ព័ត៌មានទាន់ហេតុការណ៍៖

​អ្នក​ចំបាប់​៣​នាក់​របស់​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡាករ​កីឡាការិនី​ចំបាប់​ កម្ពុជា​៣​នាក់​ហ្វឹកហាត់​ត្រៀម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក​ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នា​ខែមីនា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​បើ​តាម​ការ​ឱ្យ​ ដឹង​ពី​លោក​ ធិ​ន​ វិចិត្រ​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កាលពី​ថ្មីៗ​ កន្លង​ទៅ​ ។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ កីឡាករ​កីឡាការិនី​ទាំង​៣​នាក់​ដែល​ ត្រូវ​បញ្ជូន​ទៅ​ចូលរួម​នៅ​ក្នុង​វគ្គ​ជម្រុះ​ កីឡា​អូ​ឡាំ​ពិ​ក​នោះ​មាន​កីឡាការិនី​២​ នាក់​,​ ទី​១​កីឡាការិនី​ ចូ​វ​ សុធា​រ៉ា​ ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​,​ ទី​២​កីឡា​ ការិនី​ នី​ សំណាង​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៥៣​គីឡូក្រាម​ និង​ទី​៣​កីឡាករ​ងួ​ន​ មក​រា​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ប្រហែល​៧០​ គីឡូក្រាម​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ សម្រាប់​ការ​ បញ្ជូន​កីឡាករ​កីឡាការិនី​ទាំង​៣​នាក់​ទៅ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​នេះ​ គឺ​កីឡាករ​ ងួ​ន​ មក​រា​ និង​កីឡាការិនី​ ចូ​វ​ សុធា​រ៉ា​ ទទួល​បានការ​ឧបត្ថម្ភ​ពី​សំណាក់​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ រីឯ​កីឡា​ ការិនី​ នី​ សំណាង​ សហព័ន្ធ​កីឡា​ចំបាប់​ កម្ពុជា​អ្នករ៉ាប់រង​ថ្លៃ​ចំណាយ​ទាំងស្រុង​ ។​

​គួរ​រំលឹក​ថា​ កីឡាករ​កីឡាការិនី​ចំបាប់​ កម្ពុជា​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​វគ្គ​ ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​នោះ​កីឡាការិនី​ចូ​វសុធា​រ៉ា​ធ្លាប់​ទៅ​ចូលរួម​ម្ដង​រួច​ហើយ​ រីឯ​កីឡាការិនី​ នី​សំណាង​ និង​កីឡាករ​ ងួ​ន​ មក​រា​វិញ​ គឺជា​លើក​ទី​១​ ប៉ុន្ដែ​អ្នក​ចំបាប់​ ២​នាក់​នេះ​ធ្លាប់​ឈ្នះ​មេដាយ​ជើងឯក​ កីឡា​ចំបាប់​យុវជន​អាស៊ី​ ។​ សម្រាប់​ កម្ពុជា​មាន​តែ​លោក​ វ៉ា​ត់​ ចំរើន​ ម្នាក់​ ប៉ុណ្ណោះ​គឺជា​បុគ្គល​ទី​១​របស់​កម្ពុជា​ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ នៅ​អា​ត្ល​ង់​តា​ ៕​សារី​ម​

drr


ចែករំលែក៖