ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនល្មើស​គ្រឿងញៀន​៥​នាក់​នៅ​ខេត្តកណ្តាល​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ ជនល្មើស​ចែកចាយ​គ្រឿងញៀន​ចំនួន​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ និង​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​២​ករណី​ផ្សេង​គ្នា​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។​

​ប្រតិបត្តិការ​ទី​១-​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​បាន​ ជនសង្ស័យ​៣​នាក់​ កាលពី​វេលា​ម៉ោង​១៣​ និង​១០​នាទី​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​កោះទៀវ​(​ក​)​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ វង់​ សុខា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ទី​២-​ឈ្មោះ​ វង់​ ស៊ា​ង​ឡុ​ង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ និង​ទី​៣-​ឈ្មោះ​ សែត​ ឆៃ​លី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កោះទៀវ​(​ក​)​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ។​

​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បន្ត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចេញ​ល្បាត​ចាប់ខ្លួន​បាន​ ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​ដោយ​មាន​រក្សា​ទុក​សារធាតុ​ញៀន​នៅ​ជាប់​ខ្លួន​ ។​ ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​រឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ប្រតិបត្តិការ​ទី​២-​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០១​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ កាលពី​វេលា​ម៉ោង​២២​ និង​៤៥​នាទី​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តា​កូវ​ ស្រុក​ខ្សាច់កណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ រ៉​ន​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ទី​២-​ ឈ្មោះ​ ខុ​ម​ លាភ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ។​ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តា​កូវ​ ស្រុក​ខ្សាច់កណ្តាល​ ៕​ ស្អាង​ជ័យ​

aee (1)

aee


ចែករំលែក៖