ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនបរទេស​៧​នាក់​ក្នុង​ប្រតិបត្តិការ​ង្ក្រា​ប​ទីតាំង​ស្តុក​ និង​ប្រើប្រាស់​កញ្ឆា​ខុសច្បាប់​

ចែករំលែក៖

​ខេត្តកំពត​៖​ ទីតាំង​ស្តុក​ និង​ចែកចាយ​កញ្ឆា​របស់​ជនបរទេស​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនបរទេស​៧​នាក់​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ​ ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​ពី​លោកស្នងការ​នគរបាល​ខេត្តកំពត​។​

​សមត្ថកិច្ច​ បង្ក្រាប​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ខេត្តកំពត​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ចន្ទ​មធុ​រឹ​ទ្ឋ​ ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អោយ​ដឹង​ថា​ ដោយ​ទទួល​ព័ត៌មាន​អំពី​ការ​បើក​លក់​កញ្ឆា​ដល់​ជនបរទេស​នេះ​ កម្លាំង​របស់​លោក​បាន​បើក​ប្រតិបត្តិការ​ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង​ ខា​ ដែន​ណា​ កម្លាំង​របស់​លោក​បាន​ចុះ​ដល់ទី​តាំង​ និង​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៧​នាក់​ក្នុង​នោះ​ស្រី​២​នាក់​ ។​

​លោកស្នងការ​បន្ត​ថា​ ក្រោយ​ឃាត់ខ្លួន​ជំហាន​ដំបូង​ កម្លាំង​របស់​លោក​បាន​នាំ​យក​វត្ថុ​តាង​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ដើម្បី​សាកសួរ​។​

​លោកស្នងការ​បាន​បញ្ជាក់​ថា​ ម្ចាស់​ផ្តះ​ដែល​ឃាត់ខ្លួន​គឺជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ និង​ជនបរទេស​សង្ស័យ​៦​នាក់​ទៀត​មិន​ទាន់​បានដឹង​ និង​ស្គាល់​ថា​ជា​ជនជាតិ​អ្វី​នោះ​ទេ​។​

​លោកស្នងការ​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​សាលាដំបូង​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត​ផង​ដែរ​ ។​ ដោយ​ ឡែក​ជនបរទេស​ប្រុស​ ស្រី​៥​នាក់​ទៀត​ សមត្ថកិច្ច​ របស់​លោក​សួរនាំ​ឃើញ​ថា​ មានការ​ពាក់ព័ន្ធ​នោះ​ នឹង​ សុំ​យោបល់​លោក​ព្រះរាជអាជ្ញា​ដើម្បី​ បន្ត​នីតិវិធី​ ហើយ​បើ​រក​មិនឃើញ​ថា​ អ្នក​ទាំង​៥​មិន​មានការ​ពាក់​ព័​ន្ឋ​នោះ​ នឹង​សុំ​យោបល់​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ ។​ ចំណែក​អ្នក​ពាក់​ព័​ន្ឋ​ម្ចាស់ផ្ទះ​ និង​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​ឆ្លើយ​សារភាព​ថា​កញ្ឆា​ទាំងនេះ​ជា​របស់​ខ្លួន​ ក្រោយ​ការ​សាកសួរ​ នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​ ។​

​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​មាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​ការិយាល័យ​អន្តោប្រវេសន៍​ កំពុង​សាកសួរ​នៅឡើយ​ ។​

​បើ​តាម​មន្ត្រី​ក្រសួងការបរទេស​មួយ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ចំពោះ​ជនបរទេស​រូប​ណា​ដែល​ប្រព្រឹត្ត​ខុស​គឺ​ច្បាប់​ប្រទេស​កម្ពុជា​ត្រូវ​បន្ត​នីតិ​វិធិ​ជា​មុន​សិន​ កាលណា​តុលាការ​រក​ឃើញ​អំពី​ទោស​នោះ​ហើយ​ គឺ​ត្រូវ​តែ​កាត់ទោស​ ក្រោយមក​តាម​រយៈ​ស្ថានទូត​ ទើប​ដំណើរការ​នីតិវិធី​ធ្វើ​ប​ត្យា​ប័ណ្ណ​បន្ត​ ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ៕​ សេនា​ស័ក្តិ​

sse (3)

sse (2)

sse (1)

sse


ចែករំលែក៖