ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ក្រុងភ្នំពេញ​ ចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់​ តាម​ដីកា​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់​ តាម​ដីកា​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ កាលពី​រសៀល​ ថ្ងៃ​ទី​២៥​ មក​រា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៩H​ ផ្លូវ​២៦៥​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។​

​ជនសង្ស័យ​ឈ្មោះ​ សឿង​ រតនា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩​ H​ ផ្លូវ​២៦៥​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឃាត់ខ្លួន​នោះ​ ដោយ​យោង​តាម​ដីការ​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សែ​ម​ សក្ក​កូ​ឡា​ ពី​បទ​រំលោភ​លើ​ទំនុប​ចិត្ត​ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៥-៧​ ខែសីហា​ ឆ្នាំ​២០១១​ នៅ​រាជធានី​ភ្នំពេញ​ ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​ស​ ដា​រ៉ា​

unnamed


ចែករំលែក៖