ព័ត៌មានទាន់ហេតុការណ៍៖

​អ្នក​ប្រណាំង​ម៉ូតូ​ហោះ​កម្ពុជា​២៥​នាក់​ទទួល​បានការ​បណ្ដុះបណ្ដាល​វគ្គ​ជំនាញ​ (Enduro​ Cross)​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ដើម្បី​ជំរុញ​វិស័យ​កីឡា​ ប្រណាំង​ម៉ូតូ​ (Enduro​ Cross)​ នៅ​កម្ពុជា​ ឱ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​ដូច​ បណ្ដា​ប្រទេស​ជិតខាង​និង​លើ​ពិភពលោក​ សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​ Top​ One​ បើក​វគ្គ​ បណ្ដុះបណ្ដាល​ជំនាញ​ជិះ​ម៉ូតូ​រយៈពេល​ ២​ថ្ងៃ​ដល់​កីឡាករ​កម្ពុជា​ប្រមាណ​២៥​ នាក់​ ដោយ​ចែក​ចេញ​ជា​២​ប្រភេទ​គឺ​អ្នក​ មិន​ទាន់​ចេះ​និង​អ្នកចេះ​ល្មមៗ​នៅ​លើ​ ទីលានប្រណាំង​ម៉ូតូ​ព្រែក​លៀប​កាលពី​ ចុង​សបា្ដហ៍​កន្លង​ទៅ​ ។​

​លោក​ ឡៅ​ លី​ហុ​ក​ ប្រធាន​ក្រុមហ៊ុន​ Top​ One​ មាន​ប្រសាសន៍​ថា​ កីឡា​ ករទាំង​២៥​នាក់​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ពី​គ្រូ​ជំនាញ​ដែល​មានបទពិសោធន៍​ លើ​ប្រភេទ​ម៉ូតូ​ Enduro​ Cross​ ពី​សហ​ រដ្ឋ​អា​មេ​រិ​ក​ពី​របៀប​ជិះ​ទប់​លំនឹង​ម៉ូតូ​ ដោយ​ប្រើ​ដៃ​ម្ខាង​ឡើង​ទួល​ឆ្លងកាត់​ខ្សាច់​ ពំ​នួ​ក​ថ្ម​ឡើង​គល់ឈើ​ធំៗ​ និង​ឡើង​កង់​ រថយន្ដ​ពិសេស​ការ​បញ្ជា​ម៉ូតូ​ប្រណាំង​ ធុន​ត្រៃ​ប្រកបដោយ​សុវត្ថិភាព​និង​ការ​ ជឿជាក់​ ។​

​លោក​បន្ថែម​ទៀត​ថា​ ដោយ​មើល​ ឃើញ​ពី​ការ​ខ្វះខាត​របស់​កីឡាករ​ប្រណាំង​ ម៉ូតូ​យើង​បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ ដើម្បី​ឱ្យ​អ្នក​មិន​ទាន់​ចេះ​ទទួល​បាន​មូល​ ដ្ឋា​ន​គ្រឹះ​ហើយ​អ្នក​ធ្លាប់​ជិះ​ល្មមៗ​ទទួល​ យក​បទ​ពិសោធន៍​ថ្មីៗ​ក្នុង​ល​ការ​បង្កើន​ សមត្ថភាព​នៅ​លើ​ទីលានប្រណាំង​ដោយ​ផ្ទាល់​ ។​

​ដោយឡែក​ លោក​ ដា​នី​ញ៉ែ​ល​ គ្រូ​ ឧទេស​មក​ពី​សហរដ្ឋអាមេរិក​បាន​កោតសរសើរ​ដល់​ Top​ One​ ដែល​ចំណាយ​ ថវិកា​បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ នេះ​ឡើង​ ។​ លោក​សង្ឃឹមថា​ សិក្ខាកាម​ ទាំង​២៥​នាក់​បន្ទាប់​ពី​បាន​ឆ្លងកាត់​វគ្គ​ ហើយ​អាច​ប្រណាំង​ម៉ូតូ​ល្អ​និង​មានការ​ រីក​ចម្រើន​ឈាន​ទៅ​ប្រកួត​នៅ​លើ​ឆាក​ អន្ដរជាតិ​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​ ៕​ សារី​ម​


ចែករំលែក៖