្នក​ខេត្តបន្ទាយមានជ័យ​នាំ​គ្នា​និយាយ​ថា​ គាំទ្រ​វិធានការ​របស់​លោក​ដើម្បី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។​ក៏​ប៉ុន្តែ​ការ​បង្ក្រាប​នោះ​ខ្លាច​តែ​លោក​ប្រធាន​ថ្មី​ធ្វើ​តែ​មួយ​ដង្ហើមចង្រិត​ប្រើ​យុទ្ធសាស្ត្រ​វ៉ៃ​ទឹក​បង្អើល​ត្រី​ឱ្យ​ចូល​ទ្រូ​ នៅ​ពេល​ត្រី​ចូល​ទ្រូ​រួច​ហើយ​នាំ​គ្នា​សម្ងំ​ស្ងាត់ស្ងៀម ​៕​ សំ​ វិច្ឆិកា​

IMG_4934

IMG_4834

IMG_4833

IMG_4831

IMG_4829

IMG_4825


ចែករំលែក៖