ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ​អាជ្ញា​ម៉ា​ឡេ​ស៊ី​ប្រកាស​មន្ទិល​ពី​អំពើ​ពុក​រលួយ​របស់​នាយក​រដ្ឋមន្ត្រី​ Najib​ Razak​

ចែករំលែក៖

​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ លោក​ Najib​ Razak​ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​កក្រើកញាប់ញ័រ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ពី​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីសំណូកសូកប៉ាន់​ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ ។​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ រដ្ឋ​អាជ្ញា​នៅ​ក្នុង​ប្រទេស​នេះ​បាន​ប្រកាស​លើកលែង​ការ​ចោទប្រកាន​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រក​ឃើញ​ថា​ លុយ​ទាំងនោះ​មិន​មានបាន​មក​ដោយសារ​តែ​អំពើ​ពុក​រលួយ​នោះ​ឡើយ​ ។​

​ការិយាល័យ​អគ្គមេធាវី​ម៉ា​ឡេ​ស៊ី​បាន​ចេញ​សេចក្តី​ប្រកាស​ថា​ ទឹកប្រាក់​៦៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​លោក​ Najib​ បាន​ទទួល​ដាក់​នៅ​គណនី​ក្នុង​ធនាគារ​នោះ​ ជា​មូលនិធិ​ឯកជន​ផ្ទាល់ខ្លួន​បាន​មក​ពី​គ្រួសារ​រាជា​និយម​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប៉ុណ្ណោះ​ មិនមែន​ជា​អំពើ​ពុក​រលួយ​ទេ​ ។​

​ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​ថា​ លុយ​ទាំងនោះ​ លោក​ Najib​ បាន​មក​ដោយសារ​តែ​ការ​ផ្តល់​មូលនិធិ​ពី​ការ​ដើម្បី​បាន​វិនិយោគ​លើ​គម្រោង​គ្រប់គ្រង​ដោយ​រដ្ឋ​ ។​

​លោកនាយក​រដ្ឋមន្ត្រី​ Najib​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​ទាំងនេះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ប្រឈម​មុខជា​មួយ​ការ​គាបសង្កត់​ឲ្យ​លាលែង​ពី​តំណែង​ ។​

​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី​ កាលពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ លោកនាយក​រដ្ឋមន្ត្រី​ Najib​ បាន​ទទួល​លុយ​ជា​អំណោយ​ពី​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​ ។​

​លោក​ Mohamed​ Apandi​ Ali​ អគ្គ​រដ្ឋ​អាជ្ញា​របស់​ម៉ា​ឡេ​ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ទឹកប្រាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ Najib​ ទាំងនោះ​ គឺ​បាន​មក​ពី​ការ​ផ្តល់​អំណោយ​ជា​លក្ខណៈ​ឯកជន​ពី​ក្រុម​គ្រួសារ​រាជវង្សានុវង្ស​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដែល​បាន​ផ្តល់​ជូន​ក្នុង​ដំណាច់​ខែមីនា​ នឹង​ដើម​ខែមេសា​ ឆ្នាំ​២០១៣​ ។​

​អគ្គ​រដ្ឋ​អាជ្ញា​បាន​បញ្ជាក់​ថា​ មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​បានជា​ជួប​ដោយ​ផ្ទាល់​សាក្សី​ដែល​ជា​ផ្តល់​មូលនិធិ​ទឹកប្រាក់​ទាំងនេះ​ ។​ អគ្គ​រដ្ឋ​អាជ្ញា​បន្ត​ថា​ «​ខ្ញុំ​សូម​បញ្ជាក់​ថា​ គ្មាន​ភស្តុ​តាង​នោះ​ឡើយ​ដែល​បង្ហាញ​ថា​ មូលនិធិ​ទាំងនេះ​បាន​មក​ដោយសារ​តែ​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ណាមួយ​នោះ​»​ ។​ ដូច្នេះ​ ពី​ពេល​នេះ​ទៅ​ លោក​ Najib​ មាន​សេរីភាព​នៅ​ក្នុង​ទួ​នាទី​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​មួយ​ជា​បន្ត​ទៅ​ទៀត​ ។​

​រឿងអាស្រូវ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ Najib​ ខាងលើ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​មានការ​ក្តៅក្រហាយ​ និង​ខឹងសម្បា​ជា​ខ្លាំង​ ។​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកាស​លាង​ជម្រះ​មន្ទិល​សៅហ្មង​របស់​អគ្គ​រដ្ឋ​អាជ្ញា​ខាងលើ​នេះ​ លោក​ Najib​ ហាក់​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ​ ហើយ​គណបក្សកាន់អំណាច​របស់​ប្រទេស​នេះ​ ក៏​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ប្រពៃ​ខ្លាំង​ថែម​ទៀត​ ៕​

_87925583_031127171-1


ចែករំលែក៖